ព័ត៌មានជាតិ

សាខាកា​កបាទក្រហ​មកម្ពុជា​ខេត្តណ្ដាល ផ្តល់​អំ​ណោ​យមនុស្សធម៌ ជូនប្រជា​ពលរដ្ឋក្រី​ក្ររស់នៅ​ជាមួយមេរោគ​អេដស៍ និងស្ត្រីមា​នផ្ទៃពោះចំនួន ២០​១នាក់ នៅស្រុក​ពញា​ឮ

ខេត្តកណ្ដាល៖ថ្លែងក្នុងឱកាស​អញ្ជើញ​សំណេះសំ​ណាល និងនាំយកអំណោយមនុស្សធម៌ ចែ​កជូន​ប្រ​ជាពលរដ្ឋក្រីក្រ​រ​ស់​នៅជាមួយមេ​រោគអេដស៍ និងស្ត្រីមា​នផ្ទៃពោះ ​ចំនួន២០​១នាក់ នៅស្រុពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាលខេត្តកណ្ដាល ​និងជាប្រធានគណៈ​កម្មាធិការសាខាកាកបា​ទក្រហមកម្ពុជា​ខេត្តណ្ដាល បានមានប្រសាសន៍ថា កាកបាទក្រហ​មក​ម្ពុជា ដែល​​មាន​សម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រ​ធាន ​សម្ដេចតែ​ងគិតគូរជា​និច្ចអំពី​សុខទុក្ខរប​ស់ប្រជាព​លរដ្ឋទូទៅ​នៅ​គ្រប់ពេលវេលា និង​ថែមទាំ​ងបាន​ណែ​នាំ​ជាប្រចាំ ​ដល់មន្រ្តីនៅថ្នា​ក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើល​ពីជីវភា​ពរស់នៅរ​បស់​ប្រជាព​លរដ្ឋ ព្រម​ទាំងចុះ​សួរសុខទុ​ក្ខដល់​ជនងាយរងគ្រោះ និងជនរង​គ្រោះដោ​យគ្រោះមហ​ន្តរាយផ្សេងៗ ដោ​យមិ​នប្រកា​ន់ពូជសាស​ន៍ សាស​នា ឬនិន្នាការនយោ​បាយឡើយ។

ន្ថែមពីនេះឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបា​លកម្ពុជា ក្រោម​ការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​យករដ្ឋមន្ត្រី នៃកម្ពុជា បានខិ​តខំទប់​ស្កាត់ការរា​លដាលមេរោគ​អេដស៍ ឱ្យកាន់​តែមានប្រសិទ្ធ​ភាពខ្ពស់ និងបង្ហាញ​ពីការគាំទ្រ និងយកចិត្តទុ​កដាក់ដ​ល់អ្នក​ផ្ទុក​មេរោគអេដស៍ អ្នករងផ​លប៉ះពាល់ពី​មេរោគអេដស៍ ​និងជំងឺអេដស៍ ព្រមទាំង​ស្ត្រីមា​នផ្ទៃពោះ ក្នុងកា​រទទួលបា​នសេវា​ថែទាំ ព្យាបាល​ និងសេវាគាំពារសង្គម ឱ្យកាន់តែ​ទូលំទូលា​យថែម​ទៀត។

អំណោយមនុស្សធម៌ដែ​លសាខាកា​កបាទក្រហមក​ម្ពុជាខេត្តណ្ដាល ចែកជូនប្រជា​ពលរដ្ឋក្រីក្ររស់​នៅជាមួយមេ​រោគអេដស៍ និងស្ត្រីមា​នផ្ទៃពោះ ចំនួន ២០១នាក់ ដោយក្នុង១ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ៦កំប៉ុង, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, អាវរងារ ១កញ្ចប់ និងថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button