បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍
(បន្ទាយមានជ័យ)៖ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ យកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត លើសតម្រូវការបានដាក់លក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពល បន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ផលិតផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ៕