ពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានាជាង ៥០០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ចាម៖ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ, អ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត,ឯកឧត្តមបណ្ឌិត មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារជាច្រើនរូប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកមកពីគណបក្សនានាជាង ៥០០នាក់ មកពី៧ឃុំ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។
ពិធីនេះបានប្រឲារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម,ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយឯកឧត្តម–លោកជំទាវ អភិបាលស្រុក មេឃុំ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឯកឧត្តមរីករាយទទួលស្វាគមន៍ នៅពេលដែលបងប្អូនបានចូលរួមជីវភាពជាមួយគណៈបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។ក្រោយពីចប់មតិសំណេះសំណាលក៏មានការអានសេចក្តីប្រកាសបញ្ជូលសមាជិក ដោយឯកឧត្តម ទុំ លឹមយុន ជាគណៈចាត់តាំង និងជាសមាជិកក្រុមប្រឹក្សាខេត្តផងដែរ។
ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឲ្យគណៈបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។
លោក យ៉ង ញ៉ាណ អតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ លោក បានប្ដេជ្ញាយ៉ាងមុតមាំថា លោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះបក្ស ខិតខំបំពេញការងារតាមាគ៌ា ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ ព្រោះមានតែគណៈបក្សប្រជាជនកម្ពុជា ទេ ដែលជឿជាក់ និយាយពិត ធ្វើពិត និង ការអភិវឌ្ឍន៍ជាក់ស្តែងពិតប្រាកដ។ចុងបញ្ចប់នៃកម្មវិធីក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថតរូបអនុស្សាវរីយរវាងថ្នាក់ដឹកនាំ និងសមាជិកដែលបានចូលរួមផងដែរ៕