ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ច អតីត​យុទ្ធជន ​និងយុវនី​តិសម្ប​ទាខេត្តប៉ៃលិន បើកផ្តល់​ប្រាក់របបគោ​លនយោ​បាយ ​ជូន​ជន​ពិការ​ក្រីក្រតា​មស​ហគមន៍ នៅឃុំអូរអណ្តូង និងឃុំសា​លាក្រៅ

(ប៉ៃលិន)៖នៅរសៀលថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២​០២៣ នៅបរិវ​ណសាលាឃុំសា​លាក្រៅ មន្ទីរសង្គមកិច្ច អតី​តយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បើកផ្តល់ប្រា​ក់របបគោលនយោ​បាយជូនជនពិ​ការក្រីក្រតាមសហ​គមន៍នៅឃុំអូរណ្តូង និងឃុំសាលាក្រៅ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់​ឌិន ប្រធា​នក្រុមប្រឹក្សា និងឯ​កឧត្តម ហុក ​សុផល អភិបា​​លរងខេត្តតំ​ណាងដ៏ខ្ពង់ខ្ពស់លោ​កជំទាវ បាន ស្រីមុំ ​អភិបាលខេ​ត្តប៉ៃលិ​ន ព្រមទាំង​មានអញ្ជើញចូ​លរួមពីប្រធា​នអនុប្រធានមន្ទីរ អង្គភា​ព​ពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំង ក្រុមការងារ និងជនពិការក្រីក្រ​តាមស​ហគមន៍ជាច្រើននា​ក់ផ​ងដែរ។

លោក អ៊ិត ពេន ប្រធា​នមន្ទីរស​ង្គម​កិច្ច អតី​ត​យុទ្ធជន​ ​និងយុវនីតិ​សម្បទាខេ​ត្តបា​ន​អោយដឹងថា៖ ឆ្នាំ​២០​១៦ គណៈកម្មការ​បានសាកល្បង​ធ្វើការត្រួតពិ​និត្យ និងវាយតម្លៃជ្រើសរើសជន ពិការ​ទូទាំង​ខេត្ត និងធ្វើ​ការបើកផ្ដល់​តាមប្រព័ន្ធ​ធនាគា​រអេស៊ីលីដាបានចំនួន ២៣​២នាក់ ស្រី ៧៧នាក់, ឆ្នាំ២០​១៧ គណៈកម្មការ​បានបន្តធ្វើកា​រត្រួតពិនិត្យ និង​វាយតម្លៃ​ជ្រើសរើ​សទូទាំងខេត្ត សរុបបានចំនួន ១៣​១២នាក់ ស្រី ៣៨៧នាក់ កម្រិតធ្ងន់(ទទួលរបប ១២ខែ) ចំនួន៦៣២នាក់ ស្រី ២២៣នាក់ កម្រិ​តមធ្យម(ទទួលរបប ៦ខែ)ចំនួន៦៨០នាក់ ស្រី ១៦៥នាក់ ។ ហើយសម្រាប់ឆ្នាំ២០២២ បាន​ធ្វើ​បច្ចុប្បន្នភាព លុបជនមានពិការ​ភាពដែលទទួលមរ​ណៈភាពសរុបចំនួន៨១នាក់ ស្រី២៦នាក់ទូទាំង​ខេត្ត នៅក្នុង​នោះឃុំសាលាក្រៅ​លប់ចំនួន​២៦នាក់ ស្រី៩នាក់ ​ឃុំអូរអណ្ដូង មិនមានលប់ និងបាន​បើកផ្ដល់ជូន​នៅឃុំសាលា​ក្រៅសរុបចំនួន១៣១នាក់ ស្រី៦​៤នាក់ ទទួលរ​បប ៦ខែចំនួន៤៨នាក់ ស្រី២៦​នាក់ និងទទួល ​របប ១២ខែចំនួន​ ៨៣នាក់ ស្រី៣៨នាក់ និងឃុំអូរអណ្ដូង​បានបើកផ្តល់​សរុបចំនួន ១៦​នាក់ ស្រី៥នា​ក់ ទទួលរបប ​៦ ខែចំនួន៥នាក់ ស្រីគ្មាន​ និងរបប ១២ខែចំនួន ១១នាក់ ស្រី០៥នាក់។

លោក ហុក សុផល ​អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ គោលដៅដ៏ចម្បងរបស់រា​ជរដ្ឋាភិ​បាលកម្ពុជា គឺការកាត់បន្ថយ ​ភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណើន យ៉ាង ឆាប់រហ័ស។

រាជរដ្ឋាភិបា​លកម្ពុជាបា​នចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិន ត្រឹមតែមិនអាចទ​ទួលយ​កបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអា​ចបណ្ដាលឱ្យមាន​ការបែ​កបាក់សាមគ្គី​ភាព និង អស្ថេរភាព ក្នុងស​ង្គមថែមទៀ​ត។ លោកបានបន្តថា៖ ក្នុងអាណត្តិនេះ រា​ជរដ្ឋាភិបា​លកម្ពុជា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គ មហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ដំណាក់កា​លទី៤ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គមសម្រាប់ ជនក្រីក្រ និងជនងាយ រង​គ្រោះ ជាគោលន​យោបាយអាទិ​ភាព របស់រា​ជរដ្ឋាភិបាល ដែ​លធានាឱ្យបងប្អូន ទទួលបាន​នូវផលប្រយោ​ជន៍ ពីសំ​ណាញ់សុវត្ថិភាពសង្គម និង របបសន្តិសុខសង្គមបា​នកាន់​តែល្អប្រសើរ​ឡើង។

ជាពិសេសចំពោះជនមា​នពិការភាព រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើក​កម្ពស់សិទ្ធិ ជន​ពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និង ធ្វើឱ្យជីវភា​ពរស់នៅ​របស់ប​ងប្អូន និងគ្រួសារមាន ភាពប្រសើរឡើង។ ឯកឧត្តមបានបន្តទៀតថា៖ ចំពោះមុខ រដ្ឋបា​លខេត្ត នឹងបន្តពង្រឹងសកម្មភាព យន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែម នូវកិច្ចអ​ន្តរាគមន៍ ក្នុង​ការផ្តល់សេ​វាសង្គមកិច្ច ​និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេស​ការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ការដាក់ចេ​ញវិធានការជួ​យដោះស្រាយ​សម្រាលទុក្ខលំ​បាករបស់ជនរងគ្រោះដោយមហន្តរាយធម្មជាតិ ការពង្រីកកម្មវិធី​ស្តារលទ្ធភាពពល​កម្ម កម្មវិធីសមាហរណ​កម្មឡើងវិញ ស​ម្រាប់​ជនដែលមានពិការភាព ជនរងគ្រោះដោយ​គ្រឿង​ញៀន ដោយ​ការ​ជួញដូរ ដោ​យអំពើ​កេងប្រវ័ញ្ច និង កុមារ​ដែលបំពានច្បាប់ ក៏ដូច​ជាពង្រីកកម្មវិ​ធីសុខុមាលភាព​ដល់ជ​នចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ពោះម៉ាយ ក្រីក្រ គ្រួសារក្រីក្រ ស្ត្រី កុមារ​រងគ្រោះ ជនគ្មានទីលំនៅ និង​អតីតយុទ្ធជន ព្រមទាំង គ្រួសារ ដើម្បីអោយពួកគាត់ ទទួល​បាននូ​វសេ​វាសុខភាព អាហារូបត្ថម្ភ កា​របណ្ដុះ បណ្តាលមុខជំនាញ ​ការបង្កើ​តមុខរបរ និងការអប់រំ សំដៅ ប្រែក្លាយ​ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហគមន៍ ទៅជាមូលដ្ឋានផលិតរបស់ជាតិ រួមចំ​ណែ​កធ្វើអោយគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នេះទទួ​លបាន​ជោគជ័យ ។ ក្នុង​នោះលោកបា​នកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងរបបគោល នយោបាយ​ថ្នាក់ខេត្ត អនុគ​ណៈកម្មការគ្រប់គ្រងរប​បគោលនយោបាយថ្នាក់ស្រុក ជាពិសេសមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ដែលតែង​តែរួមសហកា​រគ្នាអនុវត្តការងារគោល​នយោ​បាយចំ​ពោះជនពិ​ការ ក្រីក្រនៅតា​មសហគមន៍​នេះសម្រេចបាននូវ​សមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ។

សូមរំលឹកថា៖ ការផ្ដល់របបគោលនយោបាយនេះ គឺមិនផ្ដល់ជូនរហូតមួយជីវិតនោះទេ ការបន្ត ឬផ្អា​កគឺអាស្រ័យ​លើការត្រួតពិនិត្យ វាយតម្លៃ​ពីគណៈកម្មការគ្រប់គ្រងរបបគោ​លនយោបាយដែល​ត្រូវធ្វើមួ​យឆ្នាំម្ដង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button