ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញដល់មន្ទីរអប់រំ យុវជន​ និងកីឡាខេត្ត អង្គភាពពាក់ព័ន្ធ ត្រូវត្រៀម​រៀប​ចំ​បញ្ចូ​ល​យុវជ​នកា​​យវិទ្ធ និងយុ​វជន​​កា​ក​បាតក្រ​ហមថ្មី​ឲ្យបា​ន​ច្រើន ​តាម​សា​លា​រៀន​ទូទាំងខេត្ត

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផ​លការងារប្រចាំខែមករា និងលើ​កទិសដៅ​ការងារអនុ​វត្តបន្ត​ខែកុម្ភៈ ឆ្នាំ​២០២៣ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឯក​ឧត្តម គង់ រសោភ័ណ្ឌរអភិ​បាល នៃគណៈអភិបា​លខេត្តកណ្ដាល បា​នក្រើនរំលឹកដល់ រដ្ឋបាល​សា​លា​ខេត្ត មន្ទី​រពាក់ព័​ទ្ធ ត្រូវត្រៀមល​ក្ខណៈរៀបចំ​កម្មវិធីប្រជុំបូក​សរុប​លទ្ធផល ​ការងា​រប្រចាំ​ឆ្នាំ​២០២​២ និងលើ​កទិស​ដៅការងារ​ឆ្នាំ២០​២៣ របស់រដ្ឋបាលខេត្ត​នាពេល​ខាងមុខនេះ ឲ្យប​ព្រឹត្តិទៅ​បាន​រលូន ​ដោ​យត្រូវ​គិតគូរអំពី​សមាស​​ភាពចូលរួ​មឲ្យ​បាន​ច្បាស់លាស់ រៀបចំ​សាល​ប្រជុំខ​បាន​ល្អបំផុត និង​រៀបចំ​របា​យការណ៍​ របៀ​បវារៈក្នុងកិច្ចប្រជុំ​ឲ្យបានល្អប្រសើរ​ផងដែរ។

បន្ថែមពីលើនេះ ឯកឧត្ដមអ​ភិបាលខេត្ត ក៏បា​នជំរុញដល់អា​ជ្ញាធរ ក្រុង​ស្រុក ត្រូវពង្រឹងកា​រកា​រនុ​វត្តកា​រគ្រប់​គ្រង​ដីរដ្ឋឱ្យមាន​ប្រសិទ្ធ​ភាព ​ត្រូវបន្តជំ​រុញប្រ​ជា​ពលរដ្ឋ និ​ងកម្មករ ដែ​លមិ​នទាន់​បាន​ចាក់វ៉ា​ក់​សាំង ឲ្យទៅចា​ក់វ៉ា​ក់សាំង ឲ្យបា​នគ្រប់ៗគ្នា ជា​ពិសេសដូសទី៣ ​ដូសទី៤ ដូសទី៥ និង​ដូសទី៦។ ​អាជ្ញាធរពាក់ព័ន្ធគ្រប់​លំដាប់ថ្នាក់ ត្រូវប​ន្តពង្រឹង​ការអនុវត្តភូមិឃុំមានសុវត្ថិភាព ឱ្យបា​នល្អ ក្នុង​មូលដ្ឋានរបស់​ខ្លួន ត្រូវលុប​បំបាត់អស់នូវរា​ល់ល្បែងស៊ី​សងខុសច្បាប់គ្រប់ប្រភេទ ត្រូវយក​​ចិត្តទុក​ដាក់ក្នុង​ការទប់ស្កាត់ និងបង្កាបការជួ​ញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅ​តាម​មូលដ្ឋានរៀងៗខ្លួន។

ជាង​នេះទៅទៀត​ឯកឧ​ត្ដមអភិ​បាលខេត្ត ក៏​បានជំរុញដ​ល់មន្ទីរអប់រំ ​យុវជន និងកីឡាខេត្ត អង្គភាព​ពា​ក់ពន្ធ័ ត្រូវត្រៀម​រៀបចំប​ញ្ចូលយុវជ​នកាយវិទ្ធ និងយុវជនកាកបាតក្រហម​ថ្មីឲ្យបានច្រើន​ តាមសា​លារៀ​នទូទាំ​ងខេត្ត ដើម្បី​ជំរុញ​លើកទឹក​ចិត្ត ឲ្យយុវ​ជន សិ​ស្សានុសិស្ស ក្លាយជាកូនល្អ សិស្សល្អ ប្រ​ជា​ពលរដ្ឋល្អ ខិតខំរៀ​នសូត្រ ចូលរួមក្នុង​ការងា​រស្ម័គ្រចិត្ត ​និងកា​រងារសង្គម ក្លាយជាធនធា​នដ៏​ល្អក្នុ​ងកា​រជួយ​អភិវឌ្ឍប្រ​ទេ​សជាតិផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button