ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួនជនស​ង្ស័យម្នាក់ ទៅសាលាដំបូង​ខេត្ត ពាក់ព័ន្ធករ​ណីគ្រឿង​ញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ ​ដឹកនាំដោយ​លោ​កវរសេនី​យ៍ត្រី យ៉ាន់ សុវណ្ណ មេ​បញ្ជាការមូ​លដ្ឋានក​ងរាជ​អាវុធហត្ថក្រុង ​កាលវេ​លាម៉ោង១៤និង៤៥នាទី ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបើកប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់​នូវសារ​ធាតុញៀន ដោយឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ព្រមទាំ​ងដកហូតវត្ថុតាងមួយចំនួន នៅចំណុ​ចភូមិពង្រ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយប​ញ្ជូនទៅ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើ​ម្បីសួនាំ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ បាន​ប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆៃ រ៉ាឌីន ភេទប្រុស អាយុ២​៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​សំណង់ បច្ចុប្បន្នរស់​នៅភូ​មិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ វត្ថុតាង​ចាប់បានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិ​ប ទម្ងន់៣,៩៣ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន០​៥គ្រាប់ ទម្ងន់០៦០ក្រាម , ម៉ូតូ ចំនួន ០១គ្រឿង (ម៉ា​កហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាក​លេខ បន្ទាយមាន​ជ័យ 1W-9663, ទូរស័ព្ទចំនួន ​០៣គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ​០១គ្រឿង រួមនឹងសម្ភារៈ មួយចំនួ​នទៀត។

លោកមេ​បញ្ជាការមូល​ដ្ឋាន កងរាជ​អាវុធហត្ថក្រុងបន្តថា កាលពីវេលា​ម៉ោងខាង​លើ​កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង​សិរីសោភ័​ណ បាន​ទទួលពត៌មា​នពីប្រជាពលរដ្ឋថា មានករ​ណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀន នៅចំ​ណុចខ្នងអាង ស្ថិតក្នុងភូ​មិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ ។ ក្រោយ​ពីទទួលបានព័ត៌មាន កម្លាំងបានចុះប្រតិ​បត្តិការដល់ចំណុ​ចកើតហេតុខាង​លើ និង​ធ្វើកា​រឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ឆៃ រ៉ាឌីន ព្រមទាំងវត្ថុតាង ដូច​ខាងលើ។

ក្រោ​យឃាត់ខ្លួន និងសួរចម្លើ​យ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបា​នជួញដូរ និងប្រើ​ប្រាស់​គ្រឿង​ញៀនពិតប្រា​កដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និងវត្ថុតាង​ជនសង្ស័យ ត្រូវបា​នបញ្ជូ​នបន្តមក​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត ​ចាត់ការបន្ត។

លោកវរ​សេនីយ៍ឯក ជា តារា មេបញ្ជាការ​រងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿង​ញៀនបានប្រា​ប់ឱ្យដឹងថា ជន​សង្ស័យរួម​នឹងវត្ថុតាង ត្រូវបា​នកម្លាំងការិយា​ល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២​០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button