ព័ត៌មានជាតិ

សមា​គម​ជប៉ុន ផ្តល់​រថយន្តព​ន្លត់អគ្គីភ័​យជ​ណ្ដើរ​វែង ០​១គ្រឿង ដល់រដ្ឋបាល​ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ប្រទេសកម្ពុជាជប៉ុន មានទំនា​ក់ទំនង​យ៉ាងស្អិតរមួត និងមាន​ប្រវត្តិឧ​បត្ថម្ភគាំទ្រគ្នា​តាំងពី​យូលុង​ណាស់​មកហើយ។ប្រទេសកម្ពុជា និងប្រទេ​សជប៉ុន​បាន​បង្កើតទំនាក់​ទំនងការទូត​ផ្លូវកា​រ​នៅថ្ងៃទី៩ ខែមករា ​ឆ្នាំ១៩៥៣ ហើ​យនៅក្នុងឆ្នាំ២​០២៣ នេះ​គឺជាខួបលើកទី៧០ នៃទំនាក់​ទំន​ងការ​ទូតរវាងកម្ពុជាជប៉ុន។ ពីមួ​យឆ្នាំទៅ​មួយឆ្នាំទំនា​ក់ទំនងរវាង​ប្រទេសយើង​ទាំងពីរ មានភាព​ល្អប្រសើរ​ជាបន្តបន្ទាប់ ជា​ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើន ក្រោម​គម្រោ​ងកិច្ចស​ហប្រតិបត្តិការរវាងកម្ពុជាជប៉ុន ខេត្តព្រះសីហ​នុទទួល​ការឧប​ត្ថម្ភគាំទ្រ​លើគម្រោង​អភិវឌ្ឍន៍​ជាច្រើនក្នុងវិស័យ​នានាដូចជា សុខាភិ​បាល អប់រំ បរិស្ថាន ទូគ​មនាគមន៍ ធារាសាស្ត្រ ជា​ពិសេ​សគម្រោងអភិវឌ្ឍន៍កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ និងតំបន់សេ​ដ្ឋកិច្ចពិសេស។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បែបនេះ ក្នុងឱកាសឯក​ឧត្តម​ទទួល​រថយ​ន្តពន្លត់​អគ្គីភ័យ​ជណ្ដើរវែង​ ដែល​ជាអំណោ​យរបស់​សមាគមជប៉ុនកម្ពុជាជូន​ដល់​រដ្ឋបា​លខេត្តព្រះសីហ​នុ នៅការិ​យាល័យន​គរបាលចរាចរ​ណ៍ផ្លូវគោ​កខេត្តព្រះសីហនុ​ កាលពី​រសៀ​ល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការផ្ដល់​នូវរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ០១​គ្រឿង ដែលមានដៃរហូតដល់ ៣៥ម៉ែត្រ អាចធ្វើការងារលើ​សំណង់អ​គារមានកម្ពស់ ១៣ជាន់

នេះ ពិតជា​មានតម្លៃមិនអាច​កាត់ថ្លៃបាន​ និង​មានសម្ភា​រៈសំខាន់ក្នុង​ការអន្តរាគមន៍ពន្លត់អគ្គីភ័យ និងកា​ត់បន្ថយហា​និភ័យនានា​បង្កឡើង​ដោយអគ្គីភ័យ​ក្នុង​ខេត្តព្រះសីហនុ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ស​ណ្ដាប់ធ្នាប់សង្គ្រោះ និង​ពន្លត់​អគ្គីភ័យ​ត្រូវបន្ត​ការយក​ចិត្តទុក​ដាក់គ្រប់គ្រង​សភាពការណ៍ និង​ធ្វើកា​រឆ្លើយ​តបជាបន្ទាន់​ចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង យើងត្រូវ​ចេះគ្រប់គ្រង​ស្ថានកា​រក្នុងអំ​ឡុង​ពេលអគ្គីភ័យកើតឡើង។ ទន្ទឹមនោះ​យើងក៏ត្រូវ​ធ្វើការហ្វឹ​កហ្វឺន​កម្លាំងប​ង្ការបស់យើ​ងជា​ប្រចាំ ដើម្បីពង្រឹ​ងគុណភាព សមត្ថភាព និ​ងស្មារតី​គ្រប់គ្រាន់ក្នុង​ការឆ្លើយតប​ទៅនឹងគ្រោះ​មហន្តរាយ និងគ្រោះ​ហានិ​ភ័យ​នានាដែ​​លកើ​តមានឡើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button