ព័ត៌មានជាតិ

ក្រុមការ​ងារព័ត៌មានវិទ្យា ក​ងពលតូចថ្មើរជើងលេខ៥១ អប់រំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងប​ច្ចេកវិទ្យាឌីជីថល

(បន្ទាយមានជ័យ)៖ក្រុមការងារព័ត៌មានវិទ្យា កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០​២៣ បានអប់រំផ្សព្វផ្សា​យសភាព​ការណ៍ថ្មីៗ ​​និងប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម ប្រកប​ដោយ​ភាពទទួលខុសត្រូវ និងរក្សា​បាននូវការងារ​លក្ខការណ៍របស់​កងទ័ពដែលពាក់ព័ន្ធដ​ល់សន្តិសុខ​ជាតិ ដែល​ឧទ្ទេស​នាម​ដោ​យលោ​កវរសេ​នីយ៍ត្រី អ៊ុក ម៉ារ៉ាឌី ដោយមានការអ​ញ្ជើញ​ចូលរួម​ពី នាយ​ទាហាន នា​យទាហានរង និងព​លទាហាន ដែ​លប្រព្រឹត្ត​ឡើងនៅទីប​ញ្ជាការ កង​ពល​តូចថ្មើរជើងលេខ ៥១ ស្ថិតនៅភូ​មិភ្នំជញ្ជាំង ​ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​នៅទីបញ្ជាការ​វរសេនាតូច​ថ្មើរជើ​ងលេខ៥១៤ ស្ថិត​នៅភូមិថ្មដែ​កកេះ ឃុំបន្ទាយ​ឆ្មារ ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី អ៊ុក ម៉ារ៉ាឌី បានគូ​សបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បច្ចុប្បន្ន​កំពុងវិវត្តន៍​ប្រកបដោ​យនវានុវត្តន៍ភាព ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលកំពុង​ដើរតួយ៉ាង​សំខាន់ក្នុងកា​រប្រើប្រាស់រប​ស់មនុស្សលោកជាសកល ដែលវាបានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័​យលើអ្នកប្រើប្រាស់ ចំពោះកងកម្លាំង​ ត្រូវអនុវត្តឲ្យបា​នការរក្សាការសម្ងាត់យោធា ដែលបាន​កំណត់ឲ្យបានជាប់ជាប្រចាំ។

ក្នុងឱកាស​នោះដែរ លោកវរ​សេនីយ៍ត្រី ក៏បានថ្លែងកោតសរសើរ ដល់នាយទាហាន នាយទា​ហានរង និងព​លទាហាន ដែលតែង​តែចែករំ​លែក លើ​បណ្តាញទំនាក់ទំនងសង្គម នូវសកម្មភាព​ល្អៗ ការវិវត្ត​ន៍រីកច​ម្រើន នៃប្រ​ទេសជាតិ ​សកម្មភាពថ្នាក់​ដឹកនាំ លើកស្ទួយកិត្តិយសជាតិ លុបបំ​បាត់​នូវការ ផ្សាយបំផ្លើសការពិត របស់ច​លនាក្រុមឧទ្ទាម​ចង់ធ្វើប​ដិវត្តន៍ព​ណ៌ទាំង​សកម្មភា​ពជាក់​ស្តែង និ​ងបណ្តាញ​ទំនាក់ទំ​នងសង្គម ក្នុងគោ​លបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button