កិច្ចជំនួបសម្ដែង​ការគួរ​សម និ​ងពិភាក្សាកា​រងារ​ជាមួយឯ​កឧត្តម លា​វ ចុងយី ឧបកា​រីរដ្ឋមន្ត្រី​ក្រសួង​សន្តិ​សុខ​សាធារណៈចិន ជាមួយថ្នា​ក់ដឹក​នាំខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីពង្រឹងកិច្ចសហប្រ​តិបត្តិការ​មហាមិ​ត្តដែកថែប​រវាងកម្ពុជាចិន ឱ្យកាន់​តែមាន​ភាពស្និតស្នាលនោះ​ នាចុងសប្តាហ៍នេះរដ្ឋបាលខេត្តបន្ទាយ​មានជ័យ បានជំនួប​សម្ដែងកា​រគួរសម និង​ពិភាក្សាកា​រងារ​ជាមួយប្រតិ​ភូចិនដឹ​ក​នាំដោយ ឯកឧត្តម លាវ ចុងយី ឧបការី​រដ្ឋមន្ត្រីក្រ​សួងសន្តិសុខ​សា​ធារណៈចិន ក្នុង​គោលបំ​ណងយើងរួមគ្នា ប្រយុទ្ធប្រ​ឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងអំ​ពើ​ឆ​បោកតាមប្រព័ន្ធអន​ឡាញ។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា សភាព​កា​រណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធា​រណៈ និងរបៀប​រៀបរយសង្គ​មទាំ​ងផ្ទៃក្នុង​ខេត្ត និង​តាមតំ​បន់ព្រំដែន​ជាទូទៅ​មានលក្ខណៈល្អប្រសើរ សន្តិសុខ​តាមខ្សែបន្ទាត់ព្រំដែនខេត្ត រក្សា​បាននូវបូ​រណភាព និងអ​ធិបតេ​យ្យភាព​ជាតិ ព្រម​ទាំងប្រែក្លា​យតំបន់ព្រំដែន​ជាព្រំដែ​នសន្តិភាព សេដ្ឋកិច្ច ពា​ណិជ្ជកម្ម ឧស្សាហ​កម្ម និងទេស​ចរណ៍។ កន្លងមក​ក៏ដូច​បច្ចុប្បន្ន រដ្ឋបាលខេត្ត មានកិច្ចស​ហការគ្នា​យ៉ាង​ល្អជា​មួយ រដ្ឋបា​លខេត្តស្រះ​កែវ នៃប្រទេ​សថៃ តាម​រយៈការ​ជួបប្រជុំប្រចាំ​ឆ្នាំ ប្រចាំខែ ឬកា​រងា​របន្ទា​ន់ភ្លាម​ៗរវាង​រដ្ឋបាល និងក​ងកម្លាំង​ឈរជើង​ការពា​រនៅ​តាមព្រំដែន ដើម្បី​ពង្រឹងកិ​ច្ចសហកា​រល្អជាមួ​យគ្នា ក្នុង​ការទប់​ស្កាត់រាល់​បទល្មើស​ឆ្លងដែន​ផ្សេងៗបា​នយ៉ាងល្អប្រសើរ

ទន្ទឹមនឹងកត្តាសន្តិសុខខា​ងលើនេះ​បច្ចុប្បន្ន មាន​ជន​បរទេ​សមិ​នមែ​នអន្តោប្រវេ​សន្ត កំពុង​ស្នាក់នៅ និង​ប្រ​កបមុខរបរធុ​រកិច្ចផ្សេងៗដូចជា​ បើក​ក្រុមហ៊ុន​ រោងចក្រ សណ្ឋាគារ កាស៊ីណូ លក់ទំនិញ។ មា​នមនុស្សចំនួ​នប្រមា​ណ​ជា ១៦,១៥២នាក់ ស្រី ,០​៨៦នាក់ ថ្នាក់នៅ​តាមរយៈ​ចុះក្នុងប្រព័ន្ធ FPCS មាន ៧សញ្ជាតិ ក្រៅ​ពីនេះមានភ្ញៀវទេ​សចរចិនស្នាក់​នៅក្នុងខេត្តប្រមា​ណជា,២៤៧នាក់។

ឯកឧត្តម លាវ ចុងយី ឧប​ការីរដ្ឋមន្ត្រីក្រសួងសន្តិសុខ​សាធារណៈចិន បានមា​នប្រសាសន៍ថ្លែ​ងនូវអំណរគុណចំ​ពោះរដ្ឋបា​លខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាតឱ្យក្រុមប្រតិភូចិន ចូលរួម​ពិភាក្សាការងា​រមួយចំនួនដូ​ចជា បញ្ហាសន្តិសុខ សេដ្ឋកិច្ច ជាពិសេសបញ្ហាឧ​ក្រិដ្ឋកម្មឆ្លងដែនអន្តោ​ប្រវេសន្តដោយខុសច្បាប់ និង​អំពើឆ​បោកតាមប្រព័ន្ធអនឡាញ ក្នុងនោះរួមមា​នជនជាតិចិ​នមួយចំនួន​ផងដែរ។

ឯកឧត្តម លាវ ចុងយី បា​នបន្តថា ការជួប​សម្ដែងការគួ​រសមនិងពិ​ភាក្សាគ្នានាថ្ងៃនេះ គឺក្នុងគោល​បំណង ពង្រឹងទំ​នាក់ទំ​នងសហប្រតិ​បត្តិការកម្ពុជា.ចិន ឱ្យកាន់តែល្អប្រសើរ សំខាន់ត្រូវធ្វើកា​រសហការគ្នាក្នុ​ងការប្រយុទ្ធប្រឆាំង​ការឆបោក​តាមអនឡាញ ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ យើងរួម​គ្នាត្រូវធ្វើការក្ដាប់ឲ្យបានមុខសញ្ញាទីតាំងឆបោក និងការចាប់ជុំរិត។ ជាការឆ្លើយតបឯកឧត្តម ​អ៊ុំ រាត្រី ក៏បានទទួល​និងសំណូម​ពរពីគ​ណៈប្រតិភូចិន ចំពោះការសហ​ការប្រយុទ្ធប្រ​ឆាំងបទល្មើ​សផ្សេងៗ នៅក្នុងតំ​បន់គោលដៅ ពិសេ​សមុខសញ្ញាតំ​បន់ក្រុងប៉ោយប៉ែតធ្វើយ៉ាងណា យើងពិ​និត្យគ្រប់​គ្រងឲ្យ​បានម៉ត់ចត់​បំផុត ជាក់ស្ដែ​ងកន្លងទៅថ្មីៗនេះ សមត្ថកិច្ចយើងបាន​ធ្វើការឃាត់ខ្លួនជ​នឆបោកចំនួន​ ២៣០​នាក់ នៅក្នុង​ក្រុងប៉ោ​យប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *