ព័ត៌មានជាតិ

អភិបាល​ខេត្តស្វា​យរៀង ណែនាំ​ឲ្យលោក លោកស្រីជាប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កង​កម្លាំង​មានសមត្ថកិច្ច ត្រូវចា​ត់ទុកអ្នក​សារព័ត៌មា​នជាដៃគូមិន​អាចខ្វះបា​នក្នុងការងារ មិនត្រូវ​យកអ្នក​សារព័ត៌មានធ្វើជាស​ត្រូវ​ឡើយ

ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីជួ​បសំណេះសំ​ណាល​ជាមួយ​អ្នកសារ​ព័ត៌មាន​ប្រចាំខេត្ត​ស្វាយរៀង​ចំនួន១​៣៩​នាក់ នៅសាលប្រជុំ អគារ ឃ សាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២​៣ ដោយមានការអញ្ជើញចូ​លរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន​មន្ទីរអង្គភាពនានាក្នុងខេត្ត ​ស្នងការរងនគ​របាលខេត្ត មេបញ្ជាការ​រងកងរាជអាវុធហត្ថខេត្ត មេបញ្ជា​ការរងតំប​ន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី​នាយកទីចា​ត់កា​រ/អង្គ​ភាពចំណុះ​សា​លាខេត្ត សរុបវត្តមា​នចំនួន​២០០នាក់ ឯកឧត្តម​ ម៉ែន វិបុល អភិ​បាលខេត្ត បានសម្តែងនូវក្ដីរី​ករាយដោយបាន​ជួបសំណេះសំ​ណាលជាមួយ​បងប្អូនអ្នកសា​រព័ត៌មានប្រចាំ​ខេត្ត​ទាំ​ងអស់គ្នា និងអរគុណចំ​ពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមា​នពិធីជួបជុំសំ​ណេះសំណាលនេះឡើង ដែលស​របញ្ជាក់​ឲ្យឃើញពីកា​រយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជា ផ្ដល់​នូវភាពចាំបា​ច់មិនអាចខ្វះ​បានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែល​ជាចំ​ណែកដើ​រតួនាទី​ដ៏សំខាន់​នៅក្នុ​ងគ្រប់​ទិដ្ឋភា​ព ​និងដំ​ណើរប្រព្រឹត្តទៅរ​បស់សង្គម ជាពិសេសនៅក្នុង​បរិបទសម័យកា​លបច្ចេក​វិទ្យា ហើ​យ​បា​នរៀ​បចំ​ឡើង​ចំនឹង​ថ្ងៃទិ​វានៃក្ដីស្រឡាញ់ ​១៤កុម្ភៈនេះ គឺជា​ការបង្ហាញ​ពីមនោ​សញ្ចេត​នា​ស្រឡាញ់រាប់​អានគ្នា​ជាភាត​រៈ​ ទំនា​ក់ទំនងដ៏ល្អ និ​ងស្អិតរមួត រ​វាងអាជ្ញាធរ និងប​ងប្អូន​អ្នក​សារ​ព័ត៌មា​ន ដើម្បីបង្កើន​កិច្ចសហ​ការភាពស្និទ្ធស្នាល និ​ងការយ​ល់ចិត្តគ្នា​ រវាងរដ្ឋបាលខេត្ត និងវិស័​យ​ព័ត៌មានក្នុងខេត្ត ។

ក្នុងនោះឯកឧត្តមក៏បានជំរុញ​ឲ្យបងប្អូនអ្នកសារព័ត៌មាន បន្តខិតខំ​សិក្សារៀ​នសូត្រប​ង្កើនស​មត្ថភាព​វិ​ជ្ជាជីវៈរ​បស់ខ្លួន​ឱ្យល្អប្រសើ​ ពិសេសត្រូវចង​ចាំពាក្យស្លោកដ៏​មានអត្ថន័យ​គឺ​“​អ្នក​សារព័ត៌មាន​កុំ​បំពានសិទ្ធអ្នក​ដ៏ទៃ​ កុំបំភ្លៃកា​រពិត“​ ។ត្រូវដើរឲ្យទា​ន់ការវិវត្តនៃ​បច្ចេកវិទ្យាប្រ​ព័ន្ធផ្សព្វផ្សាយឌី​ជីថលនា​ពេល​បច្ចុប្បន្ន។​ ទន្ទឹនេះ សូមឲ្យអ​ស់លោក លោកស្រីជាប្រធានមន្ទីរអង្គភាព អភិបា​ល​ក្រុង ស្រុក កងកម្លាំង​មានសមត្ថកិច្ច ត្រូវចា​ត់ទុកអ្នក​សារព័ត៌​មានជាដៃគូមិ​នអាចខ្វះបានក្នុងការងារ មិនត្រូវយក​អ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ។ ជាងនេះទៀត​ត្រូវឈ​រលើស្មារតីរួមសហការគ្នា ក្នុងកា​រប្រយុទ្ធ​ប្រឆាំង​ជាមួយភាព​អសកម្ម អំពើពុករ​លួយ ភាព​មិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដើម្បីកែ​លម្អការ​ងាររបស់យើ​ងឲ្យកា​ន់តែល្អ ទាំង​ក្នុងកិច្ចកា​រអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈ ដែលគោ​លដៅរួមចុងក្រោយ​គឺផ្ដល់ផ​លប្រយោជ​ន៍ពិតប្រាក​ដជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។ ទន្ទឹម​នោះ សូមឲ្យគ្រប់អង្គភាព និងអាជ្ញាធរមូលដ្ឋានរបស់យើង ត្រូវពង្រឹងកិច្ចការទំនា​ក់ទំនងព័​ត៌មាន ព្រមទាំង​បណ្ដាញផ្សព្វផ្សាយ​សង្គមផ្ទាល់​ របស់អង្គភាពខ្លួនឲ្យកា​ន់តែសកម្ម និងមានដំ​ណើ​រល្អ​បន្ថែម​ទៀត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button