ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកគិរីវង់
(តាកែវ)៖ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១២និង២២នាទីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបករណីគ្រឿងញៀន ជាក់ស្តែងនៅចំណុចរោងប្រក់ស្បូវខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិពង្រ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ។ ជាលទ្ធផលកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១.ឈ្មោះ ស៊ុន អិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជួញដូរនិងប្រើប្រាស់(ជាម្ចាស់ផ្ទះ)រស់នៅចំណុចខាងលើ។
២.ឈ្មោះ យន នាគ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) រស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ទម្ងន់ ៣,៦៣g(បីក្បៀសហុកសិបបីក្រាម ថ្លឹងទាំងសំបកថង់),ម៉ូតូចំនួន០២គ្រឿង ម៉ាកស្កុបពីពណ៌ស ស្លាកលេខកំពង់ធំ 1F 5937 និងម៉ូតូម៉ាក AIRBLad ពណ៌ខ្មៅ គ្មានស្លាកលេខ,ទូរស័ព្ទ០២គ្រឿងម៉ាក OPPO និងNOKAI,ដែកកេះ០២,ដបទឹកបរិសុទ្ធសម្រាប់ជក់ថ្នាំញៀន០១(ខ្សៀជក់ថ្នាំញៀន០២), ថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
ជនសង្ស័យទាំង០២នាក់តេស្តរហ័សរកមេរោគកូវីដ១៩(អវិជ្ជមាន) តេស្តរកសារធាតុញៀន(វិជ្ជមាន)។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងរក្សាទុក និងឃាត់ខ្លួននៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ចូលទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយ ៖ លោក ផូង បញ្ញា