ឯកឧត្តម ដួង តារា ទទួលស្វាគមន៍សកម្មជនមកពីគណបក្សផ្សេងៗជាង១០នាក់ ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ក្រោយពេលអញ្ជើញវិលត្រឡប់ពីប្រទេសឡាវ ឯកឧត្តម ដួង តារា បានជួបទទួលស្វាគមន៍ លោក ស៊ាង តារា អតីតប្រធានប្រតិបត្តិគណបក្សខ្មែររួបរួមជាតិខេត្តបាត់ដំបង ដែលបានដឹកនាំអតីតសមាជិកសកម្មគណបក្សខ្មែររួបរួមជាតិចំនួន ១២នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយសម្តេចតេជោ។ ឯកឧត្តមបានបញ្ជូនឯកសារទៅអភិបាលខេត្តបាត់ដំបងរួចហើយ ដើម្បីបញ្ចូលបងប្អូនអោយបានឆាប់រហ័សបំផុត។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា (ជាឱកាសបង្ហាញស្នាដៃមានតែ៥ខែ) ខិតខំធ្វើការចុះពន្យល់ និងអញ្ជើញបងប្អូនជាច្រើនទៀតអោយវិលមករួមរស់ក្នុងមហាគ្រួសារគណបក្សប្រជាជនដែលមានសម្តេចតេជោជាម្លប់។
ឯកឧត្តម ដួង តារា មើលឃើញនិងមានជំនឿមុតមាំថា មានតែគណបក្សប្រជាជនតែមួយគត់ដែលនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕