ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ត្រូត្រៀមលក្ខណៈក្នុងការការពារ សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈឲ្យបានហ្មត់ចត់ បំផុត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខាងមុខនេះ
ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤៥ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរំលឹកដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបី ប្រភេទ ត្រូវត្រៀមលក្ខណៈក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ឲ្យបានហ្មត់ចត់បំផុត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យព្រឹត្តិទៅបានជោគជ័យ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងនោះឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានក្រើរំលឹកដល់មន្ត្រីដែលជាអ្នកផ្តល់សេវាទាំងអស់ ជាពិសេសមន្ត្រីការិល័យច្រកចេញចូលតែមួយតាមបណ្ដាក្រុង–ស្រុក និងការិយាល័យប្រជាពលដ្ឋ ត្រូវបន្តខិតខំកែប្រែឥរិយាបទឱ្យក្លាយជាអ្នកបំរើសេវាសាធារណៈប្រកបដោយក្រមសីលមិវិជ្ជាជីវ:ខ្ពស់ ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ជូនប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្យាខេត្ត ចុះទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្ស ក្រុង–ស្រុក ឃុំ–សង្កាត់ ដើម្បីចូលរួមពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ និងដំណោះស្រាយផ្សេងៗទៅលើបញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ផងដែរ ពីព្រោះបើយោងតាមច្បាប់ ក្រៅពីប្រជុំក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្យាខេត្ត ក៏មានសិទ្ធចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្ស ក្រុង-ស្រុក ឃុំ–សង្កាត់ បានដែរ។
ថ្លែងក្នុងចំនេះដែ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមប្រឹក្សាខេត្ត ក្នុងចុះទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្ស ក្រុង–ស្រុក ឃុំ–សង្កាត់ ដើម្បីផ្ដល់ជាធាតុចូលក្នុងការបំពេញតួនាទី និងភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបំរើប្រជាពលដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានជម្រាបដល់អង្គប្រជុំផងដែរថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកណ្ដាលកំពុងខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាដីធ្លី និងដោះស្រាយលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ បានចប់រួចរាល់ប្រមាណជាង ៨០% នៅសល់មួយចំនួនទៀតកំពុងតែពន្លឿនធ្វើការដោះស្រាយ៕