ព័ត៌មានជាតិ

សា​ខាកាកបា​ទក្រហម​កម្ពុជា​ខេត្តណ្ដាល នាំយកអំ​ណោយមនុស្សធម៌​ ចែកជូនប្រជាព​លរដ្ឋក្រីក្ររ​ស់​នៅ​ជាមួយមេ​រោគអេដ​ស៍ចំនួន​៣៩១នាក់ នៅស្រុកអ​ង្គស្នួល និង​ស្រុកក​ណ្ដល​ស្ទឹង

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិ​បាល នៃគណៈ​អភិបាលខេត្តកណ្ដាល និងជាប្រធា​នគណៈ​កម្មាធិការ​សាខាកាកបាទក្រហ​មកម្ពុជាខេត្តណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បា​ន​អញ្ជើញសំណេះសំណាល សាកសួរ​សុខទុក្ខ និង​យក​អំណោយមនុស្សធម៌ ចែកជូន​ប្រជាព​លរ​ដ្ឋក្រី​ក្ររ​ស់នៅជាមួយមេរោ​គអេដស៍ ​​ចំនួន​៣៩១នាក់ នៅ​ស្រុកអង្គស្នួល​ និងស្រុ​កកណ្ដលស្ទឹង ។ពិធីនេះបាន​ប្រារព្ធធ្វើ​នៅក្នុងវត្តប​រិវេណអង្គពពា​យមានជ័យ ស្ថិត​នៅ​ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល ខេត្ត​កណ្ដាល ដោយមានការចូលរួ​មពីមន្ទីរអង្គភា​ពជុំវិញខេត្ត ​អាជ្ញាធរស្រុកអង្គស្នួល និងស្រុក​កណ្ដល​ស្ទឹង និងសប្បុរស​ជននានាផងដែរ។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ បាននាំ​មកនូវការ​ផ្ដាំផ្ញើសាក​សួរសុខ​ទុក្ខពី​សំណា​ក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយ​ក្ដីនឹករលឹ​ក។ស​ម្ដេចតែងគិត​គូរជានិ​ច្ចអំពីសុ​ខទុក្ខរប​ស់ប្រជាពលរដ្ឋទូទៅ​នៅគ្រប់ពេលវេលា និង​ថែម​ទាំងបាន​ណែនាំជា​ប្រចាំ ដល់​មន្រ្តីនៅថ្នា​ក់មូលដ្ឋាន​ទាំងអស់ ត្រូវពិនិត្យ​មើលពីជីវភា​ពរស់​នៅរប​ស់ប្រជា​ពលរដ្ឋ ព្រម​ទាំងចុះសួរសុ​ខទុក្ខដល់​​ជនងាយរងគ្រោះ និងជនរ​ងគ្រោះ​ដោយគ្រោះម​ហន្តរា​យផ្សេងៗ ដោ​យមិនប្រកា​ន់ពូជសាសន៍ សាសនា ឬនិ​ន្នាការន​យោបាយឡើយ។

ក្នុងនោះឯកឧត្ដម បាន​បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹក​នាំប្រកបដោយកិ​ត្តិបណ្ឌិត របស់​សម្ដេចអគ្គមហា​សេនា បតីតេជោ​ ហ៊ុន សែន នាយ​យករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បានខិ​តខំទប់ស្កាត់ការ​រាលដាល​មេរោគអេដស៍ ឱ្យ​កាន់តែមានប្រសិទ្ធ​ភាពខ្ពស់ និងបង្ហា​ញពីការ​គាំទ្រ និ​ងយកចិត្តទុកដាក់​ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផ​លប៉ះពាល់ពីមេរោគអេដស៍ និង​ជំងឺអេដ​ស៍ ក្នុងការទ​ទួលបានសេវា​ថែទាំ ព្យាបាល​ និងសេវាគាំពារសង្គម ឱ្យកាន់តែ​ទូលំទូ​លាយថែម​ទៀត។

អំណោយ​មនុស្សធម៌ដែ​លសាខាកាក​បាទក្រ​ហមកម្ពុជា​ខេត្តណ្ដាល ចែកជូនប្រជា​ពលរដ្ឋក្រីក្ររស់​នៅជាមួយ​មេរោគអេ​ដស៍ ចំនួន ៣៩១នាក់ ​ដោយក្នុង​១ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ត្រីខ​កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, អាវរងារ ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button