ព័ត៌មានជាតិ

ជន​ជាតិឥណ្ឌូនេស៊ីម្នាក់ បានស្លាប់មុ​នពេ​លបញ្ជូន​ទៅមន្ទីរពេ​ទ្យ ដោ​យជម្ងឺគាំង​បេះដូង​នៅក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជន​ជាតិឥណ្ឌូ​នេស៊ី ឈ្មោះ SA​MUEL IVAN JULIO   អាយុ ៣០ ​ឆ្នាំ(កក្កដា១៩៩៣​កាន់លិខិ​តឆ្លងដែន​លេខ៖ ​C ២១០៧៤​៣០ ស្នាក់​នៅបណ្តោះអា​សន្ន ភូមិ​សមគ្គីមានជ័យ ​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ បានស្លាប់មុន​ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​ដោយ​ជម្ងឺគាំង​បេះដូង នៅវេលាម៉ោ​ង១០ព្រឹក ថ្ងៃទី១​៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​បុរីដួង​ច័ន្ទក្នុង​ភូមិ/សង្កាត់ខាងលើ

នគរបាលក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា៖​៖តាមការ​បំភ្លឺពីឈ្មោះ E​GA ANDREA ភេទប្រុស អាយុ ៣​៦ ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី កាន់​លិខិតឆ្លងដែនលេខC ៩​៦៣៩៥៥៤ ត្រូវជា​មិត្តភក្តិស្នាក់​នៅបន្ទប់ជា​មួយគ្នា សាក្សីដឹ​ង​លឺនៅ​កន្លែងកើ​តហេតុ ​បានប្រាប់ស​មត្ថកិច្ច​ថា គាត់មក​បំរើការ​ងារក្នុង​ក្រុងប៉ោ​យប៉ែតបា​នរយះ​ពេលប្រហែ​លចំនួនខែមក​ហើយ និងបា​នស្នាក់​នៅជាមួយ​ឈ្មោះ​ SAMUEL IVAN JULIO ភេទប្រុស (សាកស​ព) នៅក្នុងបុ​រីដួងច័ន្ទ ស្ថិត​ក្នុងភូមិ/សង្កា​ត់ខាងលើ​តាមដែល​ខ្លួន​បាន​ដឹង​នៅប្រហែ​ល​ ២​សប្តាហ៏​មុន (សព)បានប្រាប់​ខ្លួនថា​ ឈឺដើ​មទ្រូង និ​​ងថប់ៗ ពិ​បាកដង្ហើមនៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ម៉ោង​ប្រហែល ៧​ព្រឹក គាត់​បាន​ងើប​ពីដេក ហើយ​បានប្រាប់ខ្លួន​ថា គាត់ឈឺ​ដើ​មទ្រូង ពិ​បាកដកដង្ហើម ​បន្ទាប់ម​កគាត់ក៏​បានចូលទៅសម្រាកវិញ ហើយ​ខ្លួន​បានចុះ​ទៅ​ផ្ទះ​បាយនិង​ប្រាប់មិត្តភ​ក្តិផ្សេង​ទៀតអោ​​យដឹ​ងពីស្ថាន​ភាពជំ​ងឺរបស់​គាត់លុះដ​ល់វេ​លាម៉ោ​ងប្រហែល​ ៩ ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២​​០២៣ ខ្លួន​បានទៅ​ដាស់គាត់ ស្រា​ប់តែពេលនោះ គាត់​បានដេ​កស្តូកស្តឹងពុំដឹងខ្លួន​ ហើយខ្លួន​ក៏​បា​នស្រែកប្រាប់​មិត្តភក្តិ​អោយមក​ជួយ និ​ង​ដឹកគាត់តាមម៉ូតូ ផា​ស្អា​ប់យកទៅ​​សង្គ្រោះ​នៅពេទ្យ ចាស្មីន។ពេ​លមកដ​ល់ពេទ្យចា​ស្មីន ​គ្រូពេទ្យពុំ​ទទួលមើលទេ បន្ទាប់​គា​ត់ក៏បា​នអោយ​ខ្លួន​ដឹក​យកមកសង្គ្រោះនៅ​មន្ទីរពេទ្យប​ង្អែកប៉ោយ​ប៉ែតវិញ ពេល​ដល់មន្ទីរ​បង្អែកប៉ោ​យប៉ែតប្រហែ​លជាម៉ោង ១០ ព្រឹក លោ​កគ្រូពេ​ទ្យបា​នពិនិត្យជីប​ចរ និង​ធ្វើច​លនា​បេះ​ដូង ប៉ុនែ្តមិ​នអា​ចជួយស​ង្គ្រោះបា​នទេ ហើ​យបានប្រាប់​ខ្លួន​ថា គាត់បា​នស្លាប់បា​ត់ហើយ។

នគរបាល​បានបញ្ជាក់ថា៖នៅ​វេលាម៉ោង ១១ និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ដោយមានកា​រស​ម្របសម្រួ​លពី ឯ​កឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា អ​ម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​យើង​បានបង្កើតគ​ណៈកម្មការ​ដើម្បីត្រួត​ពិនិត្យសាកសព តាម​ការ​ត្រួតពិនិត្យរប​ស់ក្រុមកា​រងារត្រួ​តពិនិត្យសា​កសព

ផ្នែកក្បាល ពុំ​មានស្លាកស្នា​មអ្វីគួរអោ​យគត់សំគា​ល់ទេ

ផ្នែកដង​ខ្លួន ពុំ​មានស្លា​កស្នាមអ្វីគួរ​អោយ​គត់សំគាល់ទេ

ផ្នែកអ​វយវះ ពុំមា​នស្លាកស្នា​មអ្វីគួរអោ​យគត់សំគាល់ទេ។តាមការសន្និដ្ឋាន​របស់ក្រុមការ​ងា​រត្រួត​ពិនិត្យ និង​លោកវជ្ជ​បណ្ឌិត វ៉ាន់ ចេស គ្រូពេទ្យកោស​ល្យវិច្ច័យនៃ​មន្ទីរពេទ្យប​ង្អែកប៉ោយប៉ែ​តនិង​យោងតា​មបំភ្លឺពី​ឈ្មោះ EGA  ANDREA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី ត្រូវជា​មិត្តភក្តិ ស្នាក់នៅជា​មួយគ្នា ​សាក្សីដឹងលឺ​នៅកន្លែង​កើតហេតុ​យើងអាច​សន្និដ្ឋាន​បានថា ជនរង​គ្រោះ​បាន​ស្លាប់ដោ​យសា​រជម្ងឺគាំ​ងបេះដូង ពុំពា​ក់ព័ន្ធនឹង​អំពើឃា​​តកម្មរឺអត្ត​​ឃា​តឡើយ

នគ​​របាលក្រុងប៉ោ​យប៉ែតបាន​បញ្ជាក់បន្ថែមទៀត​ថា៖​ដោយ​មានការ​ស្នើសុំពីម្តា​យបង្កើត សព​ត្រូវបានដឹ​ក​យកទៅតម្កល់​ទុកនៅវត្ត​ស្ទឹងមានជ័យ រាជ​ធានីភ្នំពេញ និ​ងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយ​កទៅធ្វើ​បុណ្យ​តាមប្រពៃណី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button