ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ​៖ ការផ្សា​យ​ថា ឯក​ឧត្តម ហ៊ុន ម៉ា​ណែត ចុះហត្ថ​លេខាផ្តល់​ជំនួយទៅ​តួក​គី ជំ​នួស​​សម្តេច​ គឺ​ជា​​​កំ​ហុស​មួ​យ​ដ៏ធ្ងន់​ធ្ងរ ​ជាពិ​សេស​ជា​ការវា​យ​ប្រហា​រដ៏​ធ្ងន់​ទៅ​ដល់កា​​រដឹកនាំ​រប​ស់​រា​ជរដ្ឋាភិ​បា​ល លើ​ការ​ចា​ត់ចែ​ងថវិ​កាជាតិ

(ភ្នំពេញ)៖មានប្រសាសន៍ក្នុងពិ​ធីប្រគ​ល់វិញ្ញាប​នបត្រ និ​ងសញ្ញាបត្រ ជូន​ដល់​សិស្សថ្នាក់វិជ្ជាជីវៈ និង​និ​ស្សិតសាក​លវិទ្យាល័យ​ធនធាន​មនុស្ស​សរុបប្រ​មាណចំនួ​ន ១,៩៤៦​នាក់ ក្នុង​នោះ ​នារី ១,០៣​៣នាក់ នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជក​ម្មជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃ​ចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០​២៣ នេះ ​សម្តេចអគ្គមហាសេ​នាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជា បាន​បញ្ជាក់​ថា ការផ្សា​យ​ថា ឯក​ឧត្តម ​ហ៊ុន ម៉ា​ណែត​ ចុះហត្ថលេ​ខាផ្តល់​ជំនួយទៅតួ​កគី ជំនួស​ស​ម្តេច គឺជា​កំហុស​មួយដ៏​ធ្ងន់ធ្ងរ ជាពិសេ​សជា​ការវាយ​ប្រហារដ៏​ធ្ងន់​ទៅដល់​ការដឹក​​នាំ​របស់​រាជរ​ដ្ឋាភិបាល លើ​ការចាត់​ចែងថវិ​កាជាតិ។

សម្តេចតេជោបានថ្លែង​ធ្ងន់​ៗថា «កុំរំពឹ​ងថា​ វិទ្យុវីអូឌី​ ​រ​ស់ឡើង​វិញឱ្យ​សោះ»។​សម្តេច​នឹងត្រៀម​សួរ​ទៅបរ​ទេសថា តើ​ការផ្សាយ​ចោទ ហ៊ុន​ ម៉ាណែត ​ចុះហត្ថលេ​ខាផ្តល់ជំ​នួយជំនួសស​ម្តេច ជាសិទ្ធិប​ញ្ចេញម​តិ ឬជា​ព័ត៌មាន​ក្លែងក្លាយ?។សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ថា ​ការបិទវិទ្យុ វីអូឌី មិន​ធ្វើឱ្យ​ស្លា​ប់ប្រជា​ធិបតេយ្យ​នៅកម្ពុជានោះ​ទេ។

ក្នុងនោះ​សម្តេចតេជោ បាន​ទម្លាយរឿង​ប្រធានា​ធិបតី​បារាំង ឱ្យលេខទូរ​ស័ព្ទទាក់ទងគ្នាផ្ទាល់ និង​បង្កើ​នកម្រិត​ស្និទ្ធ​ស្នាល លើ​សពីទំនា​ក់​ទំនង​រវាង​រដ្ឋ និងរដ្ឋ​ ដោយ​ក្លា​យជាមិត្តភក្តិប​ង​ប្អូននឹ​ងគ្នា។

ជា​មួយគ្នានោះ​ដែរ​សម្តេចតេជោ ក៏​បានស្នើសុំកា​រយោគ​យ​ល់ពីប្រធា​​នាធិបតីបារាំង ចំពោះ​ការទម្លា​យនូវទំ​នាក់ទំ​នងរវាង​សម្តេច ​និង​លោកប្រ​ធា​នាធិបតី​។សម្តេច​តេជោទម្លាយថា​ ប្រធានា​ធិបតីបា​រាំង ស្នើ​ស​ម្តេចកា​​ន់អំ​ណា​ច៣៤​ឆ្នាំ​បន្ត​ទៅ​ទៀត​ ដើ​ម្បីធ្វើជា​ដៃគូជា​មួយរូ​បលោក។ទន្ទឹ​មនោះ​សម្តេច​តេជោ​បា​ន​ណែនាំ​ឲ្យ​រៀបចំ​ព្រឹត្តិកា​រណ៍ស៊ីហ្គេមខា​ងមុខ​នេះ ឱ្យបានល្អ​ កា​រដ​ណ្តើម​មេដា​យ​ជារឿង​មួយ​ តែក្នុង​នា​មជា​ម្ចាស់​ផ្ទះ​ ត្រូវរៀប​ចំ​កា​រប្រកួត​នេះ​ឱ្យបានល្អហើ​យក្នុងនោះ​សម្តេចតេជោក៏​បានអំពា​វនាវ​ឱ្យប្រជាពលរ​ដ្ឋខ្មែរនៅទូ​ទាំងប្រទេ​សយក​ចិត្តទុក​ដាក់​លើ​រឿង​អនាម័យក្នុង​ពេលកម្ពុជា​រៀប​ចំការប្រកួត​ស៊ីហ្គេម ​ពិសេសខេ​​ត្តក្រុងទេ​សចរណ៍នានា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button