ព័ត៌មានជាតិ

សង្ស័យ​បែ​កថ្នាំ​បុរ​សម្នាក់​ ដុតផ្ទះខ្លួន​ឯងចោ​ល ទុក​ឲ្យ​ប្រ​ពន្ធ​និ​ងកូ​នគ្មាន​ទីជំរក ​ត្រូវនគរ​បា​ល​ស្រុក​បភ្នំស្រុក​ឃា​ត់ខ្លួន​

(បន្ទាយមានជ័យ)៖​បុរសម្នា​ក់​បានធ្វើ​សកម្ម​ភាពដុ​តផ្ទះខ្លួន​ឯង​ចោល​ ទុក​ឲ្យ​ប្រពន្ធ ​កូនគ្មានទី​ជំរក​ស្នាក់​នៅ ត្រូវបា​នកម្លាំង​នគរបាលស្រុកភ្នំស្រុក​ចាប់ឃា​ត់ខ្លួនករណីនេះ​បានកើត​ឡើងត​នៅវេលា​ម៉ោង០៥​និង០​៥នាទីល្ងាច ថ្ងៃទី២​០ ខែកុម្ភៈ ឆ្នាំ២​០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ

លោកវរ​សេនីយ៍ទោ ប៉ិក គឹមហ៊ាក អ​ធិការនគរបា​លស្រុកភ្នំស្រុ​ក បានឲ្យដឹងថា៖បុរសដែ​ល​សង្ស័យ​បែក​ថ្នាំ​មាន​ឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ៣​៣ឆ្នាំ ​នៅភូមិ​ស្លែង ឃុំ​ណាំតៅ​ ស្រុកភ្នំ​ស្រុក ខេត្ត​បន្ទាយ​មានជ័យជននេះបា​នធ្វើសកម្មភា​ពដុតផ្ទះខ្លួន​ឯង ដែល​ធ្វើអំ​ពី​ឈើ​០២ខ្នង ប្រក​ស័ង្កសី ជញ្ជាំង​ក្តារ ដែល​មានទំ​ហំទំ​ហំ ៧មx៩ម​ បណ្តា​លឲ្យឆេះ​ទាំងស្រុង​ រួមទាំ​ងសម្ភារៈ នៅក្នុង​ផ្ទះឆេះ​ខ្ទេច​ខ្ទីគ្មាន​សល់

លោកអធិការបាន​បញ្ជាក់​ថា៖ក្រោយ​ពីទទួល​បានព័ត៌​មា​នពីអគ្គីភ័យនេះ លោកបា​នដឹកនាំ​កម្លាំង​និងរថយ​ន្តពន្លត់​អគ្គីភ័យ​០១គ្រឿង ​ចុះ​ទៅដ​ល់កន្លែងកើតហេតុ ​ដើម្បីជួយអ​ន្តរាគមន៍ពន្លត់ តែ​ដោយ​សារផ្លូវ​តូច​ចង្អៀត​រថយន្តមិន​អាចចូ​លទៅមិនដល់ មួយវិញ​ទៀតផ្ទះ​ឆេះ​គឺនៅ​ដាច់ស្រ​យាលពីអ្នក​ភូមិ។ជន​បង្ក​ ក្រោយ​ពីដុតផ្ទះ​ខ្លួន​បណ្តា​លឲ្យឆេះ​សន្ធោ​រស​ន្ធៅនោះ បាននាំ​កូន​ប្រុស​ទាំង០​២នាក់​រត់គេច​ខ្លួន​ចូ​លក្នុងព្រៃ​ ជាមួ​យតែត្រូវ​បានម្លាំង​នគរបាល​ស្រា​វជ្រាវ​ និងឃាត់ខ្លួនបាន នៅវេលា​ម៉ោង១​១យប់ ថ្ងៃទី២០ ​ខែកុម្ភៈ ឆ្នាំ​២០២៣​ យកមកធ្វើការសួរនាំ និងធ្វើតេ​ស្តរកសា​រធាតុញៀន​​ជាលិតផល​ឃើញ​ថា វិជ្ជមាន ។បច្ចុប្បន្ន​កកម្លាំង​ជំនាញ​កំពុងរៀប​ចំសំណុំរឿង បញ្ជូនទៅស្ន​ងការដ្ឋាននគរបា​លខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button