ព័ត៌មានជាតិ

ឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅចំណុចផ្លូវស្តង់តាងួន ក្រុងប៉ោយប៉ែត សំណាងល្អមិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ

(បន្ទាយមានជ័យ:): សំណាងល្អហើយដែលមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដោយសារការអន្តរាគមន៍ទាន់ពេលវេលាពីកម្លាំងនគរបាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក្នុងករណីអគ្គីភ័យឆាបឆេះព្រៃមួយកន្លែងនៅត្រង់ចំណុចផ្លូវស្តង់តាងួន ស្ថិតនៅក្នុងភូមិគីឡូម៉ែតលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩នឹង១០យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃការឆេះព្រៃនេះគឺផ្ដើមចេញពីប្រជាពលរដ្ឋដុតយកឃ្មុំទើបបណ្ដាលឲ្យភ្លើងឆេះរាលដាលបែបនេះ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បាននាំយករថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ភ្លាមៗរហូតគ្រប់គ្រងស្ថានការណ៍បាន ពោលគឺរលត់ជាស្ថាពរ មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងមិនមានអ្នករងគ្រោះថ្នាក់ឡើយ ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីអគ្គីភ័យឆាបឆេះព្រៃនេះដែរកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏មានករណីអគ្គីភ័យឆាបឆេះព្រៃចំការស្វាយមួយកន្លែងស្ថិតនៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បង្កភ្ញាក់ផ្អើលដូចគ្នា ប្រជាពលរដ្ឋរស់នៅក្បែរភ័យស្លន់ស្លោ តែត្រូវបានកម្លាំងចម្រុះ ក្នុងនោះក៏មានវត្តមានលោកអភិបាលក្រុងផងដែរ ចុះជួយអន្តរាគមន៍ទាន់ពេលវេលាមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ៕

រូបភាពខាងក្រោមនេះអាជ្ញាធរចុះជួយអន្តរាគមន៍ការឆេះព្រៃកាលពីថ្ងៃទី២០ ខែកុម្ភ: 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button