រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជន ដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ
(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តផងដែរ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំដំណើរការ និងទីតាំង សម្រាប់ការប្រឡង បង្កលក្ខណៈងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡង និងបានវាយតម្លៃខ្ពស់ ចំពោះបេក្ខជន ដែលបានចូលរួមប្រឡង ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងរយៈពេល៣ថ្ងៃពេញ ប្រកបដោយជោគជ័យ។
បន្ទាប់ពីបានប្រឡងរយៈពេល៣ថ្ងៃពេញ បេក្ខជន ដែលបានចូលរួមប្រឡលងមានចំនួន១៧៩នាក់ ឆ្លងកាត់វិញ្ញសារចំនួន១០វិញ្ញាសារ រួមមាន៖
១–វាស់កម្ពស់
២–ថ្លឹងទម្ងន់
៣– ធ្វើតេស្តឈាមរកមេរោគ
៤–ធ្វើតេស្តទឹកនោមរកសារធាតុញៀន
៥–សរសេរតាមអាន
៦–សំណួរ –ចម្លើយ
៧–ពិនិត្យកាយសម្បទា
៨–កាច់ក្បាលពោះ
៩–ពួយអាវ៉ង់ និង
ទី១០ –រត់ចម្ងាយផងដែរ៕