សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀ
(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ កោះពេជ្រ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។ ក្នុងនោះសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។សម្តេចតេជោ ចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងទៀតថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។ ដោយឡែកសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងទឹកដីសៀមរាបអង្គរ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសមួយចំនួនអាចនឹងប្រកាសថា ជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា។ តែកម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយមិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះទេ យើងត្រូវតែមានការការពារជាបន្តទៀត៕