លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល និងជួយសម្របសម្រួលដល់អាជីវករ ដែលលក់ដូរនៅរមណីដ្ឋានភ្នំយ៉ាត ជាងច្រើនាក់កំពុងមានបញ្ហា ត្រូវបានបបញ្ចប់ ដោយភាពរីករាយយោងលើគោលនយោបាយឈ្នះ ឈ្នះ គ្មានអ្នកចាញ់
(ប៉ៃលិន)៖បងប្អូន អាជីវករ លក់ដូរទីតាំង អាស្រម លោកយាយយ៉ាតជាង៣០០នាក់នារសៀលថ្ងៃទី ០២ ខែមិនា ឆ្នាំ២០២៣ បានចូលរួមប្រជុំ ដើម្បីរៀបរយកន្លែងលក់ដូរ នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ដែលទីតាំងនោះកំពុងរៀបចំកែច្នៃ កុបតែងកែលម្អ និងឲ្យបងប្អូនប្រជាពលរដ្ឋឬអាជីវករដាក់វេនគ្នាលក់ ដោយមិនប្រជែញគ្នានាំប៉ះពាល់ដល់អារម្ភភ្ញៀវទេសចរដែលមកកម្សាន្ត និងមកអុតធូបនៅទីនេះ។
ការហៅបងប្អូនអាជីវករមកប្រជុំដោះស្រាយនេះ ក្រោយពីមានបាតុភាពច្រណែន និងដណ្តើមគ្នាក្នុងការលក់ដូរដោយមិនយល់យោគគ្នាហើយការដោះស្រាយនេះ គឺធ្វើតាមគោលការនយោបាយ ឈ្នះ ឈ្នះគឺឈ្នះទាំងអស់ គ្មានអ្នកចាញ់។ការសម្របសម្រួលក្រោយអធិបតីឯកឧត្តម សៅ សារ៉ាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន លោកជំទាវបាន ស្រីមុំ អភិបាលខេត្ត លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិននិងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមសម្របសម្រួលផងដែរ។
ជាមួយគ្នា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏សូមអោយបងប្អូនជាទីគោរពស្រលាញ់ទាំងអស់ ឈប់ទំនាស់គ្នាទៀតទៅ យើងរួមគ្នាដើម្បីថែរក្សា សន្តិភាព ទទួលបានសេចក្តីសុខសប្បាយ ហើយបងប្អូនអាចប្រកបមុខរបរដោយ សុខសុវត្ថិភាព ជាពិសេស បង្កើនទាក់ទាញ និង កាយវិការថ្លៃថ្នូរ ក្នុងការផ្តល់សេវា ពិសេសគឺរក្សាអានាម័យអោយបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញអារម្ម ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តខេត្ត ដោយក្តីរីករាយ និងកក់ក្តៅបំផុត៕