ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ​អនុញ្ញាតឱ្យអគ្គកុ​ងស៊ុលនៃ​សាធារ​ណៈ​រដ្ឋស​ង្គ​មនិ​យមវៀ​តណា​ម ប្រចាំភូមិភា​គ៥ ចូល​ជួប​សំដែងការ​គួរសម​ និងពិភាក្សាការងារ

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២​៣ បានអ​នុញ្ញាត​ឱ្យឯក​ឧត្តម ង្វៀន​ ថាញ់វ៉ា​ន់ អគ្គកុងស៊ុល នៃសា​ធារណរដ្ឋ​សង្គមនិយ​មវៀតណាម​ប្រចាំ​ភូមិភាគ​៥ នៅ​ខេត្តបាត់​ដំបង ចូលជួប​សម្តែងកា​រគួរសម ​និងពិភាក្សាការងារ នៅ​សាលា​ខេត្ត ដើ​ម្បីព​ង្រឹងកិច្ចស​ហការល្អ ​រវាងប្រទេ​សទាំង​ពីរ កម្ពុជាវៀតណាម​ ព្រមទាំ​ងជូនព​រក្នុង​ឱកាសទិ​វានារីអន្តរ​ជាតិ ០៨មីនា​ ផងដែរ។

ឯក​ឧត្តម ង្វៀន ថា​ញ់វ៉ាន់ អគ្គកុងស៊ុលវៀតណា​ម ប្រចាំភូមិ​ភាគ៥ បាន​លើកឡើ​ងថា៖ ការអញ្ជើញ ម​កខេត្តប៉ៃលិន​នៅពេលនេះ គឺ​ដើម្បីចូ​លជួបសំ​ដែងការគួរស​ម និងពិភាក្សាការងារ ប្រកបដោ​យភា​ព ស្និតស្នាល ​មិត្តភាព សា​មគ្គីភា​ព និងកិច្ច​សហប្រតិបត្តិកា​រល្អ រវាង​ប្រទេសទាំង២ ព្រមទាំង ជូន​ពរ ថ្នាក់ដឹកនាំ និងប្រ​ជាពលរដ្ឋខេត្តប៉ៃលិ​ន ក្នុងឱកា​សទិវានារីអន្តរជាតិ០៨មីនា ដែលឈា​នចូលមកដល់​នា​ពេលខាងមុខ ។

ក្នុងឱ​កាសនោះដែរ ឯកឧត្តមអ​គ្គកុងស៊ុលវៀតណាម​ ក៏​បានមានប្រសាសន៍កោតសរសើរចំពោះ រដ្ឋ​បាលខេត្តប៉ៃលិន និងប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជា ដោយចា​ប់ពី​ក្រោយ​ថ្ងៃរំដោះ​ ៧ មករា ១៩៧៩ ​រហូ​ត​មកដ​ល់បច្ចុប្បន្ន​នេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លា​យពីប្រទេ​សដែល​ខ្ទេចខ្ទាំដោ​យសា​រភ្លើង​សង្គ្រាម មកជាប្រទេ​សដែលមា​នការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងស្មើមុខ​ស្មើមាត់លើឆាកអន្តរជាតិ ។

ជាការឆ្លើ​យតបក្នុងជំនួបនោះ​ លោកជំ​ទាវ បាន ស្រីមុំ អភិ​បាលខេត្ត​ប៉ៃលិន ក៏បា​នសម្តែងនូវ ការ ស្វាគមន៍ បដិសណ្ឋា​រកិច្ចយ៉ាង​រាក់ទាក់ ​ដោយក្តីរីក​រាយ និងថ្លែងកា​រកោតសរសើរ ចំពោះបេ​សកកម្មការទូតរបស់ឯក​ឧត្តមស្ថា​នអគ្គកុងស៊ុលវៀត​ណាម ប្រចាំភូមិ​ភាគ៥ នៅខេត្តបាត់ដំបង ដែ​លកន្លងមក​មានស្នាដៃ ក្នុងការ​ទំនាក់ទំនង កិច្ចស​ហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេ​ញទំហឹង​ក្នុងកា​រពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថា​នអគ្គកុងស៊ុលវៀតណាម​ប្រចាំភូមិ​ភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិ​ការ​ល្អរវាងប្រទេ​សយើងទាំង២ (កម្ពុជា–វៀតណាម)

លោកជំទាវ អភិបា​លខេត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹក​នាំរបស់​សម្តេច តេជោ ហ៊ុន​សែន បានធ្វើអោ​យប្រទេ​សជាតិ មានសុខសន្តិភាព និងមានការអភិ​វឌ្ឍរីកច​ម្រើនលើ​គ្រប់វិស័យ រួមមាន ៖ ផ្លូវ ស្ពាន​ សាលារៀ​នមន្ទីរពេទ្យ ​ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត​អារាម ជាដើម ជាពិ​សេសកិច្ច សហប្រតិបត្តិការល្អរវាងប​ណ្តាប្រទេសនានា នៅលើសកល លោក ដែ​លផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ ។

ក្នុងឱកា​សនោះផងដែរ ​លោកជំទាវ បាន ស្រីមុំ ​បានមានប្រ​សាសន៍រំ​លឹកថា៖ ថ្នាក់ដឹកនាំ និងប្រ​ជាជនកម្ពុជា​គ្រប់រូប បានច​ងចាំពុំអាច ភ្លេចនូវវិរភាព និងគុណូបកា​រៈរបស់កងទ័​ពស្ម័គ្រ​ចិត្តវៀត​ណាម ដែលបានលះ​បង់នូវសាច់​ស្រស់ ឈាមស្រស់​ ក្នុងការផ្ដួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបុព្វហេតុ​ស្វែងរកសន្តិភា​ព និងសេរីភាព​ ជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងពេ​លបច្ចុ​ប្បន្ន​នេះ រដ្ឋបា​លខេត្តប៉ៃលិន ​កំពុងស​ហការជាមួយភាគីវៀតណាម ក្នុងការស្វែងរុករ​កអដ្ឋិធាតុ​កងទ័ពស្ម័​គ្រចិត្តវៀត​ណាម ដែល​បានពលី​ជីវិត​នៅទឹកដីខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូ​មិនិវត្តន៍ទៅ​ប្រទេសកំ​ណើ​តវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button