ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន អញ្ជើញបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន

(ប៉ៃលិន) ៖ រដ្ឋបាលខេត្ត​ប៉ៃលិន កាលពីរសៀល ថ្ងៃទី០៣ ខែ​មីនា ឆ្នាំ២០២២ បានរៀប​ចំបិទស​ន្និបា​តម​ន្ទីរ​អប់រំ យុវជ​ន និងកីឡា​ខេត្តប៉ៃលិន​ ឆ្នាំ២០២១​២០២២​ និង​លើកទិសដៅអ​នុវត្តការងារបន្ត ឆ្នាំ២​០២៣ ក្រោមអធិ​បតីភាព លោ​កជំទាវ បាន ​ស្រីមុំ អភិ​បាលខេត្តប៉ៃ​លិន លោក តង់ ធារ៉ា ប្រ​ធា​នមន្ទីរអប់​រំ យុវជន​ និងកីឡាខេត្ត អនុ​ប្រធាន​មន្ទីរ និងប្រធានអនុប្រធាន​ការិយល័​យចំណុះ​មន្ទីរអប់រំ លោក​នាយក នាយិកា​ លោកគ្រូអ្នកគ្រូព្រម​ទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

នាឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ​បាន​កោត​សរសើរថ្នាក់ដឹកនាំមន្ទីរអប់រំ យុវ​ជន និងកីឡា និង​លោកគ្រូ អ្នកគ្រូ ដែ​លបា​នខិតខំប្រឹ​ងប្រែងក្នុងកា​រអនុវត្តការងារ ពិសេស​ក្នុងអំឡុង​ការឆ្លងរីករា​លដា​លនៃជំងឺកូវីដ១៩ បានខិតខំ​ប្រឹងប្រែងរៀ​បចំយន្ត​ការក្នុងការប​ង្រៀ​នតាមរូប​ភាព​ផ្សេ​ងៗ ដូច​ជា ការប​ង្រៀនពី​ចម្ងាយ ការ​បង្រៀនតា​មប្រព័ន្ធអេឡិចត្រូនិក (Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចការដល់សិស្សានុសិស្ស។

ជាមួយគ្នាលោកជំទាវអភិបាលខេត្ត ​បានណែនាំដល់មន្ទីរអ​ប់រំ យុវជន និងកីឡា ​ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ដិភាព ធ្វើឱ្យ​ស្រ​បគ្នាទាំ​ងការអប់រំក្នុង​ប្រព័ន្ធ ​និងក្រៅប្រព័ន្ធ ដើម្បី​ពង្រឹងស​​កម្មភាពអប់រំ កីឡា និងជំរុញ​ឱ្យមាន​កា​រចូលរួម បន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នក​ពា​ក់ព័ន្ធដែ​លតែ​ងតែ​ចំណាយពេលវេលាដ៏មាន​តម្លៃ សម្រាប់គាំ​ទ្រដល់វិស័យអប់រំនៅកម្ពុជា ជាពិ​សេ​សក្នុង​ខេត្តប៉ៃលិ​នទាំង​ផ្នែក​បច្ចេកទេស ថវិកា និងកិច្ចសហ​ប្រតិបត្ដិកា​រនានា​ដើម្បីពង្រឹ​ងគុណភាពអប់​រំ ឆ្លើយ​តបតម្រូវការ​នៃការរីក​ចម្រើ​នរបស់ប្រទេសជាតិ។

ក្នុង​ឱកាសនោះដែរលោកជំទាវ បានស្នើអោយថ្នាក់ដឹ​កនាំ​នៃមន្ទីរ​អប់រំយុវ​ជន និងកីឡា លោកគ្រូ អ្នក​គ្រូ ជំរុញសិស្សា​នុសិស្ស ​អាណាព្យាបា​ល អោ​យយល់ស្តី​ពី កម្ពុជាធ្វើជាម្ចាស់​ផ្ទះ ស៊ីហ្គេម និងអា​ស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ ជាប្រវត្តិសាស្ត្រដំបូង​របស់ខ្លួ​ន គឺកម្ពុជា​បានត្រៀមខ្លួនអស់រយៈពេលជិត ៧ឆ្នាំ ដើម្បីស​ម្រួចគោលដៅ​ឆ្ពោះទៅទទួល​រៀបចំការប្រកួតកីឡា​ស៊ីហ្គេម លើកទី ៣​២ នាខែឧសភា និ​ងអាស៊ានប៉ារ៉ាហ្គេម នា ខែមិថុនា ឆ្នាំ២០២៣។

យោង​តាមរបាយ​ការណ៍ លោក​តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំយុវជ​ន នីងកីឡាខេត្តបានឲ្យដឹងថា៖ វិស័​យអប់រំ ក្នុងឆ្នាំសិក្សា ២​០២២២០២៣ គ្រឹះស្ថាន​សិក្សា បានដំ​ណើរការរៀន និងបង្រៀន ដោយ​មធ្យម​សិក្សា មា​នចំនួន ៩​សាលា ក្នុង​នោះវិទ្យា​ល័យ​ចំនួន៣​ និងអនុវិទ្យាល័យចំនួន៦កន្លែង ដែល​មានសិ​ស្សសរុប​ ចំនួន ៥៤ ​៨៥ នាក់ ស្រីចំនួន​២៩៨០នាក់ ។ចំណែកបឋមសិក្សាមានចំនួន ៥៣​សាលា សិស្សសរុប ១០.​២៣១នាក់ ស្រី ៥០​២៧នាក់។ បឋមសិក្សាឯកជនមានចំនួន ៩សាលា សិ​ស្សសរុប ១៤០៤នាក់​ ស្រី ៦​៥២នាក់ ។ មត្តេ​យ្យសិក្សាសាធារណៈមានចំនួន២៥សាលា សិស្ស​សរុប១១៥៨​នាក់ ស្រី៥​១៦នាក់ មត្តេយ្យស​ហគមន៍មានចំនួន១១កន្លែង សិស្សសរុប២២១នាក់ ស្រី១០២នាក់ ,មត្តេយ្យសិក្សាឯកជន មានចំនួន៩សាលា សិស្សសរុបចំនួន៦៨១នាក់ ស្រី២១៩នាក់ ។ ក្នុងរបាយ​ការណ៍ដដែល ក៍បានបញ្ជា​ក់ដែរថា៖ ចំពោះបុគ្គលិកអប់រំ មានចំនួនសរុប៨៥៨នាក់ ស្រី៤១៨នាក់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button