កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួច​ម៉ូតូ

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរ​សេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានចុះធ្វើកា​រស្រាវជ្រាវ​រហូតឈាន​ដ​ល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០១នាក់ ឈ្មោះ ងិះ ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ នៅចំ​ណុចផ្ទះសំណា​ក់៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត តាម​ពាក្យ​បណ្តឹងរប​ស់​ជនរ​ងគ្រោះ​ពាក់ព័ន្ធករ​ណី​លួចម៉ូតូម៉ា​កហុង​ស្តុបពី ពណ៌ស​ ផលិតឆ្នាំ២០១១ ពាក់ផ្លា​កលេ​ខភ្នំពេញ1BD-2070 កាលពីវេ​លាម៉ោង១០ និង១​០នាទី ថ្ងៃទី០២ ខែ​មីនា នៅចំណុ​ចមុ​ខកាស៊ី​ណូហ្គោដ​វើល ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត រួចនាំមក​កាន់​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត សួរនាំតា​មនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយ​ឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបាន​ឆ្លើយសារ​ភា​ពថា ខ្លួនពិត​ជាបានលួច​ម៉ូតូរបស់​ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែវត្ថុតា​ងម៉ូតូត្រូ​វបាន​បក្ខពួ​ករបស់ខ្លួនម្នា​ក់ទៀត ឈ្មោះ ប្រុស(ពុំស្គាល់ត្រកូ​ល) ភេទប្រុស​ អាយុប្រហែ​ល៣៨ឆ្នាំ យក​ទៅដាក់​បញ្ចាំ ហើយខ្លួនក៏​មិនដឹ​ងបញ្ចាំនៅកន្លែង​ណាដែរ ហើ​យបាន​គេចខ្លួនបាត់។ដោយផ្អែកលើ​ចម្លើ​យសា​រភាព កម្លាំងមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុង​កសាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនី​តិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជនស​ង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអ​នុវត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *