ខេត្តប៉ៃលិ​ន ប្រារព្ធពិធីអ​បអរសា​ទរខួប​លើក​ទី១១​៤ ទិវាអន្តរ​ជាតិនារី ៨ មីនា ឆ្នាំ២០២៥

ប៉ៃលិន៖ នៅ​មន្ទីរកិច្ចនា​រីខេត្ត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ​លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃ​គណៈ​ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអ​ធិបតីក្នុងពិធីអ​បអរសាទ​រខួបលើកទី១១៤  នៃទិ​វាអន្តរជាតិ ០៨ មីនា ឆ្នាំ២​០២៥ ក្រោមប្រធាន​បទ«សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និង​ក្មេងស្រីគ្រប់រូប»

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បា​នមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋា​ភិបា​លនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមកា​រដឹកនាំប្រកប​ដោយគតិបណ្ឌិ​តរបស់សម្តេច​មហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និង​ការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជា អាទិភាពនៅក្នុងរបៀបវា​រៈគោលន​យោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាព ជាពលរដ្ឋ ក្នុង​សង្គម​ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែ​លនៅក្នុង​នោះ(ស្ត្រី​គឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រ​យោជន៍ពីភាគ​លាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រា​ស់សិទ្ធិលើ​ការស​ម្រេច​ចិត្ត អំពីផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេ​នឌ័រលើស្ត្រី និងក្មេង​ស្រី។

លោកជំទាវ​បណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៥ ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីគូសប​ញ្ជាក់អំពីសារៈសំ​ខាន់នៃការ​ទទួលបាន និងអនុវត្តសិទ្ធិ ការលើក កម្ពស់សមភាពនិងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេង​ស្រីគ្រប់រូបនៅកម្ពុជា ហើយប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់​ផលជះជា​វិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹង សហគមន៍ និងវឌ្ឍនភា​ពសង្គ​មជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះ បញ្ចាំង​អំ​ពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេស​បង្ហាញពីកា​រប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្ដាំផ្ញើ និងសំណូ​មពរ​ដល់អាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ អង្គការសង្គ​មស៊ីវិលយកចិត្តទុកដា​ក់ការងារបញ្ជាបយេ​នឌ័រ ដែលបានកំ​ណត់នៅ ក្នុងផែនការ យុទ្ធសាស្ត្រ នារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុង​ការពង្រឹង​សមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការ ជាក់លាក់ ក្នុងការលើកក​ម្ពស់សមភាព​យេនឌ័រ​ក្នុងវិ​ស័យទាំង ៦ធំៗ រួមមាន÷ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ការលើ​កក​ម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ, ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី, កិច្ចកា​រពារ ផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី, ស្ត្រីក្នុង​ភាពជា​អ្នក​ដឹក​នាំនិងអភិបាលកិច្ច និង ៦ស្ត្រីនិ​ង​កា​រប្រែប្រួស​អាកាសធាតុ៕

Leave a Reply

Your email address will not be published. Required fields are marked *