ឯកឧត្តម គោស៊ុំ សារឿត អញ្ជើញកាត់ឫសសីមាសម្ពោធឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការ ព្រះវិហារថ្មីមួយខ្នង នៅវត្តវត្តកុក្កដវនារាមព្រៃមាន់ ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖ ព្រះវិហារថ្មីមួយខ្នងនៅវត្តវត្តកុក្កដវនារាមព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដែលមានទំហំបណ្តោយ ២២ម៉ែត្រ ទទឹង១២ម៉ែត្រ ដែលបានចំណាយក្នុងការកសាងអស់ថវិកាចំនួន ២៣៦.៥០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាសម្ពោធឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ រួមជាមួយប្រជាពុទ្ធបរិស័ទផងដែរ។
ថ្លែនៅក្នុងឱកាសនោះឯកឧត្តម គោស៊ុំ សារឿត បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ប្រជាជនកម្ពុជាចាត់ទុកព្រះពុទ្ធសាសនា គឺជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ជាតិ។ ជាពិសេសរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព កាលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជារបស់យើងទៅផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា៖ទីវត្តអារាមគឺជាកន្លែងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងជាទីកន្លែងដែលរក្សាទុកនៅវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីវត្តអារាមជាកន្លែងបណ្ដុះនៅធនធានមនុស្ស ដែលពោពេញដោយចំណេះដឹងទាំងផ្លូវលោកផ្លូវធម៌និងប្រកបដោយមនសិកាជាតិ ជៀសវាងនៅអំពើអកុសល និងធ្វើតែអំពើជាកុសល។
ទន្ទឹមនឹងនោះឯកឧត្តម គោស៊ុំ សារឿត មានក្ដីសង្ឃឹមនិងជឿជាក់ថា សកម្មភាពនេះសមិទ្ធផលទាំងអស់ដែលសម្រេចបានជាប្រយោជន៍ក្នុងព្រះពុទ្ធ មានទំហំធំធេងគួរឲ្យកត់សម្គាល់នាពេលនេះតែជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្ត ដោយកម្លាំងសទ្ធាជ្រះថ្លាចូលរួបរួមសាមគ្គីរបស់ព្រះសង្ឃសប្បុរសជនពុទ្ធបរិស័ទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបរិច្ចាគលះបង់ទាំងពេលវេលាថវិកានិងសម្ភារៈ ដោយស្ម័គ្រចិត្ត និងជ្រះថ្លាបំផុត និងដើម្បីជាទ្រព្យសម្រាប់ខ្លួន ប្រើប្រាស់ទៅអនាគតជាតិ ព្រោះថាបុណ្យទាំងឡាយ រមែងបានជាទីពឹង របស់សត្វទាំងឡាយក្នុងលោកខាងមុខ៕