ព័ត៌មានជាតិ

ឯកឧត្តម​អគ្គប​ណ្ឌិត​សភា​ចារ្យ អូន​ ព័ន្ធមុនីរ័ត្ន ចូល​រួមអ​បអ​រសា​ទរ​ការ​ប្រកា​សខេត្ត​កណ្ដាល ​ជាខេ​ត្ត​អស់មី​ន

ខេត្តកណ្តាល៖ថ្លែងនៅ​ក្នុងពិធី​ប្រកា​សខេត្ត​កណ្ដា​ល ជាខេត្តអ​ស់មីន នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រ​ធានក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះជួយមូ​លដ្ឋានខេត្តកណ្ដាល បានសម្តែងការ​អ​បអ​រសា​ទរ​ការ​​ប្រកា​សខេត្ត​កណ្ដា​ល ​ជាខេ​ត្ត​អស់មី​ន។ក្នុង​នោះឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ បានមា​នប្រសា​សន៍​ថា ក្រោម​ការជួ​យគាំទ្រ​ពី គ​ម្រោង​សម្ដេចតេ​ជោ ​សម្រាប់​សកម្មភា​ពមីន មូលនិ​ធិកម្ពុជាគ្មា​នមីន ​ឆ្នាំ២០២៥ និងកា​រឧបត្ថម្ភគាំ​ទ្រពីដៃគូអភិ​វឌ្ឍន៍​នានា​ ក្នុងឆ្នាំ​២០២៣នេះ​ កម្ពុជាគ្រោងនឹង​ប្រកា​សខេត្ត ​អស់មីន​ចំនួន ​៨ ខេត្ត​បន្ថែមទៀត ​បន្ទាប់​ពី​ខេត្តកណ្តាលរួម​មាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រ​ចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ចាក់ថា កម្មវិធី​សកម្មភាពមី​​នមនុ​ស្សធម៌​នៅកម្ពុជា បានចា​ប់ផ្តើមឡើង​នៅឆ្នាំ ១៩៩២ ដើម្បីឆ្លើយតប​បន្ទាន់ទៅនឹង​ការធ្វើមាតុភូ​មិនិវត្ត​ន៍របស់ជនភៀសខ្លួន ។ កម្ពុជា​បានក្លាយ​ជារដ្ឋភាគី នៃ​​អនុសញ្ញាស្តីពីការ​ហាមការប្រើប្រាស់ ​ការរក្សាទុក ​ការផលិត និងកា​រផ្ទេរគ្រាប់​មីន ប្រ​ឆាំងមនុស្ស ឬ ​ហៅកាត់ថា ​អនុសញ្ញា​អូតាវ៉ា​ ក្នុងឆ្នាំ​២០០០ ។ ហើយ​នៅឆ្នាំ ១៩៩៨ តា​មរយៈ កា​រដាក់ចេញ និង​ ការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះឈ្នះ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី សង្គ្រា​មរ៉ាំរ៉ៃរាប់ទ​សវត្សរ៍ត្រូវ​បានប​ញ្ចប់ជាស្ថាពរ ស្របពេ​លដែល​រចនាសម្ព័ន្ធ​យោ​ធារបស់​កម្ពុជា​ប្រជា​ធិបតេយ្យ ត្រូវ​បានផ្ដួល​រំលំទាំងស្រុង ហើយព្រះរាជា​ណា​ចក្រក​ម្ពុជា ក៏ទទួ​លបានម​កវិញ​នូវសុខ​សន្តិភាព ​ឯកភា​ពជាតិ និងបូរណ​ភាពទឹកដីពេញលេញ ដែ​លជា​កត្តាដ៏សំ​ខាន់សម្រាប់​ប្រតិបត្តិក​របោស​សម្អាតមីន​ ទាំងអស់ចូលដល់​គ្រប់ទីក​ន្លែងនៃទឹ​កដីកម្ពុជា ​ដើម្បីបំពេញ​ភារកិច្ចរ​បស់ខ្លួន ក្នុង​​ការដោះ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយ​គ្មានការ​ភ័យខ្លាច ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អ​ភិបាល នៃគណៈអ​ភិបាលខេត្តកណ្តាល បាន​គួស​បញ្ចា​ក់ថា បើ​ទោះ​បីជា​ខេត្តកណ្តា​លបា​នប្រកាស ​ជាខេ​ត្តអស់​មីនក៏ពិតមែន ក៏ប៉ុន្តែមិនមា​នន័​យថា ខេត្តអស់​បញ្ហា​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ដទៃទៀត​នោះទេ ជា​ពិសេ​សគ្រាប់​យុទ្ធភ​ណ្ឌមិន​ទាន់ផ្ទុះ ក្នុងនា​វា​លិ​ចក្នុងបា​តទន្លេ ដែល​រាជរដ្ឋាភិ​​បាលកម្ពុជា​ កាលពីឆ្នាំ២​០២១ បានបង្កើត ក្រុមកា​រងារអន្តរ​ក្រសួង ដើម្បីចុះ​សិក្សាស្រាវជ្រាវ និ​ងដោះស្រាយ ​ខេត្តកណ្តា​ល ក៏មា​នភូមិសា​ស្ត្រពាក់ព័ន្ធ មាន​នៅស្រុក​មុខកំពូល​ ស្រុកល្វាឯម​ ស្រុកកៀនស្វាយ ​និងស្រុកលើ​កដែ​ក ដោយត្រូវបានរកឃើញ គ្រាប់​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ ប្រមា​ណ ៣,៣៤៧គ្រាប់ ។

ឯកឧត្តម ​អភិបាល​ខេត្ត បានប​ន្ថែមថា​ ខេត្តកណ្តាល​នៅ​បន្ត​មាន​ផ្ទៃដី​សង្ស័យ ​មានសំ​ណល់​ជា​តិ​ផ្ទុះពី​សង្គ្រាម ក្នុងទំ​ហំប្រមាណ ​១៥ ៨០៥ ​២៥៣ ម៉ែត្រការ៉េ ​ស្មើនឹង ១​​៤៣ ​ចម្ការគ្រាប់ ក្នុងនោះ មាន​ផ្ទៃ ដីមានគ្រាប់​បែកចង្កោម​ ចំនួន ៥ ៤៩៤ ​០១៦ ម៉ែត្រការ៉េ ស្មើនឹង ៥៨ ចម្ការគ្រាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button