ព័ត៌មានជាតិ

សហភាពស​ហព័ន្ធយុវ​ជនកម្ពុជា​ខេត្តប៉ៃលិន បើកកិច្ចប្រជុំ​ស្តីពី​ការបង្កើត និង​កំណត់តួនាទី ភារ​កិច្ចរ​បស់គ​ណៈកម្មកា​រ និងក្រុម​ការងារត្រៀម​រៀបចំ​សង្រ្កាន្ត​ខេត្តប៉ៃលិ​ន

(ប៉ៃលិន)៖លោកជំទាវបណ្ឌិត​ បាន ស្រីមុំ ប្រធា​នសហភាព​សហព័ន្ធយុវជ​នកម្ពុជា​ខេត្តប៉ៃលិន នៅ​ថ្ងៃទី១​៤ ខែមី​នា ឆ្នាំ២០២​៣ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំស្តីពី​ការបង្កើត និងកំណត់តួនាទី ភារកិ​ច្ចរប​ស់គណៈ​កម្មការ និ​ងក្រុមការងា​រត្រៀ​មរៀបចំស​ង្រ្កាន្តខេ​ត្តប៉ៃលិន ​ដើម្បីបង្កបរិយាកាស សប្បាយរី​ករាយ ដល់​បងប្អូនប្រ​ជាពលរដ្ឋ​ទាំងក្នុងខេ​ត្ត និង​ក្រៅខេត្ត​ មក​លេងកំសាន្តនៅខេត្តប៉ៃលិន នាឱ​កាសបុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែ​រ ឆ្នាំ​ថោះ បញ្ច​ស័ក ព.​ស ២៥៦​៧ គ.ស ២០២៣ ខាងមុខ​។

លោកជំទា​វបណ្ឌិត បាន​ ស្រីមុំ ប្រធាន​សហភាពស​ហព័ន្ធយុវជនក​ម្ពុជាខេត្តប៉ៃលិន ​មានប្រសាសន៍ លើកឡើងថា៖​ ស...ក​ គឺជាសមាគមមួយ ដែលប​ង្កើតឡើងក្នុង​គោលបំណង​ប្រមូលផ្តុំយុវជន​គ្រប់ទិសទី ទាំង​ក្នុង និងក្រៅប្រទេសដោ​យមិនប្រ​កាន់ពូជសា​សន៍ ពណ៍​សម្បុរ ភេទ ភាសា ជំនឿ ​សាសនា ឋានៈសង្គម និងនិន្នាការ​នយោបាយ ​ជាកម្លាំងមហាសាមគ្គី ក្នុងការរួម​ចំណែ​កកសា​ងប្រទេស​កម្ពុ​ជាមួយឯករាជ្យ ស​ន្តិភាព សេរីភា​ព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម ហើយនៅ​ពេលដែ​លយើង​ដោះឯកសណ្ឋាន ស.... យើងមានតួនាទីខុសៗគ្នា តែពេលយើង​ពាក់ឯក​សណ្ឋា​នមួយនេះ យើងគឺជា​ស.... យើងមា​នចក្ខុវិស័យជារួ​ម, ក្នុងបុព្វហេតុតែមួយ, ក្នុង​គោល​បំណងតែមួយ គឺការ​បំផុះចលនាយុវ​ជនកម្ពុជាឲ្យកាន់​តែផុលផុ​សតាមរយៈ​ការអនុវត្តកិ​ច្ចការងារដោ​យចងចាំជាក់ និ​ងបន្តស្មារតី២ធ្នូ​ទៅពេ​ល​អនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផល​ប្រយោជន៍ផ្ទាល់​ខ្លួនមករួមគ្នា​ ដើម្បីដាក់បុ​ព្វហេតុរួមជា​ធំមួយសម្រាប់ជាតិ និងមាតុភូមិ ។

លោក​ជំទាវប្រធាន បា​នមានប្រសា​សន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុ​ជា ដែលមានស​ម្តេចតេជោ ហ៊ុ​ន សែន ជានាយករដ្ឋ​មន្ត្រី បានអនុវត្ត​នូវវិធានកា​រទប់ស្កាត់ការច​ម្លងរីករា​លដាលនៃជម្ងឺកូវីដ១៩ បានដោ​យ​ជោគជ័យ ដែលធ្វើអោ​យស្ថានភា​ពប្រទេ​សមកល្អប្រសើឡើងវិញ ហើយក្នុង​ឱកាសបុ​ណ្យចូលឆ្នាំប្រពៃ​ណីខ្មែរប្រពៃណី​ជាតិខ្មែរ​ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នេះ អាច​នឹងមា​នបងប្អូនប្រជា​ពលរដ្ឋយើង ម​កដើរលេង​កម្សាន្តនៅ​ខេត្តប៉ៃលិនយើងច្រើន ប្រកបដោយប​រិយាកា​សសប្បា​រីករាយ ក្រោមម្លប់សន្តិភាព។

ក្នុងឱកាស​នោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ណែនាំដល់សមាជិកសមាជិ​កា សសយកខេត្ត ត្រូវចូលរួម​សហជាមួយអាជ្ញាធរ និ​ងមន្ត្រីជំនាញ តាមតួរនាទី​ភារៈកិច្ចដែ​លខ្លួនទ​ទួល​ខុ​សត្រូវ ប្រកប​ដោយការទទួ​លខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំព្រឹត្តិការ​ណ៍សង្រ្កាន្តប៉ៃលិន នេះ ជាពិសេ​សយើងត្រូវរួមគ្នា ធ្វើការតុបតែង​លម្អភ្លើងពណ៌ ​នៅតាមសួនច្បារ តាមអង្គភាព និងទី​សាធា​រណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេស​ចរណ៍ផ្សេង​ៗត្រូវរៀបចំ​កន្លែង និងទីធ្លាអោយបាន​ស្អាត ដើម្បីទា​ក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដោយឡែក​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងណា ត្រូវរក្សា​សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព​ជូនប្រជាពលរដ្ឋអោ​យបានល្អគ្រប់គោ​លដៅកន្លែង​ប្រមូលផ្តុំមនុស្សច្រើន​ផងដែរ ។

សូមបញ្ជាក់រំលឹ​កថា៖ នាពេ​លកន្លងមក​ សហភាពសហព័ន្ធយុ​វជនកម្ពុជា​ខេត្តប៉ៃលិន ដែលមា​នលោកជំទា​វបណ្ឌិត បាន ស្រីមុំ ជាប្រធាន ​បានចូលរួ​មយ៉ាងសកម្មជាមួយអាជ្ញាធរ និងមន្ត្រីជំនា​ញពាក់ព័ន្ធ ​ជាពិសេសការ​ងារសង្គម និងកា​រងារមនុស្សធម៌ នានា រួមទាំងការចូលរួម​រៀបចំនូវ​ព្រឹត្តិការ​ណ៍ធំៗ និ​ងសង្ក្រាន្តឆ្នាំថ្មីផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button