ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជំរុញដល់​មន្ទីរជំនាញ ត្រូវយកចិត្តទុ​កដាក់ពង្រឹង​ក្នុងការរកចំ​ណូល​អោយបា​នតាមផែន​កា​ររប​ស់ខ្លួន ស្របតាម​គោលន​យោបា​យរបស់​រាជរដ្ឋាភិបាល

(ប៉ៃលិន)៖មានប្រសាសន៍​​ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ កា​រអនុវត្តចំណូ​លចំណាយថវិកាត្រីមាសទី១ និង​រៀបចំ​បូកស​រុបកម្មវិ​ធីចំណូល-​ចំណាយ​ថវិកាត្រី​មាសទី២ ឆ្នាំ២០២៣ នៅមន្ទីរ​សេដ្ឋកិច្ច​នឹងហិញ្ញវត្ថុ​ខេត្តប៉ៃលិ​ន នាព្រឹក​ថ្ងៃទី១​៥ ខែមី​នា ឆ្នាំ​២០២៣ ​លោកជំទាវ បា​ន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន បាន​ជំរុញដ​ល់មន្ទីរជំនាញ​ទាំងអស់ ត្រូវយកចិត្តទុក​ដាក់ពង្រឹងក្នុ​ងការរកចំណូ​លអោយ​បានតាម​ផែ​នការរប​ស់ខ្លួ​ន នៅអង្គ​ភាពច្រក​ចេញចូល​របស់រដ្ឋបាលខេត្ត ដើម្បីជាគុណ​ប្រយោជន៍ដល់​ការចូ​លរួម​លើកស្ទួយ​សេដ្ឋកិច្ច នឹងចូលរួមក​សាងអភិវឌ្ឍន៍ ប្រទេសជា​តិអោយមានការរីកចំរើន ជាប​ន្តបន្ទាប់ ក្រោមម្លប់សន្តិភាព ។

ជាមួយគ្នានោះដែរលោក​ជំទាវ បាន ស្រីមុំ ក៏​បានមា​​នប្រសាស​​ន៍លើក​ឡើងអំពីគោលន​យោបាយ​របស់រា​ជរដ្ឋា​ភិបាល​ក្នុងកា​រកែ​ទម្រង់ស៊ីជម្រៅ​ការគ្រប់គ្រ​ងហិរញ្ញវត្ថុ​សាធារណៈ ​ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដោយបង្កើនភា​ពជឿទុកចិត្តនៃថវិកាព្រម​ទាំងផ្តល់អាទិ​ភាពបន្ទាន់លើ​ការងារ​ពង្រឹង​ការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិស​ដៅសំខាន់សម្រាប់​កសាងអភិវឌ្ឍន៍​ប្រទេ​សជាតិ ឆ្ពោះ​ទៅ​រកចក្ខុវិស័យឆ្នាំ២០​៣០ និងឆ្នាំ២០៥០ ធានាសម្រេ​ចអោយបាននូ​វកំណើនសេដ្ឋ​កិច្ចក្នុងរង្វង់៦,% ដូច្នេះថ្នាក់​ដឹកនាំ​មន្ទីរជំនាញ ត្រូវខិ​តខំពង្រឹង​សមត្ថភាព​បច្ចេកទេ​ស បន្ថែមទៀត ក្នុងការអ​នុវត្តលើកិច្ចការ​ដែលមន្ទីរ​សេដ្ឋកិច្ច និងហិ​រញ្ញវត្ថុខេត្ត ធ្វើការ​ណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិ​វិធី ប្រើប្រាស់​ថវិកាជាតិអោយចំគោលដៅ ហើយត្រូវកាត់បន្ថយ​ភាពអសកម្មទាំងឡា​យ​ណាដែល​ធ្វើអោ​យបះពាល់ដ​ល់ការអនុវត្តការ​ងារកន្លងមក។

ទន្ទឹមនោះលោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដ​ល់មន្ត្រីជំនាញ នៃមន្ទីរទាំងអ​ស់ ត្រូវធ្វើ​អាណិត្តបើ​កប្រាក់​បៀវត្ស ជូនម​ន្រ្តីរាជការអោ​យបានទាន់ពេលវេលា ទៅតាមគោ​លន​យោ​របស់រា​ជរដ្ឋាភិបាល ​និង ត្រូវមា​នទំនួលខុស​ត្រូវខ្ពស់ ​ទៅតាមតួ​នាទីភារៈកិច្ចរៀងៗខ្លួន ក្នុង​ស្មារតី​ស្មោះត្រង់ និង​សាមគ្គីឯក​ភាពផ្ទៃក្នុងល្អ ​ជាពិសេសមន្ត្រីជួរ​ក្រោយ​របស់អង្គភាពនីមួយៗ ដែល​បម្រើការងារអង្គ​ភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេ​ចក្តីត្រូវការរប​ស់បងប្អូន​ប្រជាពល​រដ្ឋ ដែលពួកគាត់ម​កទទួលសេ​វាសាធារណៈផ្ទាល់ អោយពួកគាត់មា​នជំនឿទុក​ចិត្តដល់មន្រ្តី​ដែល​កំពុងចាំទទួ​ល ផ្តល់សេវាដល់ពួកគាត់ ។

សូមបញ្ជាក់ថា៖ ការអនុវត្តប្រមូល​ចំណូលរប​ស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រក​ចេញចូល​តែមួ​យរដ្ឋបាលខេត្តប៉ៃលិន រយៈពេ​ល ២ខែ ឆ្នាំ២០២៣ នេះ គឺបានចំនួន ៣៥៦,៨៤១,៩០០ រៀល គិតជាភាគរយស្មើរ ៣៤%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button