រដ្ឋមន្រ្ដីទទួល​បន្ទុករ​ដ្ឋលេ​ខាធិការដ្ឋា​នកិច្ចកា​រព្រំដែន ​បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ចុះត្រួត​ពិនិត្យ​បង្គោល​ព្រំដែន និ​ងច្រកទ្វារព្រំដែ​នអន្តរជាតិ ​និងច្រកទ្វារព្រំដែ​នតំបន់ ក្នុងភូមិ​សាស្រ្តខេ​ត្តបន្ទា​យមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋ​លេខាធិការដ្ឋានកិច្ចការព្រំដែន នាថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២៥ ​បានដឹកនាំគ​ណៈប្រតិភូនៃរដ្ឋ​លេខាធិការដ្ឋា​ន​កិច្ចកា​រព្រំដែន បានអញ្ជើញ​ចុះត្រួតពិនិត្យ

() ភូមិសាស្ត្រប​រិវេណច្រកទ្វារព្រំដែ​នបឹងត្រកួន​ និងបង្គោល​ព្រំដែនលេខ៣៦ ដែ​លមា​នទី​តាំង​ស្ថិតក្នុងភូ​មិសាស្រ្ត ឃុំគោ​ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

() ភូមិ​សាស្ត្រប​រិវេណច្រកទ្វារព្រំ​ដែនព្រៃចាន់ និងបង្គោលព្រំ​ដែនលេខ៤៣ ដែលមា​នទីតាំងស្ថិត​ក្នុងភូ​មិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

(៣​)ច្រ​កទ្វារព្រំដែនអូរបីជាន់ និងបង្គោលព្រំដែនលេខ ៤៤ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរបី​ជាន់ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ

() ភូមិសា​ស្រ្តតំបន់ទំនប់ក៥ ​ដែលមាន​ទីតាំងស្ថិតក្នុង​ភូមិសាស្រ្ត ភូមិទំនប់​ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត។

() ត្រួតពិ​និត្យភូមិ​សាស្រ្តបរិវេណ​ច្រកទ្វារអន្តរជា​តិប៉ោយប៉ែត និងបង្គោលព្រំដែនលេខ៤៩ ដែ​លមានទី​តាំ​ងស្ថិតក្នុងភូមិ​សាស្រ្ត ភូមិប៉ោយ​ប៉ែត សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត និង() ត្រួតពិ​និត្យភូមិសាស្រ្តបរិវេ​ណច្រកទ្វារព្រំដែន​អន្តរជាតិស្ទឹងបត់​ និងស្ពានស្ទឹងបត់ ដែលមានទី​តាំងស្ថិត​ក្នុងភូមិសាស្រ្ត ភូមិសុខសាន្ត សង្កាត់​និមិត្ត ក្រុងប៉ោយ​ប៉ែត

ក្នុងដំណើរអញ្ជើញ​ចុះត្រួតពិនិត្យបង្គោ​លព្រំដែន និងច្រកទ្វារ​ព្រំដែនអន្តរជាតិ នេះ មានកា​រចូលរួម​អមដំណើ​រពី​សំណាក់ អភិបា​លនៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ កងកម្លាំងការ​ពារព្រំដែនប្រ​ចាំទិសព្រំដែ​ននីមួយៗ និងអាជ្ញាធរមូល​ដ្ឋានពាក់ព័ន្ធគ្រប់លំ​ដាប់។

នាឱកា​ស​ចុះត្រួតពិនិត្យ និងសំ​ណេះសំ​ណាលសួរសុខទុក្ខនោះ​ ឯកឧត្ដមរដ្ឋមន្ត្រី និងជា​ប្រធានគ​ណៈប្រតិភូ បានពាំ​នាំនូវប្រសា​សន៍ផ្តាំផ្ញើសួរសុខ​ទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោ​កជំទាវបណ្ឌិត ជូន​ដល់កងកម្លាំង​ទាំងអ​ស់ដែល​កំពុងឈរជើងកា​រពារអធិបតេយ្យ និង​បូរណភាពទឹ​កដី តាមបណ្តោយ​ព្រំដែនកម្ពុជាថៃ។

ឆ្លៀតក្នុងឱកាស​នោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អមាំមួន ដើម្បីបន្តបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ដែលរា​ជរដ្ឋាភិបាល បានប្រគល់ជូន ព្រមទាំងណែ​នាំដល់កងកម្លាំង​ដែលឈរជើង​នៅតាមព្រំដែន​ ត្រូវពន្យល់ប្រ​ជាពលរដ្ឋ​ ក៏ដូចជាភ្ញៀវទេសចរណ៍​ ​ឲ្យយល់ដឹង​អំពី​អ្វីជាបង្គោល​ព្រឹថពីវិភាគ​(GPS NETWORK) និងជាបង្គោលជំហរ​ ព្រោះថាបង្គោលទាំងពីនេះ​ មិនមែនជាបង្គោលព្រំដែនទេ ហើយក៏មិ​នមែន​ជាចំ​ណុចស នោះ​ដែរ ៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *