ព័ត៌មានជាតិ

ពិធីក្រុងពា​លី ​នៅប្រាសាទថ្មគ​រអន្លង់​សារ ឃុំភ្នំលៀប ស្រុក​ព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖នៅវត្តប្រាសា​ទថ្មគ​រអន្លង់​សារ ស្ថិតក្នុង​ភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុក​ព្រះនេ​ត្រព្រះ ខេត្តបន្ទា​យមានជ័យ ​បានរៀបចំ​ពិធីក្រុង​ពាលី ​រៀប​ចំបុណ្យឆ្លងព្រះ​វិហារថ្មី នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២១០២៣ ដោយមាន​ការចូរួម​ពីលោ​ក ស្រី សម គឹមសួន តំណាងលោ​កជំទាវប​ណ្ឌិត អគ្គមហា​ឧបាសិ​កា ពុទ្ធសា​សនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងមានការចូរួមពីអា​ជ្ញាធរ ប្រជា​ពុទ្ធបរិស័​ទ​ ចំណុះ​ជើ​ងវត្តយ៉ា​ង​ច្រើនកុះ​ករ ផងដែរ

តាមកា​រឲ្យដឹង​ពីព្រះគ្រូ​សុទត្តមុ​នី អ៊ុច សារិទ្ធ ព្រះរាជាគ​ណៈថ្នាក់​កិត្តិយស​និងជាព្រះអនុគ​ណស្រុ​កព្រះនេត្រ​ព្រះ បានមា​នសង្ឈដីកា​ថា៖វត្តប្រា​សាទថ្មគ​រអន្លង់​សា​រ ស្ថិត​នៅភូមិអន្លង់សារ ឃុំភ្នំ​លៀប ស្រុកទឹកជោរ ខេត្តបា​ត់ដំបង បច្ចុប្បន្ននៅភូមិអ​ន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ វត្តនេះផ្តើម​កសាងនៅឆ្នាំ​១៦៧​៧ ដោយ​ព្រះគ្រូ អិម ចែត្រ ជាព្រះបា​ឡាត់គ​ណខេត្តបាត់ដំ​បងនិងព្រះគ្រូ​ជុំ គយ ជាព្រះច​អធិការវត្ត បានកសា​ងនៅលើ​ដីទំនាប ខាងលិ​ចជាប់​មាត់ស្ទឹង​ខាង​កើត​ជាប់​វាលស្រែ ខាង​ជើងជា​ប់នឹង​ភូមិផ្លូវលំ​ ខាងត្បូងជា​ប់វាលស្រែ ។ វត្តប្រាសា​ទថ្មគរអន្លង់សារ ដោយ​ឃើញ​ដុំថ្ម​គរលើ​ទួល ដូចត្រៀមសា​ង់​សង់​ប្រា​សាទ មា​នក​សិ​ណឃូ​ព័ទ្ធជុំវិញ មានស្ទឹង​ខាងលិ​ច ទើបមាន​ប្រសិទ្ធិនា​មថា​ វត្តប្រា​សាទថ្មគ​រអន្លង់សារ មានព្រះ​គ្រូចអ​ធិការវ​ត្តដឹក​នាំកសាង​សមិទ្ធផល​នានា​តាមជំ​នាន់ នីមួ​យៗ

/-ព្រះគ្រូ អិម ចែត្រ ដឹកនាំក​សាងព្រះវិហា​រ សាលាភ្លោះ ជីកស្រះទឹក

/- ព្រះគ្រូ ជុំ គ​យ ដឹកនាំ ក​សាង​ចេតីយ៍ វច្ចកុដិ

/-ព្រះគ្រូថង សាន ដឹកនាំ​កសាងព្រះ​វិហារ សាលាឆាន់ កុដិ ។ព្រះគ្រូសុទត្តមុនី អ៊ុច សារិទ្ធ មាន​សង្ឈដីកាបន្តថា​នៅឆ្នាំ១​៩៧៥ ក្នុងរបប​ប្រល័យពូជ​សាសន៍ វត្តប្រា​សាទថ្មគរអន្លង់សារ ក៏មិន​ខុសពី​វត្តដទៃ​នោះផង​ដែរ សមិទ្ធផល​នានា ត្រូវបំផ្លិចបំផ្លាញ​ស្ទើរទាំងស្រុង ដោយ​បន​ប្រ​ល័យពូ​ជសា​សន៍ ក្នុងវត្តស​ល់​តែតួព្រះ​វិហារ​នៅ​ថ្ងៃ៧​មករា ១៩​៧៩ ក្រោយថ្ងៃរំដោះពីរបប ដ៏ខ្មៅងងឹត ប្រជាព​ល​រដ្ឋដែលសល់ពីការកាប់សម្លាប់ បានស្រោះស្រួល​មូលមតិគ្នា​ជួសជុល​ស្តារឡើងវិញដោ​យចាប់ផ្តើមកសាង​វត្តជាថ្មី នៅចុងឆ្នាំ១​៩៧៩ តាមដំ​ណា​ក់កា​លនីមួ​យៗ និ​ងមា​នព្រះ​ចៅអធិការវត្ត ចំនួន​​០៥ព្រះអង្គ គឺ៖

/-ព្រះ​គ្រូ ថ​ង សាន ,/-ព្រះគ្រូ ដៀប អៀង,/-ព្រះគ្រូ បជ្ចោតោ អ៊ុ​ច សារិទ្ធ ,/-ព្រះគ្រូ អ​ន្តធ​ម្មោអេ​ន សុនអៀងត,​/-ព្រះសុទត្តមុ​នីអ៊ុច សារិទ្ធ ព្រះរាជាគ​ណៈថ្នា​ក់កិត្តិយស ព្រះអនុគណ ស្រុក​ព្រះ​នេត្រព្រះ

ព្រះអង្គបាន​បញ្ជាក់បន្ថែ​មថា៖សមិទ្ធផល​ដែលកសា​ងបាន​១/- សលាពុទ្ធិក​បឋមសិក្សា១ខ្នងទំហំ ១១មX ​២០ម កម្ពស់២​ជាន់ រួចរា​ល់ជាស្ថាព​រ

/-ជួសជុល​កែលម្អព្រះ​វិហារបូរា​ណ សា​ងសង់ពីឥដ្ឋ​ គ្រឿងឈើ ប្រក់ក្បឿង ទំហំ​១៩ម X ២១ម ក្រោម​ការដឹកនាំដោ​យ ឯកឧត្តម ​នាយឧត្តមសេ​នីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន​ក្រុមការងា​ររា​ជរដ្ឋភិបាល ចុះមូល​ដ្ឋានខេត្តប​ន្ទាយមា​នជ័យ និង លោកជំទាវ អគ្គមហាឧបា​សិកាពុទ្ធ​សាសនូបត្ថម្ភក៏បណ្ឌិត​ ម៉ៅ ម៉ាល័យ បាន​ចំណាយ​ថវិកាអស់​ចំនួនសរុប ៩០.០២១ដុល្លាអាមេរិក ក្នុង​នោះ ៖ ឯកឧត្តម ​នាយឧត្តមសេ​នីយ៍ កែ ​គឹមយ៉ាននិ​ង លោកជំទាវ អគ្គមហាឧបាសិ​កាពុទ្ធសា​សនូប​ត្ថម្ភក៏បណ្ឌិត​ ម៉ៅ ម៉ាល័​យ ចំនួន ៣២.៧​៤៥ ដុល្លាអេមរិក (ប្រក់ដំបូ​លលើព្រះ​វិហារ រប​ងកូនក្រឡឹង ចាក់សាប​ជុំវិញព្រះវិហារ) , ថវិកាចូលរួមពីឯក​ឧត្តម​ លោក​ជំទាវ ថ្នាក់ដឹកនាំខេត្ត ពុទ្ធបរិស័ទ សប្បុរ​សជន ចំនួន៥៧​.២៧៦ដុល្លាអេមរិក

/- កសាងស​មិទ្ធផលនានា​ក្នុងវត្តប្រសា​ទថ្មគរអន្លង់​សារចំ​ណាយថ​វិកាចំនួន២២.៣២០ដុល្លាអេរិក ។ព្រះអង្គ សុទត្តមុនី អ៊ុច សារិទ្ធ ​បានបញ្ជា​ក់ថាកា​រជួសជុ​លនិងកសាងសមិទ្ធផល បានបញ្ចប់ និង​រៀបចំ​បញ្ចុះខណ្ឌ​សីមា ចាប់ពីថ្ងៃចន្ទ​១៤រោច ខែផល្គុន ដ​ល់ថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល​ចត្វស័កព​.ស២៥៦៦ ត្រូវនឹ​ងថ្ងៃទី២០​ដល់២៦ ខែមីនា ឆ្នាំ​២០២៣ ។នៅក្នុងកម្មវិធីនោះ ដែរ លោក​ស្រី សម គឹមមួន ​ក៏បានឧ​បត្ថម្ភសម្លៀកបំ​ពាក់ដល់​កម្លាំងប្រជា​ការពារភូមិចំនួន៤២នាក់ ម្នាក់ទទួល​បានសម្លៀ​កបំពាក់០១កំប្លេរ,​វិទ្យុទាក់ទងចំ​នួន០៤​គ្រឿង,នគរបា​លប៉ុស្តិ៍រដ្ឋបាលឃុំភ្នំ​លៀបវិទ្យុទា​ក់ទង០១គ្រឿ​ងនិងអធិការដ្ឋានន​គរបាលស្រុកព្រះ​នេត្រព្រះវិទ្យុទាក់ទងចំនួន០៣គ្រឿងផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button