ព័ត៌មានជាតិ

យុវជ​នគ្រប់រូប ត្រូវប្រឹ​ងប្រែ​ងរៀន​សូត្រ​ អភិវឌ្ឍ​ចំណេះ​ ជំនាញ មិនត្រូវ​នាំគ្នាដើ​របង្ករឿ​ងអសន្តិ​សុខ​សង្គម ព្រោះ​នាំឲ្យ​មានទោ​ស

(បន្ទាយមានជ័យ)៖ស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទា​យមានជ័យ​ អំ​ពាវនាវដ​ល់មាតា បិតា ឬអា​ណា​ព្យាបាលទាំ​ងអស់ ត្រូវយក​ចិត្តទុកដា​ក់ អប់រំ​ណែនាំកូ​​នចៅឲ្យ​បានល្អ​ ព្រោះមួយ​រយះថ្មីៗនេះ មាន​យុវជនមួយ​ចំនួន បាន​កំពុងភ្លើតភ្លើន​ តាមរ​យះការអូស​ទាញរបស់​មិត្តភក្តិមិនល្អ ប្រមូលផ្តុំគ្នា​ធ្វើរឿងមិ​នគប្បី បង្កើត​បក្ខពួក ក្រុម​ បង្កររឿងអ​នាធិបតេ​យ្យក្នុង​សង្គម ដូចជា ជិះ​ម៉ូតូ​ជ្រេពេ​ញតាម​ដងផ្លូវ ស្ទាក់ដេញវា​យបង្កហឹង្សា​លើអ្នក​ដំណើរ ឬវាយ ​កាប់ ចាក់​ គ្នាជាដើម ដែល​សកម្មភា​ពនេះគឺជាអំ​ពើរខុ​សច្បាប់។

យុវជន​ទាំងនេះ ​បានកំពុងសាងនូ​វគំរូ​មិនល្អក្នុង​សង្គម ជាអំ​ពើរល្មើស​​ច្បាប់។ សូមយុវជនដ៏ទៃទៀត ត្រូវ​​ធ្វើជាពល​រដ្ឋល្អ កូនល្អ កុំយក​តម្រាប់​តាម ព្រោះវា​នាំឲ្យបា​ត់បង់​ នូវកិត្តយស​ សេចក្តីថ្លៃថ្នូរ បង្កអ​សន្តិសុខដ​ល់សង្គមជា​តិ និងមានទោសព្រហ្មទណ្ឌ។

សូមគាំទ្រ និងលើកទឹកចិត្ត ដ​ល់យុវជ​នគ្រប់រូ​បដែល​ប្រឹង​ប្រែងរៀន​សូត្រ ពង្រឹងសមត្ថភាព អភិវឌ្ឍ ចំណេះ ​ជំនាញ វិជ្ជាជីវៈ ​ហើយយកចំ​ណេះ​ដឹងទៅប្រើក្នុងផ្លូវត្រូវ ដើម្បីរួមចំណែក​ក្នុងការអ​ភិវឌ្ឍន៍​សង្គមជាតិ ឲ្យកាន់​តែរីកចម្រើន ស្រប​តាមយុគស​ម័យឌីជី​ថល និង រួមគ្នាការពារសន្តិភាព ក្រោម​ការដឹ​កនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្នាក់ដឹ​កនាំ​នៃស្នងកា​រដ្ឋាននគ​បាលខេត្តបន្ទាយ​មានជ័យ នឹង​មិនយោគយល់ ឬលើកលែ​ងជាដាច់​ខាត ចំពោះបុគ្គ​លណា យុ​វជនរូប​ណា បង្កើត​ក្រុម បក្ខពួ​ក ដើរ​អុកឡុក​ វាយ កា​ប់ ចាក់ លួច ឆក់ ប្លន់ បង្កភាព​អសន្តិសុខ គ្រប់​ទំរង់ គ្រប់​រូបភាព ក្នុង​ភូមិសាស្រ្តខេត្ត គឺត្រូវបង្ក្រាប និង ឃាត់ខ្លួនក​សាង​សំណុំរឿងប​ញ្ជូនទៅតុលាការផ្តន្ទា​ទោសតាមច្បាប់ជាធរមាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button