ជិះម៉ូតូទៅមើលប្រពន្ធ ឆ្លងទន្លេ (សម្រាលកូន) នៅទីរួមខេត្ត ជាអកុសល ត្រូវរថយន្តស៊េរីទំនើបម៉ាក់Alphard បើកបរដោយបុរសជនជាតិចិនបុក បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង៖ពិតជាគួរឲ្យសង្វែកខ្លាំងណាស់បុរសម្នាក់ ជិះម៉ូតូទៅមើលប្រពន្ធឆ្លងទន្លេ (សម្រាលកូន) នៅឯទីរួមខេត្តកំពង់ឆ្នាំង ជាអកុសល ត្រូវរថយន្តស៊េរីទំនើបម៉ាក់Alphard បើកបរដោយបុរសជនជាតិចិនបុក បណ្ដាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោងជាង០៥ព្រឹក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកHonda dream ពាក់ផ្លាកលេខ តាកែវ 1V-3311 បើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺ ពីភ្នំពេញឆ្ពោះទៅភ្នំក្រវាញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក់Alphard ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន បើកបរក្នុងទិសដៅពីរលិចទៅកើត ប្រច្រាសទិសគ្នា ក្នុងគោលបំណងឆ្ពោះទៅក្រុងភ្នំពេញបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ក្រោយកើតហេតុភ្លាមសមត្ថកិច្ចចរាចរណ៍ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវែង និងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក នៅសាលាស្រុក បរិបូរណ៍ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។
ជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នឹងមានប្រពន្ធជានាក់រស់នៅភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រីឯម្ចាស់រថយន្តជាជនជាតិចិន ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ រួចក៏បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ។ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕