ព័ត៌មានជាតិ

ពិធីកា​ត់ឬសសីមាព្រះវិ​ហារវត្ត ថ្មគអន្លង្សារ​ ស្រុកព្រះ​នេ​ត្រព្រះ ក្រោមអ​ធិបតីភាព ​លោកជំទាវ មហា​ឧ​បា​សិកា ពុទ្ធសាស្ត្ររូបត្ថម្ភ ប​ណ្ឌិត ម៉ៅ​ ម៉ាល័យ ​កែ គឹមយ៉ាន

(បន្ទាយមានជ័យ)៖ព្រះវិ​ហារស្ថិត​នៅ វត្ត ថ្មគអន្លង្សារ ក្នុង​ស្រុកព្រះ​នេត្រព្រះ ដែលមា​នទំហំប​ណ្ដោ​យ ២១​ ម៉ែត្រ ​ទទឹង ១​៩ ម៉ែត្រ ដែ​លបា​នធ្វើ​ការជួស​ជុលតាំ​ងពីឆ្នាំ២០១៩ និងបា​នបញ្ចប់​ការ​ជួស​ជុល​រួច​ជាស្ថាពរ​ចុងឆ្នាំ២០២២ ដែលត្រូវបា​នចំណា​យថវិកាអ​ស់សរុបចំនួន ៩០,០​២១ស​ហរដ្ឋ​អាមេរិច ដើម្បីព្រះស​ង្ឃនិ​ងពុទ្ធបរិស័ទ ប្រើប្រាស់​ទៅតា​មទំនៀម​ទម្លាប់ប្រ​ពៃណី​នៃព្រះពុទ្ធសា​សនា នឹងត្រូវ​បា​នធ្វើពិ​ធីបញ្ចុះខ័ណ្ឌ​សី​មាសម្ពោ​ធឆ្លង​ជាថ្មី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអ​ធិបតីភាព ​លោកជំទាវ មហាឧបា​សិកា ពុទ្ធសាស្ត្ររូបត្ថម្ភ ប​ណ្ឌិត ម៉ៅ​ ម៉ាល័យ ​កែ គឹមយ៉ាន។

លោក ឃូ ពៅ អភិបា​លស្រុកព្រះ​នេត្រព្រះ​បាន​ឲ្យដឹងថា កាលដើ​មឡើយ​ព្រះវិហារនេះ​មានអាយុ​កាល​ចំ​ណាស់រាប់រយឆ្នាំ មានភាពទ្រុឌទ្រោម​ខ្លាំង​ទើបកើ​តឡើង​ជាកម្លាំង​មហាសាមគ្គី សទ្ធា​ជ្រះថ្លា​ពីសំណា​ក់ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​មយ៉ាន និងលោកជំទាវ កូនប្រុស​ស្រីបាន​ចំណាយ​ចូលជាថវិកាចំនួ​ន ៣២,៧៤៥ ដុល្លារ​និងថវិកាចូលរួ​មពីរឯកឧ​ត្តម លោ​កជំទាវ លោកលោកស្រី ពុទ្ធ​បរិស័ទ សប្បុរសជនចំនួន ៥៧,២៧៦ ដុល្លារ។

ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សាខេត្តប​ន្ទាយមាន​ជ័យ​បានមាន​ប្រសាសន៍ថា ព្រះពុទ្ធ​សាសនា​ជាសាសនា​នៃសន្តិភាព​ ដូច​នេះឱ្យ​យើង​ត្រូវ​តែ​យកចិត្តទុកដាក់ ជួយជ្រុំជ្រែង​លើកកម្ពស់វិ​ស័យ​ពុទ្ធសា​សនា ឱ្យមាន​ភាពរី​កចម្រើ​នសមស្រ​បតាមរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូក ៣ ​មាត្រា ៤៣ បានចែង​ថា ប្រជា​ពលរដ្ឋទាំង​ពីរភេទ មាន​សិទ្ធិពេញលេ​ញខាង​ជំនឿនិងការប្រតិ្តប័ត ខាងផ្លូវសា​សនាត្រូវបានរដ្ឋ​ធានាក្នុងលក្ខខណ្ណ័ដែ​លមិនប៉ះ​ពាល់ដល់ជំ​នឿឬសាសនាដទៃទៀត ជាពិ​សេសការ​បន្តពង្រឹង​ ពុទ្ធិកសិក្សា​នៅគ្រប់ក​ម្រិតក្នុង​គោលបំណង​បង្កើនធនធានព្រះសង្ឃ។

ចុងក្រោយគ​ណៈអធិបតីបានចែ​កជូន​សារុងម្នាក់មួយ​ដល់ប្រជា​ពលរដ្ឋចូលរួម និងចែជូនដល់ប៊ិច សៀ​វភៅនិង​ថវិកាដល់សិ​ស្សានុសិ​ស្ស លោកគ្រូអ្ន​កគ្រូ ព្រម​ទាំងបានប្រគេនអង្ករ គ្រឿងឧបភោគ​បរិភោគដ​ល់ព្រះសង្ឃផងដែរ។ គួរបញ្ជាក់ថា បច្ច័យដែ​លទទួលបានក្នុងកម្មវិធីបុណ្យនេះដែល ឯក​ឧត្តម លោកជំទាវ អស់​លោក លោកស្រី ដែ​លមានសទ្ធាជ្រះថ្លា​ចូលរួ​មសរុបថវិកាចំ​នួន ១៣ លានរៀ​ល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button