លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ៖ វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសង្គម ជាតិ
(បន្ទាយមានជ័យ)៖កីឡា ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនង មានមេត្រីភាព និងមានសាមគ្គីភាព ។លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ២០២២–២០២៣ នៅទីលានបាល់ទាត់សិប្បនិម្មិតវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ ន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។
ជាមួយគ្នានោះដែរលោកយឹម សំណាង ក៏បានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មាការប្រកួតកីឡាគណៈ ប្រតិភូកីឡាទាំង៩ ស្រុក/ក្រុង ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាមធ្យមសិក្សាក្នុងពេលនេះ ឱ្យទទួលបានជោគជ័យ លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។
ទន្ទឹមនោះនោះលោកក៏បានអំពាវនាវដល់សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កងកម្លាំង និងមហាជនអញ្ជើញចូលរួមលើកកម្ពស់កីឡា និងទស្សនាដោយផ្ទាល់ឬតាមរយ:ប្រព័ន្ធផ្សព្វផ្សាយនូវទស្សនាព្រឹត្តិការណ៍ការប្រកួតកីឡានៃស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះលើកដំបូង ជាប្រវត្តិថ្ងៃទី០៥–១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕