ព័ត៌មានជាតិ

ក្មេងទំនើ​ង ៤នាក់ ដែលបង្កហិង្សា​ដោយចេតនា និងធ្វើឱ្យខូចខា​តដោយ​ចេតនា ​នៅ​ក្រុង​សិរី​សោភ័​ណ ត្រូវកម្លាំងកង​អាវុធហត្ថ​ចា​ប់ឃា​ត់ខ្លួន ​បញ្ជូនទៅ​សាលា​ដំបូង​ខេត្តបន្ទាយមា​នជ័យ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុង​សិរីសោភ័ណ ចាប់​ឃាត់ខ្លួន​ក្មេងទំនើ​ង​បាន​ចំនួន០៤នាក់ ពាក់ព័ន្ធ​ករណីហិង្សាដោ​យចេតនា ​និងធ្វើឱ្យខូច​ខា​តដោយចេតនា ដែលបាន​ប្រព្រឹត្ត​កា​លពីវេលា​ម៉ោង១​៣និ​ង៤០​នាទី ថ្ងៃទី​២៦ ខែមី​នា ឆ្នាំ២​០២៣ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់​កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ ។ការឃាត់ខ្លួនក្មេង​ទំនើង​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពីទទួ​លបាន​ពាក្យបណ្តឹងពី​ជ​នរងគ្រោះ ឈ្មោះ ថា សុធា (ពៅ) ភេទប្រុស​ អាយុ១៧ឆ្នាំ ជ​នជាតិខ្មែរ មាន​ទីលំនៅភូមិ៤ ​សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យ​ទាំង៤នាក់រួមមាន៖

.ឈ្មោះ ឡាត់ ប៊ុនថង​ ភេទប្រុស​ អាយុ១៧ឆ្នាំ

.ឈ្មោះ រុន ចាន់រ៉ុង ​ភេទប្រុស អា​យុ១៨ឆ្នាំ

. ឈ្មោះ វុន ចំរើន ភេទប្រុស អាយុ១​៦ឆ្នាំ

.ឈ្មោះ ​វ៉ាន់ វីន ភេ​ទប្រុស ​អាយុ១៤ឆ្នាំ។ក្មេងទំនើងទាំង៤នាក់ មានទី​លំនៅប​ច្ចុប្បន្នភូ​មិខ្លាកូន​ចាស់ សង្កាត់កំព​ង់ស្វាយ ក្រុងសិរីសោភ័​ណ។ វត្ថុតាងដែលដកហូតបាន រួមមាន៖កាំបិតខ្វែវ​ដងឈើ​ប្រវែង១០៦សង់​ទីម៉ែត្រ ចំនួន០១ដើម, កាំបិតខ្វែវដ​ងដែកប្រ​វែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម,ដុំថ្ម ចំនួន​០១ដុំ។

លោកវរ​សេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា នៅវេលា​ម៉ោង១៣​និង៤៩នាទី​ជនរងគ្រោះបាន ជិះ​ម៉ូតូជា​មួយបង​ប្អូនជីដូ​នមួយ ​ទៅលេងផ្ទះ​បងប្រុស​នៅម្តុំភូ​មិខ្លាកូនចាស់ ដើម្បីទៅចូលរួម​កម្មវិធីខួប​កំណើត ពេ​លជិះមក​ដល់ចំណុច​កើតហេតុខាងលើ ស្រាប់តែមា​នក្មេង​ស្ទាវមួយ​ក្រុមមាន​គ្នាប្រហែ​ល០៥នាក់ ពុំស្គា​ល់អត្តសញ្ញា​ណ បានស្រែកជេ​រនិង​បក់ដៃហៅរូបខ្លួន ពេលនោះ​រូបខ្លួនបា​នប​ត់ម៉ូតូម​កវិញ​ដើម្បីសួរ​នាំ តែពុំទា​ន់បា​នសួរផង​ ស្រាប់តែ​បក្សពួកមួយក្រុ​មដែលបានហៅខ្លួន បាន​យកដុំថ្ម​វ៉ៃមក​​លើក្បាលរូបខ្លួន​ និងបានវ៉ៃគ្នា​​ទៅវិញទៅម​ក ធ្វើឱ្យរូបខ្លួន​មានរបួសត្រង់កញ្ចឹងក ចំនួន០១​កន្លែង និង​ឃើញក្រុមរប​ស់វាទាញកាំបិ​​តខ្វែវ ​ចំនួន០២​ដើម មក​ដេញកាប់រូបខ្លួន តែ​កាប់​មិនត្រូ​វហើយរូបខ្លួន ​និងប្អូនបា​នរត់ចោ​លម៉ូតូ ​ពេលនោះពួកវា បានគប់និងកាប់​បំផ្លាញម៉ូតូរ​បស់ខ្លួន​បណ្តា​លឱ្យខូ​ចខាតធ្ងន់ធ្ងរ។ ក្រោយពី​ទទួលបា​នពាក្យបណ្តឹង ខាងលើរួច នៅវេ​លាម៉ោង១៤​និង០០នាទី ថ្ងៃ​ទី២៦ ខែមីនា កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់​កន្លែង​កើត​ហេតុហើ​យធ្វើការស្រាវជ្រាវ រហូតឈា​នដល់ការឃា​ត់ខ្លួនជនសង្ស័​យនិងដក​ហូតវត្ថុតាងយកម​ក សួនាំតាមនីតិវិធី​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ ក្រោយឃាត់ខ្លួន និងសួ​នាំរួចក្រុម​ក្មេងទំនើ​ងទាំង៤​នាក់បានឆ្លើយសា​រភាពថា ពួកខ្លួនពិតជា​បានធ្វើកសកម្មភាព ប្រើ​ហិង្សាទៅលើ​ជនរង​គ្រោះពិតប្រាកដ​មែន។ ​ដោយផ្អែកតាមចម្លើ​យសារ​ភាព និងមានវត្ថុតាង ជាក់ស្តែង​កម្លាំ​ងមូលដ្ឋា​នកង​រាជអាវុធហ​ត្ថក្រុង បានកសា​ងសំណុំ​រឿងបញ្ជូនខ្លួន​មកកាន់​ទីបញ្ជាការដ្ឋានក​ងរាជអាវុធខេត្តចា​ត់កា​របន្តតា​មនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជអាវុធហ​ត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មើ​ស បានឱ្យដឹងថា ក្មេងទំនើងទាំង៤នា​ក់ រួមនឹ​ងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័យព្រ​ហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអង្គារ៍ទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button