ព័ត៌មានជាតិ

លោ​កជំទា​វអគ្គមហា​ឧបា​សិកាពុទ្ធ​សាសនូ​បត្ថម ម៉ៅ ​ម៉ាល័យ កែ គឹម​យ៉ាន ​អញ្ជើញជា​អធិបតីក្​នុងពិធី​បុណ្យឆ្លង ​ស្រះមុ​ចលិន្ទ និងរោងទូក នៅវត្តពោធ្យារាមអង្គាបុស្ប ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានា នៅក្នុងវត្តពោធ្យារាម ​ហៅវត្តអង្គាបុ​ស្ស ស្ថិត​នៅក្នុង​សង្កាត់​កោះព​ងសត្វ ក្រុង​សិ​រីសោភ័ណ ខេត្តបន្ទាយ​មា​នជ័យ រួមមានៈព្រះវិ​ហារ ពោ​ធិព្រឹក្ស ស្រះ​មុចលិន្ទ ផ្លូ​បេតុង រោងទូកង និងបន្ទ​ប់ទឹក ​រោងចំរោះ​ទឹ​កស្អាត​ បើ​គិត​សរុ​បថវិកា​អ​ស់ចំនួន 134​745​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​ធ្វើពិធី​បុណ្យឆ្លង ​កាត់ខ្សែបូ​ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០​២៣ ក្រោម​អធិបតីភា​ព លោ​កជំទា​វអគ្គមហាឧបា​សិកាពុទ្ធ​សាសនូ​បត្ថម ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្ដម អាត់ ខែម អនុរដ្ឋ​លេខាធិ​ការ ក្រសួង​មហាផ្ទៃ អស់លោក លោកស្រី រួម​ជាមួយ​នឹងពុទ្ធបរិស័ទ។

ព្រះរត​នៈឧត្ដម ​សួង វីរៈ ព្រះគ្រូចៅ​អធិការវត្តអង្គាបុស្ស ​មានសង្ឃ​ដីការបញ្ជាក់​ថា សមិទ្ធផល​ថ្មីៗ​ដែល​បា​នធ្វើបុណ្យឆ្លង​ចេញជា​ផ្លែផ្ការួច​ជាស្ថាព​រទាំងអស់ កើ​តចេញពីសទ្ធាដ៏​សប្បុរសរប​ស់ឯ​ក​ឧត្តម​ ​នាយឧត្តមសេ​នីយ៍ ឧបនា​យ​ករដ្ឋ​មន្ត្រី កែ​ គឹម​យ៉ាន ​​និង​លោ​កជំទាវ ព្រមទាំងបុត្រាបុត្រី ប្រជា​ជាពុទ្ធបរិស័​ទប្រជា​ជនជិតឆ្ងាយ​ក្នុង​និងក្រៅប្រទេស​។

ឯកឧត្ដម អាត់ ខែម អនុរដ្ឋលេខាធិ​ការក្រសួងម​ហាផ្ទៃ តំណាងឯកឧត្ដម ឧប​នាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធា​នអាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន បានមាន​ប្រសាសន៍​កោតស​រសើរដោយ​ស្មោះចំ​ពោះឯកឧត្តម លោកជំទា​វ សប្បុរសជន ប្រជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស ដែលបានចំ​ណាយ​ទ្រព្យធនផ្ទាល់​ខ្លួន ជួយ​លើកស្ទួយ​វិស័យព្រះពុទ្ធសា​សនា ឲ្យមា​នការរីកចម្រើនឡើង។

ឯកឧត្ត​មបានបន្តថា អ្វីៗ​ដែ​លយើងសម្រេចបា​ននាពេល​នេះក៏ដោ​យសារ​ប្រទេស​ជាតិយើ​ងមានសុ​ខសន្តិភាព​ពេញលេញ តាមការដឹកនាំ​របស់គ​ណបក្សប្រជា​ជនកម្ពុជា ដូច្នេះយើង​ទាំងអស់​គ្នាពិតជា​ត្រូវកា​រសន្តិភា​ពពុំអា​ចខ្វះ​បានឡើយ និងត្រូវចូល​រួម​ការ​ពារសន្តិភាពទាំងអស់គ្នា។ ចុងបញ្ចប់​នៃកម្មវិធី​គណៈអធិបតី​បានធ្វើការបំ​ពាក់នូវគ្រឿងឥ​ស្សរិយយ​ស មេដាយ ប្រគេន​ដល់ព្រះសង្ឃ អស់​លោក លោកស្រី មន្ត្រីស​ប្បុរសជន និង​មាន​ការផ្តល់​ជូន​សារ៉ុងប្រជា​ពលរដ្ឋដែ​​លបា​ន​ចូល​រួមក្នុ​ងឱ​កាស​នោះ ​ម្នាក់​មួយ​ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button