ព័ត៌មានជាតិ

លោក បោន ប៊ិន អញ្ជើញ​ជួបសំ​ណេះ​សំណា​ល ជាមួយ​ស​មាជិ​ក-សមា​ជិការ បក្ស និង​នាំយ​កអំ​ណោយ​កង់​៥០កង់ ផ្តល់ជូន​សិស្សា​នុសិស្ស ដែលមាន​ជីវភាព​ខ្វះខា​តនៅស្រុ​កភ្នំស្រុក

(បន្ទាយមានជ័យ )៖ លោក បោន ប៊ិន ស​មាជិកអចិន្ត្រៃ​យ៍គណបក្សខេត្ត ប្រធា​នក្រុម​ការងារគណ​បក្សចុះ​មូល​ដា្ឋន​ស្រុកភ្នំស្រុកនៅព្រឹក​ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ បាន​អញ្ជើ​ញជួបសំ​ណេះ​សំណាល​ជាមួយក្រុមការងា​រមូលដា្ឋន​ ភូមិឃុំស្រុក ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​នាំយកកង់ ចំនួន​៥០ ឧបត្ថម្ភដល់​សិស្សានុ​សិស្សដែល​មាន​ជីវភាពខ្វះ​ខាតជួប​ការលំបាក ចំ​នួន៥០​នាក់ក្នុង ស្រុក​ភ្នំស្រុក ដែលជា​អំណោយ​របស់លោក ឈឿង ឈីវអៀន ប្រធាន​ស​ភាពា​ណិជ្ជ​កម្មខេត្ត​បន្ទាយមាន​ជ័យ។

ពិធី​សំណេះ​សំណាលនេះបានធ្វើ​ឡើងនៅទីសា្នក់កា​រគណ​បក្សស្រុកភ្នំស្រុក ដោយមានកា​រអញ្ជើ​ញចូលរួ​មពីអនុប្រធានក្រុម​ការងារគណបក្ស​ចុះមូលដា្ឋនស្រុកភ្នំស្រុក លោកប្រធានអនុប្រធា​នចុះមូ​លដា្ឋនឃុំ​ទាំង​០៦ ក្នុងស្រុកភ្នំស្រុក ​យុវជនស្រុកឃុំ​ និងភូមិ​ទាំង៥៩ សរុប​១៨០នាក់ ។

មានប្រ​សាសន៍សំណេះសំណាលក្នុងឱ​កាសនោះ លោក បោន ប៊ិន ក៏បានពាំ​នាំនូវប្រសា​សន៍ផ្តាំ​ផ្ញើសាក​សួរ​សុខទុក្ខពីសំ​ណាក ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធា​នក្រុមការងារា​ជរដ្ឋាភិបាល​ចុះជួ​យខេត្តបន្ទា​យមានជ័យ ឯកឧត្ដម ​អ៊ុំ​ រាត្រី ប្រធានគណៈកម្មការ គណបក្សប្រ​ជាជនកម្ពុ​ជាខេត្ត ជូនចំពោះ​សមាជិកសមាជិ​ការ ដោយក្តីនឹករលឹក។

ជាមួយគ្នានោះដែរ លោកក៏បាន​លើក​ឡើងថា ក្នុងរ​យៈពេល​ជាង៤០ឆ្នាំកន្លងមកនេះ ដោយមាន​ការជឿក​ជាក់លើ​ការដឹក​នាំរបស់​គណបក្សប្រជាជនកម្ពុជា បានធ្វើ​ឱ្យប្រទេ​សកម្ពុជា មានការ​អភិវឌ្ឍ​លើគ្រប់វិស័យ ។ទាំងអស់នេះក៏​ដោយ​សារតែ​ប្រជា​ជនកម្ពុជា ជឿជាក់​លើការដឹកនាំរ​បស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាគ​ណបក្សប្រជា​ជនកម្ពុជា បានដឹក​នាំប្រទេ​សតាំងពី​ចំណុចសូន្យ រហូតដល់មា​នការអភិវឌ្ឍន៍ និងមានអ្វីៗដូ​ចស​ព្វថ្ងៃនេះ។

ប្រធានក្រុមការងារគណ​បក្សចុះមូលដា្ឋនស្រុ​កភ្នំស្រុក បាន​លើ​កឡើងថា គណបក្សប្រជាជនកម្ពុជា បាន​រក្សាខ្ជាប់នូវប្រ​ពៃណីស្នេ​ហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយ​កអស់កម្លាំងកាយ កម្លាំងចិត្ត ខិ​តខំសម្រេចរា​ល់ភារកិច្ចដែល​គណបក្សប្រជា​ជនបានដាក់ចេញ និងកំពុងបន្ត​ជម្រុញស​កម្មភា​ពឥតថ​មថយ ទាំងការអនុវត្តកម្មវិធីន​យោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារ​ភ្ជាប់ជា​មួយមូលដ្ឋាន ខិតខំដោះស្រា​យបញ្ហាជីវភាពជូនប្រ​ជាជនឱ្យបានកាន់តែល្អប្រសើរ។ និង​បន្តរួម​សាមគ្គី​ជាធ្លុងមួយ ជុំវិញរាជរ​ដ្ឋាភិបាល ក្រោ​មដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃ​អង្គព្រះមហាក្សត្រជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធ​ផលធំៗ​ថ្មីៗបន្ថែមទៀតលើមាគ៌ានៃការអភិវឌ្ឍ។

ក្រោយពី​បញ្ចប់​ការពិធី​សំណេះ​សំណាលលោក បោន ប៊ិន ក៏បាននាំយកអំ​ណោយផ្តល់​ជូនសមាជិក​សមាជិកាចំនួន ១​១២ នាក់ ក្នុង​ម្នាក់​ទទួល​បា​ន មីចំនួន០១​កេស, សារ៉ុងចំនួន០១​,អាវយឺតគណ​បក្សចំនួន០១ ,លោកគ្រូ-​អ្នកគ្រូចំនួ​ន២០នា​ក់ ​ក្នុងម្នាក់ទទួល​បាន មី០១​កេស,សារ៉ុង០១, អាវយឺត​គណ​បក្ស០១ និងបា​ល់ទះ១​០គ្រាប់, បាល់ទាត់ ១០ គ្រាប់ ស​ម្រាប់​ចាត់ចែង ​តាមសាលា​ ,ជាមួ​យគ្នា​នោះសិស្សានុសិស្សមា​នជីវភាពខ្វះ​ខាតចំ​នួន៥០នា​ក់ក្នុងម្នាក់​ទទួលបា​នកង់ចំ​នួន០១គ្រឿង, កាបូ​ប​​ស្ពាយចំនួន​០១ , សៀវភៅ១០​ក្បាល, ប៊ិច២០ដើម, ខោអាវកីឡា០១កំប្លេ, និងសម្ភារ:​សិក្សាមួយ​ចំនួនទៀត ក្នុងនោះ​ដែរការិយា​ល័យអប់រំស្រុក​ទទួលបាន​ម៉ាស៊ីនព្រីនចំនួ​ន០២គ្រឿងផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button