ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មា​ន អនុប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុក​ចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង​ខេត្តក្រចេះ ប្រធានក្រុម​ការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបា​លនៃ​គណអភិបាលខេត្តក្រចេះ បានអញ្ជើញជា​អធិបតីភាព​ក្នុងកម្មវិធីវេទិកាសា​ធារណៈប្រ​ចាំខែមីនាឆ្នាំ​២០២៥ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអ​នុវត្តកម្មវិធីន​យោ​បាយ និងយុទ្ធសាស្ត្របញ្ចកោណដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលអាណ​ត្តិទី៧នៃរដ្ឋស​ភា។ ​ដែលកម្មវិធីនេះ​បានប្រព្រឹត្ត​ទៅនៅក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី និងការអ​ញ្ជើញចូលរួម​ពីរដ្ឋបាលខេត្ត លោ​ក លោកស្រីប្រធាន​ អនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក រដ្ឋបាលស្រុក មន្ត្រីក្រោមឱវាទស្រុក កងកម្លាំងទាំង៣ប្រភេទជុំវញខេត្ត និងស្រុក ព្រមទាំងប្រ​ជាពល​រដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។

ចប់ក​ម្មវិធី ឯ​កឧត្តម សុខ ចាន់ភក្តី និងថ្នាក់ដឹ​កនាំជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុកបា​នបន្តដឹកនាំ​កិច្ចប្រជុំចង្អៀតលើផែនការចុះបន្តអនុវត្តវេទិកាចំនួន២ឃុំចុងក្រោយ នៃផែន​ការចុះ​ទាំង១០ឃុំអោយបានជាជំហានទី១ លើបញ្ហាប្រឈមធំៗ ដើម្បីជាមូលដ្ឋាន​នៃវេទិកានា​ពេលខាងមុខ ហើយក្រុមការងារបានបន្តចុះពិនិត្យមើលស្ពានយោល ដែលក្នុងវេទិ​កាបានស្នើចុះ​ពិនិត្យមើលលទ្ធភាពគម្រោងស្នើសុំជួសជុលពង្រីក ឬកសាងស្ពានជាយុទ្ធសាស្ត្រថ្មីជំនួស ដែលស្ថិតនៅ​ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ៕

Leave a Reply

Your email address will not be published. Required fields are marked *