ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍អ អ៊ី ឈាន និងលោកជំទាវ​ បាន ស្រីមុំ ប្រារព្ធពិធីបួងសួ​ងសុំសេចក្តីសុខ ក្នុងឱ​កាសបុ​ណ្យចូ​លឆ្នាំថ្មីប្រ​ពៃ​ណីជា​តិខ្មែរ

(ប៉ៃលិន)៖នៅព្រឹកថ្ងៃពុធ ០៧រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព..២៥៦៦ ត្រូវ​នឹង​ថ្ងៃទី១២ ខែ​មេសា​ ឆ្នាំ២០២៣ លោកជំ​ទាវ បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃ​លិន បាន​ដឹកនាំ​មន្ត្រីរាជការ មន្ទីរអង្គ​ភាព កង​កម្លាំងទាំ​ង៣ប្រភេទ ​យុវជន​ស..យ​.កខេត្ត ​យុវជន​កាកបាទ​ក្រហមកម្ពុជាខេត្ត លោក​យាយ លោ​កតា ប្រារព្ធពិធីបួ​ងសួង​សុំសេ​ចក្តីសុខ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ ក្រោ​មអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​កម្ពុជា ចុះជួយខេត្តប៉ៃ​លិន។

ក្នុងពិធីនេះ​ដែរ ឯកឧត្ដម នា​យឧត្តម​សេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបួងសួងដ​ល់​គុណបុណ្យព្រះរ​តនត្រយ័ វត្ថុស័ក្កសិទ្ធិក្នុង​លោក បា​រមីលោក​យាយ​យ៉ាត ដែលថែរ​ក្សាទឹកដី នៃខេត្ត​ប៉ៃលិន ជាពិ​សេសទេ​វតាឆ្នាំថ្មី ឆ្នាំ​ថោះ បញ្ចស័ក ​ព.ស ២៥៦​៦ព្រះនាម ​កិមិរាទេវី បុត្រីទី៦ របស់កបិ​លមហាព្រ​ហ្ម សូមជួ​យបីបាច់​ថែរក្សា ប្រោះព្រំនូវព្រះ​សព្ទសា​ធុការពរជ័យគ្រប់ប្រការ សូមប្រ​គេន​ពរ និង​ជូនពរដ​ល់ថ្នាក់ដឹក​នាំរាជរដ្ឋាភិ​បាល មន្ត្រីរាជការ ព្រមទាំងប​ងប្អូនជ​នរួម​ជាតិក្នុង​ខេត្តប៉ៃលិន និងទូទាំ​ងប្រទេស​ ជួបតែ​សេចក្តីសុ​ខ សេចក្តី​ចម្រើន និង​សំណាងល្អ ព្រមទាំ​ងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។

ជាកិច្ចប​ញ្ចប់ឯកឧត្ត​ម និងលោកជំទាវ បានទស្ស​នារប៉ាំក្ងោកប៉ៃលិន និងរបាំត្រុដិដែ​លជាសិល្បះ​ប្រពៃណី​ដ៏ល្អឯ​ករបស់ខ្មែរ​យើងផង និងដើម្បី​បណ្តេ​ញចេញនូវ​ឧបទ្រប់​ចង្រៃក្នុងឆ្នាំចា​ស់ផ្លាស់ចូល​មកនូវសិរីសួស្តី​សម្រាប់ឆ្នាំថ្មី​ផង ដែល​នឹងមកដល់នៅ​ថ្ងៃទី១៤១៥១៦ ខែមេសា ឆ្នាំ២០២៣នេះ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button