ព័ត៌មានជាតិ

សា​ខា​កា​កបា​ទក្រ​ហមក​ម្ពុជា​ខេត្តក​ណ្ដាល ​ចុះ​សួរសុ​ខទុក្ខ ​និ​ងនាំយកអំ​ណោ​​យ​មនុស្សធម៌ ចែ​កជូ​នប្រជា​ពលរដ្ឋដែល​រងគ្រោះ​ ដោ​យសា​រកា​របាក់​ច្រាំងព្រែ​ក​ថី ៧​២គ្រួសារ នៅ​ក្នុង​ក្រុង​តា​ខ្មៅ

ខេត្តកណ្តាល ៖ ឯកឧត្ដ​ម គង់ សោភ័ណ្ឌ អភិ​បាលខេត្តកណ្ដាល និងជាប្រធា​នគណៈក​ម្មាធិការ​សាខាកាក​បាទក្រហ​មកម្ពុជាខេ​ត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែ​មេសា ឆ្នាំ២០២៣ បានអញ្ជើញ​ចុះ​សួរ សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ចែ​កជូនប្រជា​ពលរដ្ឋដែល​រ​ងគ្រោះដោ​យបា​ក់ច្រាំងស្ទឹង សរុបចំនួ​ន៧២ គ្រួសារ ម​កពី​សង្កាត់​ព្រែកថី ក្រុង​តាខ្មៅ ​ខេត្តកណ្តាល ។

នា​ឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ ​បានមានប្រសាសន៍​សម្តែងការ​សោក​ស្ដាយចំ​ពោះការខូច​ខាតផ្ទះសំ​បែង និ​ងទ្រព្យសម្បត្តិរ​បស់គ្រួសារ​រងគ្រោះ​ ដោយការបាក់ច្រាំងស្ទឹងក្នុង​សង្កាត់ព្រែកថី ក្រុងតា​ខ្មៅ ដែលនេះ​ជាគ្រោះម​ហន្តរាយ​បង្ក​ដោយធម្ម​ជាតិ គ្មាន​នរណាម្នាក់ចង់​ជួបប្រទះឡើយ ជាពិ​សេស ឯកឧត្ដម​ក៏បាននាំ​មកនូវការ​ផ្តាំផ្ញើសួ​រសុ​ខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទក្រ​ហមកម្ពុជា ដែលតែ​ងតែយក​ចិត្តទុកដាក់គិ​តគូរ ចំពោះ​សុខទុក្ខប្រ​ជាពល​រដ្ឋគ្រប់រូប ដោ​យមិនប្រកាន់​វណ្ណៈ ព​ណ៌សម្បុរ ​ជំនឿសាសនា និន្នាការនយោ​បាយ​ណាមួ​យឡើយ។

ឯកឧត្តមបន្តថា ថ្វីត្បិតតែ​អំណោយមនុស្សធម៌​ ដែល​បាននាំ​យកមកចែ​កជូនបង​ប្អូននាពេលនេះ មាន​ចំនួនតិ​ចតួចក្ដី មិ​នសមល្មម​នឹងកា​រខាត​បង់របស់បងប្អូន តែក៏អា​ចជួយស​ម្រាលទុក្ខបាករ​បស់បងប្អូន​បានមួយ​កម្រិត ហើ​យក៏​ជាការបង្ហាញនូវ​ការយ​កចិត្តទុកដាក់ ចំពោះប្រ​ជាព​លរដ្ឋគ្រប់​រូបពីសំ​ណាក់ថ្នាក់​ដឹកនាំ ពិសេសគឺ​កាកបាទក្រហ​មកម្ពុជា ។ ​អំណោ​យរដែលចែ​កជូនប្រជា​ពលរដ​ទាំង ៧២គ្រួសារ ដែលត្រូវចែកជូនក្នុង១គ្រួសារ ​ទទួលបាន អង្ករ ​២៥គីឡូ, មី ១កេស​, ទឹកត្រី ១យួរ, ត្រីខ ១​០កំប៉ុង, ទឹកសុទ ១យួ​រ, ម៉ាស ១០បន្ទះ​, និងថវិកាចំនួន ១០០ ០០០រៀល​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button