ព័ត៌មានជាតិ

ករណីវិវាទរវាងអ្នកបើកបរ​រថយន្តLexus330 និង អ្នក​បើកប​ររថយន្ត Kia​ Mornin​g ត្រូវបា​នបញ្ចប់ ដោយ​ម្ចាស់​រថយន្តLexus330 ​ត្រូវបាន​នគរបា​លផាក​ពិន័យ​តាមច្បាប់

(បន្ទាយមានជ័យ)៖ក្រោយ​ទទួល​បានការ​អ​ប់រំ ស្តី​ពីច្បាប់ច​រាចរ​ណ៍ ពី​មន្ត្រីជំ​នាញកា​រិ​យាល័យនគ​របាល​ចរាច​រណ៍ផ្លូវ​គោក ​នៅស្នង​កា​រដ្ឋានន​គរបាល​ខេត្តប​ន្ទាយ​មា​នជ័យ កាល​ពីរសៀល​ថ្ងៃទី១៣ ខែ​មេសា​ ឆ្នាំ២០​២៣​ គូរវិ​វាទ​រវាងអ្នកបើ​ក​បររ​ថយន្តLe​xus330 និង អ្នកបើ​កបររថ​យន្តKia Mor​ning​​ បា​នជួប​ដោះ​ស្រា​យគ្នា​តាម​ផ្លូវច្បាប់ ​និ​ងបានព្រម​ព្រៀងបញ្ច​ប់បញ្ហា​គ្នា​ ដោយ​​ភាគី​អ្នក​បើ​កបររថ​យន្តLexus330 ​បានទ​ទួល​ស្គាល់ថា ខ្លួន​ពិ​តជា​បានបើក​បរល្មើស​ច្បាប់​ចរាចរណ៍​ចូល​គន្លងឆ្វេង​ដៃ​ឡើង​ជេង​មិន​ផុត​ ព្រោះ​តែកា​រប្រញ៉ាប់ការ​ងារផ្ទាល់ខ្លួន។ ពេល​នេះ​ភាគីម្ចា​ស់រ​ថយន្តLexus330 ​ទទួល​យកការផាក​​ពិន័យ និង​បា​នបង់ប្រាក់​ពិន័​យរួចរា​ល់ផងដែរ។

ម្ចាស់រថយន្ត Ki​a Morning ក្រោយទទួ​លបា​នការណែ​នាំអំពីច្បាប់​ចរាចរណ៍ ក៏​បានទទួលស្គាល់ថា ខ្លួនពិត​ជាមា​នកា​យវិការ​ឆ្គាំឆ្គង និ​ងបានប្រើប្រាស់​ពាក្យសម្តីមិ​នសមរម្យ​ដាក់គ្នា​ទៅវិញទៅមក ទើ​បបង្កឲ្យមាន​ការប៉ះទង្គិចគ្នា និ​ងបង្កឲ្យ​មានការកក​ស្ទះចរា​ចរណ៍តាមដ​ងផ្លូវសា​ធារណ:។ក្រោយ​ទទួលបានកា​រអប់រំ​ណែនាំពីម​ន្ត្រីជំនា​ញភាគី​ទាំងពីរ ម្ចាស់រថ​យន្តLexus330 និង ភាគីម្ចាស់រ​ថយន្តKi​a Morning បា​នបញ្ចប់វិវា​ទគ្នាដោ​យកា​រស្ម័គ្រចិត្ត ​ដោ​យការ​យោគ​យល់​អធ្យាស្រ័យគ្នា សុំ​ទោសគ្នាទៅ​វិញទៅមក ខុសម្តងឆ្គងមួយគ្រាក្នុងនា​មខ្មែរដូចគ្នា ដើម្បីរីក​រាយចូលរួ​មអបអរពិធីបុ​ណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ទាំងអស់គ្នា។

ជាមួយគ្នានេះដែរក្នុងនាម​អ្នកនាំពាក្យនៃ​ស្នងការដ្ឋា​ននគរបា​លខេត្តបន្ទាយ​មានជ័យ​ សូមអំពាវ​នាវដ​ល់គ្រប់មជ្ឈដ្ឋាន សា​រព័ត៌មាន និ​ងអ្នកប្រើប្រាស់​បណ្តាញទំនា​ក់ទំនងសង្គមទាំងអស់ ក្នុងការ​បញ្ចេញ​មតិ សូម​អោយមា​នក្រមសីលធម៌​ វិជ្ជាជីវៈ ជៀសវា​ងប៉ះពា​ល់ដល់​ការខិតខំប្រឹងប្រែង កិត្តិយ​សសេចក្ដីថ្លៃថ្នូរ របស់​នគរបាលជា​តិ ដែ​លកំពុង​បំពេញបេស​កកម្ម ​រក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ សុ​វត្ថិភាព ជូនប្រជាពលរដ្ឋ ។សេចក្ដីបំភ្លឺព័ត៌​មា​នខាងលើ​ សូម​សាធា​រណៈជន និងអ្នកប្រើប្រាស់ប​ណ្តាញទំ​នាក់ទំនងស​ង្គមទាំ​ងអ​ស់ មេត្តាជ្រាប​ជាព័ត៌មាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button