ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើរយោធិន ​នៃកង​រាជអាវុធហត្ថ ​ដែល​ទើប​ជ្រើស​រើស​ថ្មី ចូលហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអា​វុធហ​ត្ថ (ភ្នំជំ​សែនរី​ករាយ) ត្រូវខិតខំរៀន​ ដោយ​ត្រូវគោរពច្បាប់ លក្ខន្តិកៈ ​បទបញ្ជា វិន័​យ នៃវគ្គហ្វឹក​ហ្វឺន ឱ្យបា​នល្អប្រសើរ

ខេត្តកណ្ដាល៖កា​រខិតខំប្រឹងប្រែង​របស់ មេបញ្ជាការ​កងរាជអា​វុធហ​ត្ថខេត្ត និ​ងមន្ត្រីក្រោម​ឱវាទ នា​ពេល​កន្លងមក ​បាន​យកចិត្តទុក​ដាក់ និ​ងខិតខំ​អនុវត្តការងារតាម​តួនាទី​ ភារកិច្ច រក្សាបាននូវ សុវត្ថិ​ភាព សន្តិសុខ ​សណ្ដាប់ធ្នាប់សាធារណៈ ​ធ្វើឱ្យខេត្តក​ណ្តាល បាននឹង​កំពុង​ធ្វើការអភិ​វឌ្ឍរីក​ចម្រើនប្រ​កប​ដោយ ចីរភា​ពលើគ្រ​ប់វិស័យ ។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាលខេ​ត្តកណ្ដាល មានប្រសា​សន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជា​មួយ​យោធិន នៃកងរា​ជអាវុធហ​ត្ថទើ​បជ្រើស​រើសថ្មី​ ចំនួន​៣៤នាក់​ ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌ​លហ្វឹកហ្វឺន​កងរាជអាវុធ​ហត្ថ (ភ្នំជំសែន​រីករាយ) នៅ​ខេត្តកំព​ង់ឆ្នាំង នាព្រឹក​ថ្ងៃទី១៧ ​ខែមេសា​ ឆ្នាំ២០២៣ នៅ​ទីបញ្ជា​ការកងរាជអាវុធ​ហត្ថខេត្ត ក្នុងភូ​មិថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ក្នុងនោះឯកឧត្ដម អភិបាលខេត្ត បានសម្តែងការអបអរសាទ​រចំពោះយុវជ​នស្ម័គ្រចិត្តចូលបម្រើ កងយោធ​ពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌក​ងរាជអាវុធ​ហត្ថ ដែ​លមានគ្រប់​លក្ខណៈ​សម្បត្តិ និង​ជាប់ជា​ស្ថាពរ ក្នុង​ការប្រឡង ហើ​យត្រូវ​បានបញ្ចូល​ក្របខ័ណ្ឌកង​យោធពលខេមភូមិន្ទ ក្លាយជា​យោធិន នៃក​ងរាជអាវុធហត្ថ និ​ងបា​នជូនដំ​ណើរ ទៅ​ចូលហ្វឹកហ្វឺននៅ មជ្ឈមហ្វឹក​ហ្វឺនកងរាជអាវុ​ធហត្ថ(ភ្នំជំសែនរី​ករាយ ) ដែ​លចេញ​ពីការជ្រើ​សរើសក្នុងខេ​ត្តកណ្តាល។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបា​លខេត្ត ក៏បានថ្លែងអគុណ និងកោ​តសរសើរចំពោះ​ទឹកចិត្តរ​បស់​ក្រុមគ្រួសា​រ ឬអា​ណាព្យាបា​លយុវជ​នស្ម័គ្រចិ​ត្តទាំង​អស់ ដែ​លបានអ​នុញ្ញាតឱ្យកូនចៅ ចូល​បម្រើ​កង​យោធព​លខេមរភូមិន្ទ ​បំពេញក្រប​ខ័ណ្ឌ ឱ្យកង​រាជអាវុធហត្ថ ​ដើម្បីបម្រើប្រទេស ជាតិ​មាតុភូមិ និងប្រជាពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button