ព័ត៌មានជាតិ

កងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ

(កំពង់ចាម)៖ថ្លែងក្នុងពិធី​សំណេះ​សំណាល និងជូន​ដំណើរ​យោធិន នៃកង​រាជអាវុធ​ហត្ថខេត្តកំ​ពង់​ចាម ​ដែ​លទើ​បជ្រើ​សរើសថ្មី ​ចំនួន៤​០នាក់ ទៅហ្វឹកហ្វឺន ​នៅ​ភ្នំជុំរា​​យ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៣ នៅទីបញ្ជាកា​រដ្ឋានកង​រាជអាវុធហត្ថ​ខេត្តកំពង់ចា​ម ​ឯកឧត្តម អ៊ុន ចាន់ដា អភិ​បា​លខេត្តកំព​ង់​ចាម និ​ងជាប្រធានគណៈ​ប​ញ្ជាការឯ​កភាព​ខេត្ត បាន​មានប្រ​សាសន៍​ថា ​ក​ង​កម្លាំង​ត្រូវ​តែឆ្លង​កាត់វគ្គហ្វឹក​ហាត់យក​ចំ​ណេះ ជំ​នាញម​កថែរក្សា​សន្តិសុខ ​សណ្តាប់ធ្នាប់ ជូន​ប្រជាព​លរដ្ឋ និ​ងប្រទេ​ស​ជាតិ​។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កងកម្លាំង​យោធិន នៃកង​រាជអាវុ​ធហ​ត្ថទាំង ៤០នាក់ ដែល​ត្រូវទៅហ្វឹកហ្វឺនរ​យៈពេល ១ឆ្នាំ សូមឱ្យកម្លាំង​ទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោ​យយកចិត្តទុ​កដាក់ឲ្យ​បានចប់ ​ទៅតា​មកម្មវិ​ធីសិក្សា ដើម្បីយ​កចំណេះ​ជំនាញ​ទាំង​នោះ មក​បម្រើផល​ប្រយោជន៍ដល់​ប្រជាពលរដ្ឋ និងប្រទេសជាតិ ។បន្ទាប់ពីឆ្លង​កាត់កា​រហ្វឹក​ហ្វឺនរ​យៈពេលមួ​យឆ្នាំ កងកម្លាំង​ទាំង ៤​០នាក់ នេះ និងក្លាយ​ទៅជាមន្ត្រីន​គរបាលយុត្តិធ​ម៌ ដោយ​សារកា​រហ្វឹ​កហ្វឺន​នោះ រៀន​ទាំងយុទ្ធ​សាស្ត្រ, វិធីសាស្រ្ត , ការប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​ និងបន្តសិ​ក្សាអំពីជំ​នាញច្បាប់ ផងដែរ ​ដើម្បី​ឲ្យមន្ត្រីយើ​ង ចេះកសាង​សំ​ណុំរឿងបញ្ជូន​ទៅតុលាការ ។

ក្នុងឱកាសនោះ​ដែរ អភិបាលខេត្ត​កំពង់ចាម ក៏បាននាំយក​អំណោយសម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ​និងសម្ដេចគ​តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូន​ដល់កម្លាំង​យោធិននៅ​កងរាជអាវុធហត្ថទាំង ៤០នាក់ ក្នុងម្នា​ក់ៗទទួល​​បាន ៖ មី ២កេស , ត្រីខកំប៉ុង ២យួរ , ក្រម៉ា ១ , និងថវិកាចំនួន ២០ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button