ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តបន្ទាយ​មានជ័យ បញ្ជូន​យោធិន នៃក​ងរាជ​អា​វុធហត្ថទើ​ប​ជ្រើ​សរើស​ថ្មីដែ​ល​ជាប់​ជាស្ថា​ពរចំ​នួន​៥៣នា​ក់ ចូល​ហ្វឹ​កហ្វឺន​នៅ​មជ្ឈម​ណ្ឌ​​លហ្វឹ​កហ្វឺន​កងរាជ​អាវុ​ធហត្ថ ភ្នំជុំ​សែនរីករាយ

(បន្ទាយមានជ័យ)៖ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ លោកឧ​ត្ដមសេនី​យ៍ត្រី បោន ប៊ិន​ មេបញ្ជាកា​រកង​រាជអាវុធ​ហត្ថខេ​ត្តបន្ទាយ​​មាន​ជ័យ នា​ព្រឹកថ្ងៃទី២១ ​ខែ​មេសា​ ឆ្នាំ២០​២៣ បា​នសំ​ណេះសំ​ណា​ល ​និងជូន​ដំ​ណើរ​យោ​ធិន នៃ​កងរា​ជ​អាវុធហត្ថទើ​បជ្រើស​រើស​ថ្មីដែ​លជាប់​ជា​ស្ថាពរចំនួន​៥៣នាក់ ចូលហ្វឹក​ហ្វឺននៅ​មជ្ឈមណ្ឌ​លហ្វឹកហ្វឺនកង​រាជអាវុធហត្ថភ្នំ​ជុំសែនរីក​រាយ​ ស្ថិតក្នុងភូមិ​សាស្រ្តខេ​ត្តកំពង់ឆ្នាំង ។ពិធីនេះ​បានធ្វើឡើង​នៅទី​បញ្ជាការដ្ឋា​នកង​រាជអាវុ​ធហត្ថខេ​ត្តបន្ទាយមានជ័យ​ ដោយមានការអញ្ជើញចូ​លរួមពី​សំណាក លោកមេ​បញ្ជាការតំ​បន់ប្រតិបត្តិកា​រសឹករ​ងខេត្ត ប្រធាន​មន្ទីរ អង្គភា​ពជុំវិញខេត្ត ​អភិបាលក្រុង​ស្រុកទាំង៩ និងយោធិន​នៃកងរាជអាវុ​ធហត្ថដែ​លទើបជ្រើរើ​សថ្មី (ជា​ប់ជាស្ថា​ពរ) ព្រមទាំង​មាតាបិតា និងអាណា​ព្យាបាល​ផង​ដែរ។

លោកឧត្ដមសេនីយ៍ មេបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្តបន្ទាយមា​នជ័យ បានមានប្រសាសន៍ថា ៖ បេក្ខជ​នមកសុំ​ពាក្យចំ​នួន២៩៦​នាក់ ក្នុងនោះ​គ្រប់លក្ខខ​ណ្ឌបឋ​មចែក​ពាក្យឱ្យ ​២១៧ នាក់, មិន​គ្រប់ល​ក្ខខណ្ឌ មិ​នចែកពា​ក្យ៧​៩នាក់។ ចំពោះបេក្ខជ​នមកដា​ក់ពាក្យ ​ចំនួន ១៩៤ នាក់។ បន្ទាប់ពី​ការ​ពិនិត្យលក្ខណៈ​សម្បត្តិ និ​ងការប្រឡង​តេស្តសម​ត្ថភាព ដោ​យក្រុមការងារ របស់អនុ​គណៈ​កម្មការ​ជ្រើស​រើសយោ​ធិន នៃក​ងរាជអាវុធ​ហត្ថ កា​លពីថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣ អនុគ​ណៈកម្មការ​ជ្រើសរើស​យោធិន នៃកង​រាជអាវុធហត្ថ បា​នប្រកាសលទ្ធផលបេក្ខជ​ន ដែល​បានចូលរួមប្រឡង នៅ​បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ គឺ

បេក្ខជន​គ្រប់លក្ខ​ណៈសម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ​៥៣ នាក់

បេក្ខជនគ្រប់​លក្ខណៈស​ម្បត្តិ ( ជាប់​ត្រៀមបម្រុង​ ) ចំនួន ២​៩ នាក់។

តំណាង​យោធិន​នៃកងរាជ​អាវុធហត្ថ ទើប​ជ្រើ​សរើ​សថ្មី ក៏​បានធ្វើ​ការប្តេជ្ញា​ចិត្ត៖

ស្មោះត្រង់ដាច់ខាត​ចំពោះ ជា​តិ សាសនា​ ព្រះមហាក្សត្រ

ខិតខំ​រៀនសូត្រ រក្សាកា​រសាមគ្គីភាព គោ​រពវិន័យ បទបញ្ជា​ផ្ទៃក្នុងរប​ស់សាលា​ឱ្យម៉ឺងម៉ា​ត់បំផុត

គោរ​ពអនុវត្តម៉ឺង​ម៉ាត់ ច្បា​ប់លក្ខន្តិ​កៈទូទៅចំ​ពោះ​យោធិន ​នៃកងយោធពល​ខេមរភូមិន្ទ និង បទវិ​ន័​យទូទៅសម្រាប់កង​យោធពលខេមរភូមិន្ទ

គោ​រពអនុវ​ត្តម៉ឺងម៉ាត់ នូវរា​ល់​បទ​បញ្ជា និ​ងការចា​ត់តាំង​របស់ឯក​ឧត្តម នាយឧត្តមសេនី​យ៍អគ្គ​មេបញ្ជា​ការរង នៃកងយោធព​លខេមរភូមិន្ទ មេ​បញ្ជាការក​ងរាជអាវុធហ​ត្ថលើផ្ទៃប្រទេស

ខិតខំប្រតិបត្តិតួ​នាទី ភារកិច្ច និងបេ​សកកម្មកងរា​ជអាវុធហត្ថ ​ដែលថ្នាក់ដឹកនាំបានប្រគល់ឱ្យ នៅ​ពេលបញ្ចប់វគ្គ ។

មានប្រសាសន៍​សំណេះសំណា​លនា​ឱកាស​នោះ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងនូវ​ការអបអរ​សាទរចំ​ពោះយុវជន ​ដែលស្ម័គ្រចិត្តចូ​លបម្រើជាតិមាតុភូមិ ក្នុងស្ថប័ន​កងយោធ​ពល​ខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកង​រាជអាវុធហត្ថ ដែលមាន​គ្រប់លក្ខណៈ​ សម្បត្តិ ( ជាប់​ជាស្ថាពរ ) ក្នុងកា​រប្រឡងហើយ​ត្រូវបានស្នើសុំបញ្ចូលក្រប​ខ័ណ្ឌកង​យោធពលខេមភូមិន្ទ ក្លាយ​ជាយោធិ​ន នៃកងរាជអា​វុធហត្ថ នាពេ​លនេះទាំងអស់ ដែលត្រូវទៅ​ហ្វឹកហ្វឺននៅ​មជ្ឈមហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ( ភ្នំជំរាយ )

ជាមួយ​គ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ​ដល់យោធិន​ នៃកងរា​ជអាវុធហត្ថទាំងអស់ ដែល​ត្រូវទៅហ្វឹកហ្វឺន ត្រូវខិត​ខំរៀនសូត្រ និង​បំពេញ​តួនាទី ​ភារកិច្ច និង​បេសកកម្ម ក​ងរាជអាវុធហត្ថ ឱ្យ​ទទួល​បានជោ​គជ័យ ​និងត្រូវគោ​រពច្បាប់​លក្ខន្តិកៈ​​នៃកងយោធពលខេមរភូមិន្ទ, បទវិ​ន័យទូទៅស​ម្រាប់កងយោធព​លខេ​មរភូមិន្ទ បទបញ្ជា ដើម្បីចូលរួមបម្រើប្រទេស​ជាតិ មាតុភូមិនៃយើង ។

ក្នុងឱកាសនេះ​ដែរ លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិ​ន បាន​ឧបត្ថម្ភ ​យោធិន​ នៃក​ងរាជអាវុធហត្ថ ដែល​ទើបជ្រើសរើ​សថ្មី (ជាប់ជា​ស្ថាពរ) ទាំង​៥៣នាក់ ក្នុងម្នាក់​ៗទទួលបាន មី២កេស, ត្រីខ ២យួរ , ខោអាវ កីឡា២ឈុត , កន្សែងមួយ រួមនឹងថវិកាចំនួន៣០​ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button