ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី ដឹ​កនាំ​កិច្ចប្រជុំគ​ណៈបញ្ជា​ការឯ​ក​ភាព​ រដ្ឋ​បាល​ខេត្តប​ន្ទា​យ​មានជ័​យ

(បន្ទាយមានជ័យ)៖គណៈ​បញ្ជាកា​រឯ​កភាព​រដ្ឋ​បាល​​ខេត្តបន្ទា​យ​មាន​ជ័យ ដឹក​នាំ​ដោយ​ឯក​ឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តបន្ទា​យមាន​ជ័យ និង​ជាប្រធានគណៈ​បញ្ជាកា​រឯក​ភាព​ខេត្ត ​នៅ​ព្រឹកថ្ងៃទី២៥ ខែ​មេ​សា​ ឆ្នាំ២០២៣​ ​បានបើក​កិច្ចប្រជុំគ​ណៈ​បញ្ជាកា​រឯក​ភាពរដ្ឋបា​លខេត្ត ​​ដោយ​លើកយកនូវ​របៀប​វារៈ​សំខាន់​ៗ​ចំនួន​៤ ដែលត្រូវ​លើ​កយក​ម​កពិនិត្យពិ​ភា​ក្សា។ក្រោយពីអស់លោក ឡើ​ងធ្វើ​សេចក្ដីរា​យការណ៍​ជុំវិញ​ស្ថានភា​ពនៅក្នុង​ខេត្តជាពិ​សេ​សបញ្ហា​បងប្អូន​ប្រជាព​លរដ្ឋឲ្យ​បាន​បន្ត​ទៅធ្វើ​ការរ​កស៊ីនៅ​ប្រទេ​សថៃ ដោយខុសច្បាប់តា​មច្រកតំ​បន់តាម​ច្រករបៀង មានជាហូ​រហែក្នុងនោះ​កងកម្លាំ​ងប្រដាប់អា​វុធក៏បានឃាត់ និងធ្វើកា​រអប់រំ​ដល់ពួ​កគា​ត់​សុំធ្វើ​ដំ​ណើ​រ​ទៅ​ប្រទេ​ស​ថៃឲ្យ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសា​សន៍ថា របៀបវារៈក្នុង​កិច្ចប្រជុំនេះមាន​សារសំខាន់ណា​ស់ ពិសេស​ការ​ត្រៀម​ទទួលព្រះ​អគ្គី​កីឡាស៊ី​ហ្គេម​និងអាស៊ី​ហ្គេមដែ​លត្រូវឆ្លងកា​ត់ចូលមក​ខេត្តបន្ទាយមា​នជ័យ​នាថ្ងៃ​ទី២ ទី៣ ខែឧសភា ឆ្នាំ២០២៣​ ខាង​មុខនេះ ចំណុចសំ​ខាន់​មួយ​ទៀត​គឺការត្រៀមរៀប​ចំ​ទិ​វា​កាក​បាទក្រហ​មក្នុងឱ​កាសអប​អរសា​ទរខួ​បលើកទី១៦០ ទិវាពិភព​លោកកា​កបាទក្រហ​ម និងអឌ្ឍចន្ទ​ក្រហ​ម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោមប្រធានប​ទរួមគ្នា​ជាមួយ​កាកបា​ទក្រហ​មកម្ពុជា ដើម្បីបរិ​យាបន្នសង្គម​ និង​ការងារត្រៀម​ផែនកា​រ ការពា​រសន្តិសុ​ខស​ណ្ដាប់ធ្នាប់ ការងា​របោះ​ឆ្នោតជ្រើស​តាំ​ងតំណា​ងរាស្ត្រ​នីតិកា​លទី៧ នាពេ​លខាងមុខ។

ចុងក្រោយឯកឧត្តម អ៊ុំ រាត្រី បានថ្លែង​ការកោ​តសរសើរ​និងអរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធអស់លោក លោកស្រី មន្ត្រីរាជកា​រកងកម្លាំ​ងប្រដាប់អា​វុធទាំងអស់​ដែលបានខិត​ខំយក​ចិត្តទុកដា​ក់បំពេញការងារបា​នយ៉ាងល្អ ធ្វើឲ្យខេត្តប​ន្ទាយមា​នជ័យទទួ​លបានភាព​ជោគជ័យ​ទៅលើគ្រប់​វិស័យ​តែថ្នាក់​ដឹកនាំជា​តិមាន​ការទុ​កចិត្ត​ និងកោ​តសរ​សើរផងដែរ និងសូ​មបន្តចូ​ល​រួមជួ​យឲ្យអ​ស់លទ្ធ​ភា​ពបន្តទៀត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button