ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តល់ម៉ូតូចំនួន ៨គ្រឿង ជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A នៅស្រុកពារាំង
(ព្រៃវែង)៖សិស្សជ័យលាភីនិទ្ទេស A នៅវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ទទួលបានរង្វាន់ម៉ូតូចំនួន ៨គ្រឿង ពីឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដា្ឋនបុគ្គលិក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដា្ឋនឃុំព្រៃព្នៅ ស្រុកពារាំងនាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២។
លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១កន្លងទៅនេះ សិស្សបានដាក់ពាក្យចំនួន ១៧២នាក់ ស្រីចំនួន១០១នាក់ បានប្រឡងជាប់ចំនួន១៦៦នាក់ ស្រី ចំនួន៩៩នាក់ ដោយទទួលបាននិទ្ទេសដូចខាងក្រោម៖
និទ្ទេសA ចំនួន៨នាក់ ស្រីចំនួន ៦នាក់ ,និទ្ទេសB ចំនួន ៣៧នាក់ ស្រី ចំនួន ២៦នាក់ ,និទ្ទេសCចំនួន ៤២នាក់ ស្រីចំនួន ២៦នាក់ ,និទ្ទេសD ចំនួន ៤៥នាក់ស្រី ចំនួន ២៥នាក់ ,និទ្ទេសE ចំនួន ៣៤នាក់ ស្រី ចំនួន ១៦នាក់ ,និងនិទ្ទេសFចំនួន ៦នាក់ ស្រីចំនួន ២នាក់ នេះជាអត្រានសិស្សប្រឡងជាប់ បានច្រើនជាងគេក្នុងខេត្តព្រៃវែងនិងទទួលបានចំណាត់លេខ១ទូទាំងខេត្តព្រៃវែងផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែនវិបុល បានមានប្រសាសន៍ និងថ្លែងអំណរអរគុណ ដល់ប្អូនៗ សិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្ររហូតដល់ទទួលបាននៅនិទេសល្អនាពេលនេះ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាមនុស្សមានចំណេះដឹងអភិវឌ្ឍខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិ នឹងក្លាយខ្លួនទៅជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយ។
ទន្ទឹមនោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏ផ្តាំផ្ញើដល់ប្អូនៗ ដែលជាយុវជន និងជាទំពាំងស្នងឬស្សីនេះ ទោះបីជាយើងបាននិទ្ទេសល្អនៅពេលនេះក៏ពិតមែន ក៏ប៉ុន្តែយើងមិនត្រូវបោះបង់ការសិក្សារៀនសូត្រនោះទេ ដើម្បីជួយដល់សង្គមជាតិ និងក្រុមគ្រួសារយើងមានការរីកចម្រើនទៅមុខជានិច្ច និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តល់ជូនននូវថវិកា ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនៅនាឱកាសនោះក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀល ដោយឡែក ស្ត្រី ឯកឧត្តមផ្ដល់ជូនសម្រាប់លើកកម្ពស់ សិទ្ធិនារី ៨ មីនា ផងដែនោះ ក្នុងម្នាក់ម្នាក់ ចំនួន ១៥ ម៉ឺនរៀលផងដែរ៕