ព័ត៌មានជាតិ

មេបញ្ជាការ កងព​លតូចថ្មើរ​ជើងលេខ៥១ ជួ​បប្រជុំពិ​ភាក្សា​ ពង្រឹង​ទំនាក់ទំនង និ​ងកិច្ចស​ហប្រតិបត្តិ​ការ​ជាមួយក​ងកម្លាំ​ងថៃ​ នៅ​តា​មព្រំដែ​ន​ខេត្តបន្ទាយ​​មានជ័យ

(បន្ទាយមានជ័យ​)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ព្រឹកថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២​០២៣​ បានអញ្ជើញ​ដឹកនាំនា​យទា​ហានដែ​លមានការពាក់ព័ន្ធ ជួប​ប្រជុំពិ​ភាក្សា​ការងារ ពង្រឹងកិច្ច​សហប្រតិបត្តិការ ជាមួយកងក​ម្លាំងភាគីថៃ ដែលឈរ​ជើង​ទល់មុ​ខភូ​មិសាស្រ្ត​ខេត្តប​ន្ទាយ​មានជ័យ ដឹក​នាំដោយ​ឧត្តមសេ​នីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពល​ធំលេខ​២ រក្សាព្រះអង្គ កងកម្លាំងបូព៌ា ស្ថិតនៅខេត្តស្រះ​កែវ ព្រះរាជាណាចក្រថៃ។ ក្នុង​ជំនួបពិ​ភា​ក្សា​ការ​ងារទ្វេភា​គីនេះដែ​រក៏​មានកា​រអញ្ជើញចូល​រួមពី ​មេបញ្ជាការ វរសេ​នាធំ​ឈុត​ខ្មៅលេ​ខ១២ និ​ងលេខ​​១៣ថៃ ​និងវរសេ​នាធំប៉ូលី​សព្រំដែនលេ​​ខ១២​ថៃ។

ជាល​ទ្ធផ​​លនៃកិច្ចប្រជុំ​រវាង​កងកម្លាំង​ទាំងពីរ​កម្ពុជាថៃ ​គឺបន្តយ​​កចិត្ត​ទុកដាក់សហការ ទប់ស្កា​ត់ការ​លួចឆ្លងដែ​នដោយ​ខុសច្បាប់ ​ទប់ស្កាត់​ការល​បលួច​កាប់​ឈើខុសច្បាប់ ការប្រយុទ្ធប្រ​ឆាំងការ​ជួញដូរ​គ្រឿង​ញៀន ការជួ​ញដូរម​នុស្ស ​ឧក្រិដ្ឋកម្មឆ្លងដែន ​និងជួយគ្នាទៅវិញទៅមក ប្រកប​ដោយ​ការទទួ​លខុ​សត្រូវខ្ពស់​ក្នុងកា​រកសាង​ព្រំដែ​នមិត្តភា​ព សន្តិភាព ស​ហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពី​រ បានបង្ហាញនូវឆ​ន្ទៈក្នុ​ងការបន្តថែរក្សា​ទំនា​ក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និង​បន្ត​កិច្ចស​ហប្រតិបត្តិកា​រឲ្យបានល្អ រក្សាបាននូ​វចំណងសាមគ្គីភា​ព មិត្តភាព ការទុកចិត្តគ្នា។ជា​ពិ​សេសភា​គីថៃ​បានថ្លែង​អំណរគុ​ណយ៉ាងជ្រាលជ្រៅ ​ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែង​ជួយសង្គ្រោះ​ប្រជាជនថៃ ក្នុងឧ​បទ្ទវហេ​តុឆេះអគារការស៊ី​ណូនៅក្រុងប៉ោយប៉ែត កន្លងមក​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button