ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលកសា​ងស​មត្ថភាព អនុវត្តន៍គោ​លនយោបា​យជាតិ ស្តីពីមុខ​របរនិងកា​រងារ

(បន្ទាយមានជ័យ)៖ក្រសួងការងារ​ និងបណ្ដុះ​បណ្ដា​លវិជ្ជាជី​វៈដឹក​នាំ​ដោយឯកឧត្ដម សោម ចំណាន រដ្ឋ​លេខាធិកា​រក្រសួង​ការងារ និងលោកស្រី រស់ សុផានី អភិបាល​រងខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញជាអធិប​តីភាពក្នុងកា​របើកវគ្គ​បណ្តុះ​បណ្តាល​កសាងស​មត្ថភាពស​មាជិកគ​ណៈកម្មកា​រខេត្តបន្ទាយ​មានជ័យ សម្រាប់​អនុវត្តនូវ​គោល​នយោបា​យជាតិ​ស្ដីពីមុខរបរ និង​ការងារឆ្នាំ២០១៥ ២០២៥។

លោកស្រី រស់ សុផានី អភិបាលរង​ខេត្ត និងឯ​កឧត្ដម​ សោម ចំណាន រដ្ឋលេខា​ធិការក្រសួង​ការងារ​និងបណ្តុះ​បណ្តាលវិ​ជ្ជាជីវៈ​បានមាន​ប្រសា​សន៍ថា ក្រោម​ការផ្ដួចផ្ដើម​របស់រាជ​រដ្ឋាភិ​បាលកម្ពុជា ក្រ​សួង​ការងារនិង​បណ្តុះបណ្តា​លវិ​ជ្ជាជីវៈ​បាន​ចំ​ណាយ​ពេ​លប្រាំឆ្នាំ​ធ្វើកា​រសិក្សា​ស្រាវ​ជ្រាវ និងរៀប​ចំ​សេ​ច​ក្ដីព្រាង គោ​ល​នយោបា​យជាតិ​ស្ដីពីមុខរ​បរនិ​ងការ​ងារកម្ពុជាឆ្នាំ ២០១៥ ២០២៥ ដែល​មាន​កិច្ចសហ​ការនិ​ងជំនួយ​បច្ចេកទេ​សពីអង្គការ​អន្តរ​ជាតិខា​ងការងារ។គោល​នយោបាយ​ជាតិមួយ​នេះ ត្រូវបា​នរា​ជរដ្ឋាភិ​បាលអនុ​ម័តនៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២​០១៥ និងត្រូវបា​នប្រកាស​ជាផ្លូវការ​ដាក់ឲ្យអ​នុវត្តនៅ​ថ្ងៃទី​២២ ខែតុ​លា ឆ្នាំ២០១៥ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់ស​ម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​។

ឯកឧត្តមបាន​បន្តថា វគ្គបណ្ដុះបណ្ដាល​នេះពិត​ជានឹងផ្តល់​នូវកា​រយល់ដឹងបន្ថែមទៀត សម្រាប់​ការអនុ​វត្តនូវ​គោលនយោ​បាយជា​តិស្ដីពីមុខរប​រនិ​ងការ​ងារឆ្នាំ ២០១៥ ២០២៥ នៅខេត្តបន្ទាយ​មានជ័យ កាន់តែមានប្រសិ​ទ្ធភាព​ដើ​ម្បីចូលរួមចំ​ណែកក្នុងដំ​ណើរការធ្វើ​ការផ្លាស់ប្តូ​រនិងលើ​កស្ទួ​យកា​រគ្រប់គ្រងវិ​ស័យការងារនិ​ងមុខរបរនៅក​ម្ពុជាឲ្យសមស្រ​បតាមកា​រប្រែប្រួល និងផ្លាស់ប្តូរនា​នានៅក្នុងរចនា​សម្ព័ន្ធឧស្សាហកម្មដែ​លត្រូវតែវិវឌ្ឍខ្លួនពីឧ​ស្សាហកម្មអតិពល​កម្មទៅជាឧស្សា​ហកម្មផលិ​តកម្មអាចនឹ​ង នាងនៅឆ្នាំ២០២៥ ដូចជាការលើកក​ម្ពស់ការប្រ​កួតប្រជែង​ផលិតភាព​កាន់តែខ្ពស់​ប្រែក្លាយពីឧ​ស្សា​ហកម្មមា​នតម្លៃប​ន្ថែមទា​ប​ទៅជាឧស្សាហកម្មមា​នតម្លៃ​បន្ថែមខ្ពស់ ចូល​រួមក្នុងការអ​ភិវឌ្ឍសេដ្ឋកិច្ចជា​តិឲ្យមា​នកំណើន​ខ្ពស់​ប្រកប​ដោយ​ចិរ​ភាព និង​បរិយា​ប័ន្ន​សម្រាប់​ធានា​ភាពសុខដុម​នៃសង្គម​ទន្ទឹមនឹង ការលើកកម្ពស់សមត្ថភាពកា​រងារជាបណ្តើរ​ៗសម្រាប់ខ្លួន​បានល្អជា​មួយ នឹងកា​រផ្លាស់​ប្តូរថ្មីៗ​នៅលើ​សកលលោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button