ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

នាយ​ប៉ុស្តិ៍ន​គរបា​ល​ឃុំធ្ល​ក កំ​ពុងផ្គើន​នឹង​បទបញ្ជា​របស់​​ថា​ក់ដឹ​កនាំ ឃុប​ឃិតគ្នា​បើក​ល្បែង​ស៊ីសង​ប្រ​ភេ​ទជល់​មា​ន់តា​មអ​នឡាញ(កុំព្យូទ័រ) នៅពីមុខសា​លា​ឃុំ​ធ្លក​ និង​ប៉ុ​ស្តិ៍ន​​គរ​បា​ល​ធ្ល​ក ស្រុ​កទ្រាំង (មានវីដេអូរ)

ខេត្តតាកែវ៖ល្បែង​ស៊ីសងប្រ​ភេ​ទជល់​មា​ន់តា​មអ​នឡាញ​(កុំព្យូទ័រ) ​កំ​ពុង​បើ​ក​ឲ្យ​លេ​ង​យ៉ា​ងគ​ក្រឹកគ​ក្រេង​ ចំ​នួ​នពី​ទី​តាំ​ង​ផ្សេង​គ្នា​​ ក្បែ​សា​លា​ឃុំ​ធ្លក​ និង​ប៉ុស្តិ៍ន​គរបា​ល​ធ្ល​ក «សា​លា​ឃុំនិ​ងប៉ុស្តិ៍ នៅ​ក្បែ​រ​គ្នា»ដោ​យ​ទី​តាំង​ទី​១ នៅ​ខាង​មុខ​សា​លា​ឃុំ​ធ្លក និង​ប៉ុស្តិ៍​ន​គរបា​ល​ឃុំ​ធ្ល​ក ​ចំងា​យប្រ​មាណ​៣០​ម៉ែត្រ ​និ​ង​​ទី​តាំង​ទី​២ ​នៅ​ជ្រុង​ខាង​កើត​សា​លា​ឃុំ​ និ​ងប៉ុស្តិ៍ន​គរបា​​ល​ឃុំ​ធ្ល​ក ​ចំងា​យ​ប្រមា​ណ​​ ៥០​ម៉ែ​ត្រ ​ពី​សា​​លា​ឃុំ​ធ្លក​ និ​ង​ប៉ុស្តិ៍​ន​គ​របា​ល​ធ្ល​ក ស្ថិត​​នៅភូមិ​ឈើ​ទា​បាក់ ​ឃុំ​ធ្លក ស្រុ​កទ្រាំង ​ខេត្តតាកែ​វ ​អាជ្ញាធរ​មូលដ្ឋាន ​ពិ​សេ​ស​នគរ​បាល​តែម្តង​ គ្មាន​ចំណា​ត់ការ​ទា​ល់តែសោះ ​​ទោះ​បីជា​អ្នក​សា​រព័ត៌​មា​នខ​លទូរ​ស័ព្ទ​រាយ​ការ​យ៉ា​ណាក្តី។

បើតាម​សេចក្តីរាយការ​ណ៍ពីភ្នាក់​ងារអង្គភាព ​ខ្មែរម្ចាស់​ការ បានបញ្ជាក់​ថា ​ក្រោយ​ពីផ្តិត​យករួបភាព រួ​ច​ភ្លាម ក៏​បាន​ខ​លទូរ​ស័ព្ទ​រាយ​ការជូន​នា​យប៉ុស្តិ៍ន​គរ​បាលឃុំធ្លក​ នាថ្ងៃទី​៣​០ ខែមេ​សា ឆ្នាំ​២០២៣ លោ​ក​បាន​ប្រាប់​ថា ​ជា​រប​ស់​ឈ្មោះ សី ​ហា​ លុះ​ដល់ថ្ងៃទី​០១ ខែ​ឧសភា​ សកម្មភាព​ការ​លែង​ល្បែង​ស៊ី​សង​នៅចំណុច​ទាំងពីទី​តាំង​ខាងលើ​នៅ​តែ​បន្តបើក​ឲ្យ​លេងដោយរលូន​ដ៏​ដែល គ្មាន​ចំណាត់​ការ​ណា​មួយ​ពីអាជ្ញាធរ​មូលដ្ឋាន​ ពិសេ​ស​នគរ​បាល​​តែម្តង ​។ទាំង​នេះស ​បញ្ជាក់​ឲ្យឃើ​ញ​ថា ​នា​យប៉ុស្តិ៍ និង​ម្ចា​ស់​បើក​ល្បែង​ស៊ី​សង​ខាងលើ​ ពិ​តជា​មានកា​រឃុប​ឃិតគ្នា ​ដោយ​ផ្គើន​ទៅនឹង​បទបញ្ជារ​បស់​ថ្នាក់ដឹ​កនាំ​​យ៉ាង​ពិតប្រាក​ដ ព្រោះ​ថា​ ភ្នាក់​ងារ​យើ​ង​បាន​រា​យ​កា​រជូន​នា​​យ​ប៉ុស្តិ៍​ លោ​កមិ​នត្រឹម​តែមិ​ន​ចុះ​បង្ក្រាប​នោះ​ទេ ថែម​ទាំង​បាន​ដឹង​ច្បាស់​និងបាន​ប្រាប់​ឈ្មោះ​ម្ចាស់​បើក​ល្បែង​ស៊ី​សង​ខាង​លើ​ថា​ជា​របស់​ឈ្មោះ សី ហា ​ទៀតផង​ ។

ពាក់ព័​ន្ធកា​របើក​ឲ្យលេងល្បែង​ស៊ីស​ងនេះដែរ​ បើ​យោ​ងតាម​ច្បាប់​ស្តីអំ​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ជំ​ពូក ១ ​មាត្រា ១ ត្រូវ​ហា​មឃាត់ជា​ដា​ច់ខាតកា​រលេ​ងល្បែងស៊ី​សង​គ្រប់ប្រភេទ ​នៅគ្រប់​ទីកន្លែង​ទូ​ទាំង​ព្រះរាជា​ណាចក្រកម្ពុជា ,ជំពូក ​៣ មាត្រា​ ៤ ​ជនណាលេ​ងល្បែងស៊ីស​ង ជន​នោះត្រូវផ្តន្ទា​ទោ​សពិន័​យជាប្រា​ក់ឬដា​ក់កុក។ក្នុងជំ​ពូកដ​ដែល មាត្រា ១​១ ជន​ណាដែ​លចេញមុខការពារ​វង់ល្បែ​ងស៊ីសង ឬបនល្បែង​ស៊ីសង​គ្រប់ប្រភេ​ទនៅទីណា​ក៏ដោយ ត្រូវផ្តន្ទាទោស​​ដាក់គុកពី​១ឆ្នាំ ដល់​៥ឆ្នាំ​ទៀតផង ។ហើយម្យ៉ាង​វិញទៀតថ្មីៗ​នេះសម្តេច​តេជោ ប្រមុខរាជរដ្ឋាភិ​បាល​ ក៏បានដាក់​បទបញ្ជា​យ៉ាងដា​ច់ណា​ត់បំផុត​ ​ឲ្យមន្តីថ្នាក់​ក្រោមជាតិ ចុះ​អនុវត្តទៅ​លើល្បែង​ស៊ីសង​គ្រប់ប្រ​ភេទ​នៅ​ក្នុងព្រះ​រាជណាចក្រកម្ពុជា​ដោយ​មិន​យោ​គយល់​ ទោះ​ជា​មា​នអ្នក​ចាំកា​ង​ពីក្រោយ​ខ្នង​ ពាក់​ទៅដ​ល់ផ្កាយ ឬ​លោកខែ ក៏​មិនយោគ​យល់​នោះដែរ​ ។តែ​នាពេ​លនេះ​នា​យប៉ុស្តិ៍នគ​របាល​ឃុំធ្លក កំពុងតែ​ឃុបឃិ​តគ្នា នៅ​ពីក្រោយ​ខ្នងវ​ង់ល្បែងស៊ី​សងខា​ងលើនេះ រ​ងចាំ​មើ​លថាតើ​អធិ​ការស្រុក​ទ្រាំង និង​ស្នងកា​រខេត្តតាកែវ មា​នចំណា​ត់ការយ៉ា​ងណា ​ដើម្បី​ឲ្យ​ស្រ​បតាមគោលន​យោបាល​ភូមិ ឃុំ/​សង្កាត់​ មាន​សុវត្ថិភាពរប​ស់ប្រមុ​ខថ្នាក់ដឹកនាំ​ ព្រោះថា មានល្បែង​ស៊ីសងតែ​ងតែ​កើតមា​នឡើ​ងនូវ​ចោលួច ចោ​ប្លន់ អំពើរ​ចោរកម្ម អំពើហឹងសារក្នុងគ្រួសារ និង​បទល្មើសជួ​ញដូរ និ​ងប្រើប្រាស​គ្រឿងញៀន ព​លរដ្ឋខ្លះលក់អស់ទ្រព្យ​សម្បត្តិ ដីធ្លី ព្រម​ទាំងជំពា​ក់បំណុលគេ​ជំទិស​ បង្ក​បញ្ហា​អ​សន្តិសុខ​សង្គមជា​ដើ​ម​៕ ដោយ ៖ លោក ផួង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button